ថ្ងៃនេះយើងនឹងបង្ហាញជូនម៉ូតផ្ទះកម្ពស់ ២ ជាផ្ទះទំនើបទាន់សម័យ ការតុបតែងផ្ទះត្រូវបានតុបតែងយ៉ាងស្រស់ស្អាតជាមួយនឹងទេសភាពជុំវិញផ្ទះបានយ៉ាងល្អ។ ដោយផ្ទះនេះមានបន្ទប់គេង ៣ បន្ទប់ទឹក ២ ផ្ទះបាយ ១ រានហាលខាងមុខ ផ្ទៃដីសល់ប្រមាណជា ២០០ ម៉ែត្រការ៉េថវិកាសាងសង់មានចំនួន ២.២០០.០០០ បាត ឬជាង ៦ម៉ឺន៦ពាន់ដុល្លារ។
ផ្ទះទំនើបនេះ គឺជាផ្ទះពីរជាន់ដែលមានរការសាង់សង់ដោយបេតុងរឹងមាំជាមួយនឹងកម្រាលឥដ្ឋ។ ដំបូលផ្ទះត្រូវបានរចនាឡើងជារាងទ្រនំដែលមានសន្លឹកដែកពណ៌ត្នោត។ ពិដានខាងក្រោមត្រូវបានគេប្រើជាពិដានដែលមានរន្ធ ដើម្បីឱ្យមានច្យល់ចេញចូលត្រជាក់ស្រួល។ ជញ្ជាំងខាងក្រៅនៃផ្ទះត្រូវបានបូកកំបោលាបដោយម្នាងសិលារលោង ដែលតុបតែងដោយបាយអឆៅ និងតុបតែងដោយពណ៌ទឹកក្រូចស្រាល។ បង្អួច និងទ្វារផ្ទះជ្រើសរើសយកកញ្ចក់ទំនើប ដែលមានផ្ទាំងធំដែលមើលទៅដូចជាកញ្ចក់ថ្លា។ រានហាលខាងមុខមានទីធ្លាទំហំធំទូលាយដែលអាចប្រើសម្រាប់រៀបចំកម្មវិធីជប់លៀង ឬជួបជុំផ្សេងៗ។
ទិដ្ឋភាពជុំវិញផ្ទះ គឺមានរៀបចំក្រាលដោយស្មៅបៃតង និងដាំដើមឈើលម្អយ៉ាងស្រស់ស្អាតនៅតាមជ្រុងផ្សេងៗ ដើម្បីបន្ថែមឱ្យមានទេសភាពធម្មជាតិពិតៗ ។ ពិសេសនៅជុំវិញផ្ទះ មានការជីកប្រឡាយដើម្បីប្រមូលទឹកសម្រាប់ប្រើប្រាស់ផ្សេងៗ ដោយមានស្ពានស្រស់ស្អាតមួយសម្រាប់ឆ្លងកាត់។
តោះ ចង់ដឹងថាផ្ទះដ៏ទំនើបប្រណីតលាយធម្មជាតិនេះស្រស់ស្អាតកម្រិតណា ទស្សនារូបភាពផ្ទះនេះទាំងស្រុងខាងក្រោមនេះ ៖
ប្រភព៖ Naleenat Meesook
រក្សាសិទ្ធិដោយ៖ ក្នុងស្រុក