បើមនុស្សស្រីបញ្ចេញចរិតទាំងនេះចេញមក បង្ហាញថា នាងឆ្អែតចិត្តនឹងអ្នកខ្លាំងណាស់

សេចក្តីស្នេហា គឺជាវត្ថុដែលងាយប្រះឆា ដោយសារតែត្រូវទទួលរងការធ្វើឱ្យប្រះស្រាំជាច្រើនដង បានបណ្តាលឱ្យទៅជាអស់សង្ឃឹម។ ភាពអស់សង្ឃឹមនេះ បណ្តាលមកពីកត្តាជាច្រើន និងធ្វើឱ្យឈ្លោះគ្នា តែសូមបញ្ជាក់ថាឱ្យតែមនុស្សស្រីនៅតែឈ្លោះគ្នា ឬងក់ងរដាក់អ្នក នោះបានន័យថានាងនៅតែស្រលាញ់អ្នក ចង់ឱ្យអ្នកលួងលោមនាង មិនចង់បែកពីអ្នកឡើយ។

តែបើមនុស្សស្រីឆ្អែតចិត្តវិញនោះ ចិត្តរបស់នាងស្លាប់បាត់ហើយនោះ នាងនឹងបង្ហាញនូវលក្ខណៈស្ងាត់ស្ងៀម នាងលែងរករឿងអ្នក ក៏លែងឈ្លោះគ្នាជាមួយអ្នក។ ផ្ទុយមកវិញ ពេលមានការទើបនាងនិយាយជាមួយអ្នក នាងមានការគួរសមនឹងអ្នក នេះទើបជាសញ្ញាបញ្ជាក់ថា នាងចង់ចាកចេញពីអ្នកហើយ ជាក់ស្តែងទៅ ឱ្យតែមនុស្សស្រីឆ្អែតចិត្តហើយ មិនមែនមកឈ្លោះគ្នាជាមួយអ្នកឡើយ តែនឹងបង្ហាញនូវលក្ខណៈទាំងនេះ។

3fb479a6a4ebf6d60adeafbce14e2ab8

១. នាងនឹងស្ងប់ស្ងាត់

នៅពេលដែលនាងមានទំនាក់ទំនងជាមួយអ្នក ទោះជាអ្នកបានធ្វើអ្វីខុសក៏ដោយ ឬក៏រឿងដែលនាងរំពឹងឱ្យអ្នកទៅធ្វើ តែអ្នកមិនបានធ្វើ នាងនឹងអស់សង្ឃឹមចំពោះអ្នក នៅពេលនោះនាងតែងតែងក់ងរ ឈ្លោះគ្នារករឿងអ្នក។ ប៉ុន្តែ អ្នកបានធ្វើខុសច្រើនដងពេក ឬក៏ជាកំហុសដដែលៗ ឬក៏រឿងដែលនាងសង្ឃឹមថាអ្នកនឹងធ្វើវា តែអ្នកធ្វើមិនបានល្អ នាងនឹងជ្រើសរើសស្ងប់ស្ងាត់ មិននិយាយស្តី ឬឈ្លោះគ្នាជាមួយអ្នកទាំងអស់ នេះបញ្ជាក់ថា នាងអាចនឹងឆ្អែតចិត្តចំពោះអ្នក នាងខ្ជិលនឹងឈ្លោះប្រកែកជាមួយអ្នក ពីព្រោះនាងបានអស់សង្ឃឹមចំពោះអ្នកខ្លាំងណាស់ទៅហើយ។

២. នាងយកចិត្តទុកដាក់ធ្វើការងារ

មិនខ្វល់ថាស្រលាញ់មនុស្សប្រុសម្នាក់ឬអត់ទេ ត្រូវតែយកចិត្តទុកដាក់ធ្វើឱ្យបានល្អ ព្រោះការងារផ្តល់ប្រាក់កម្រៃដល់អ្នក ផ្តល់អាហារហូបចុកស្នាក់នៅដល់អ្នក ផ្តល់ភាពថ្លៃថ្នូរសម្រាប់ឱ្យអ្នកប្រឈមមុខចំពោះជីវភាពរស់នៅ ស្នេហាក៏ត្រូវការដើមទុន និងពេលវេលាដែរ។

ពេលដែលមនុស្សស្រីស្រលាញ់អ្នកណាម្នាក់ហើយ នាងសុខចិត្តយកពេលវេលាទៅចំណាយលើខ្លួនម្នាក់នោះ តែពេលដែលនាងលែងស្រលាញ់ហើយ ឆ្អែតចិត្តហើយ នាងលែងគិតមនុស្សប្រុសជាធំទៀតហើយ នាងនឹងយកពេលវេលាមកចំណាយលើការងារ ហើយធ្វើការឱ្យបានល្អ។

6fa88d48301e4fcff8ae9c299fddee43

៣. នាងនឹងផ្តោតអារម្មណ៍ចំពោះចំណូលចិត្តរបស់ខ្លួន

ពេលដែលស្រលាញ់មនុស្សម្នាក់ នាងផ្តោតអារម្មណ៍ និងគិតគ្រប់ពេល ចង់នៅក្បែរគេគ្រប់ពេល តែបើនាងត្រូវគេធ្វើបាបហើយ ឆ្អែតចិត្តហើយ នាងនឹងបែរមកផ្តោតអារម្មណ៍ចំពោះចំណូលចិត្តរបស់ខ្លួនឯងវិញ ឧទាហរណ៍៖ ដូចជាការគូររូប ទេសចរណ៍ ហាត់ប្រាណ តែងខ្លួន ដើរផ្សារទិញទំនិញ... នាងនឹងធ្វើរឿងគ្រប់យ៉ាងដែលនាងចូលចិត្ត។ នៅក្នុងរឿងស្នេហា មនុស្សស្រីម្នាក់ដែលអាចធ្វើដល់ចំណុចនេះ ទោះជាឃ្លាតចេញពីមនុស្សប្រុសក៏អាចរស់នៅបានដោយសុភមង្គលដែរ។

៤. នាងលែងខ្វល់ពីអ្នក

រាល់ការចូលចិត្តលូកលាន់រឿងរបស់អ្នក ចូលចិត្តបង្ហាញគំនិតមតិយោបល់របស់ខ្លួនទៅកាន់អ្នក ចូលចិត្តខ្វល់ពីអ្នកលិចកើត សុខចិត្តចំណាយពេលវេលាដោះស្រាយបញ្ហាលំបាកដើម្បីអ្នក គឺពីព្រោះក្នុងចិត្តមានអ្នក នាងចង់រស់នៅជាមួយអ្នក ទើបមិនចាត់ទុកអ្នកជាអ្នកដទៃ។

ផ្ទុយមកវិញ ពេលដែលមនុស្សស្រីម្នាក់ស្រលាញ់ជាមួយអ្នក បើយល់ថាអ្នកមិនអាចពឹងពាក់បានមួយជីវិតទេនោះ នាងក៏អាចឆ្អែតចិត្តចំពោះអ្នកដែរ ហើយលែងឱបជាប់ក្តីសង្ឃឹមណាមួយចំពោះអ្នកទៀតឡើយ នាងនឹងនៅឆ្ងាយពីអ្នក ចំពោះរឿងរបស់អ្នក នាងលែងសួរនាំ លែងខ្វល់ខ្វាយ ពីព្រោះនិយាយចំពោះនាង អ្នកលែងសំខាន់ទៀតឡើយ។

C3ad81ba2c46efe28bb5f0c87b40c0fe

៥. នាងប្រែទៅជាឯករាជ្យ លែងពឹងពាក់លើអ្នក

នៅក្នុងរឿងស្នេហា បើនៅក្នុងចិត្តនាងចង់រួមរស់ជាមួយអ្នក គឺមិនអាចចាត់ទុកអ្នកជាអ្នកដទៃឡើយ ក្នុងពេលធម្មតា ពេលដែលរាប់អានជាមួយអ្នក នាងមិនអាចបែងចែករឿងលុយកាក់ ថាជាចំណែកនាង ឬអ្នកនោះទេ ស្របពេលនោះដែរ ក៏យកប្រាក់របស់ខ្លួនឱ្យអ្នកចាយដូចគ្នា។ ម្យ៉ាងទៀតបើមានរឿងអ្វីនោះ នាងតែងរកអ្នកមុនគេ ពេលដែលអ្នកជួបបញ្ហា នាងក៏ប្រឹងប្រែងដើម្បីជួយដល់អ្នកដែរ។

ផ្ទុយមកវិញ បើមនុស្សស្រីម្នាក់ពេលដែលស្រលាញ់គ្នាជាមួយអ្នក នាងមានការបែងចែក លែងពឹងពាក់អ្នក នៅក្នុងផ្នែកសេដ្ឋកិច្ចកាន់តែឯករាជ្យ ស្របពេលនោះ នាងមានរឿងអ្វី ក៏លែងរកអ្នកឱ្យជួយ ពេលដែលមនុស្សស្រីមានលក្ខណៈបែបនេះ បញ្ជាក់ថានៅក្នុងចិត្តនាងលែងត្រូវការអ្នកហើយ៕

អត្ថបទ ៖ Mythical Bird / Knongsrok