ថ្លៃប៉ុនណាក៏មិនជាប់ក្លិនពេញមួយថ្ងៃដែរ ! ប្រសិនជាមិនចេះជ្រើសរើសប្រភេទទឹកអប់ឱ្យបានត្រឹមត្រូវ

ទឹកអប់ជាគ្រឿងសម្អាងម្យ៉ាងដែលសុភាពនារី និងសុភាពបុរសចូលចិត្តប្រើប្រាស់ជាប្រចាំថ្ងៃ និងតាមកម្មវិធីនានា ដើម្បីបង្កើនភាពទាក់ទាញ និងមានក្លិនក្រអូបពេញរាងកាយ។

តែបើសួរថា តេីទឹកអប់ជាប់បានប៉ុន្មានម៉ោង? ចម្លេីយគឺស្ថិតទៅលេីប្រភេទទឹកអប់​ អាកាសធាតុ​ របៀបប្រេី​ និង​ ប្រភេទស្បែករបស់អ្នក។​ សម្រាប់អ្នកដែលមានស្បែកស្ងួតតែងតែជួបបញ្ហាក្លិនហេីរលឿនជាងអ្នកដែលមានស្បែករលោង ​និងមានសំណេីម។ PH levels (កម្រិតជាតិអាសុីដនៅក្នុងស្បែក) ក៏ជាហេតុមួយដែលធ្វេីអោយរយ:ពេលរបស់ទឹកអប់មានការប្រែប្រួល។

Essential Oil Perfumes Spring 520x780

ជាទូទៅ​ទឹកអប់អាចជាប់ចន្លោះពី ៣ ទៅ ៦ម៉ោង ទៅ​ ១២ ម៉ោង​ ឬ​ អាចលេីសពី ១២ ម៉ោង ពិសេសការពិតទឹកអប់ទាំងនោះមានក្លិនក្រអូបដូចគ្នា ប៉ុន្តែអក្សរសំគាល់នៅក្រោមទឹកអប់នីមួយៗទៅវិញទេ ដែលអាចបញ្ជាក់ប្រាប់អ្នកពីគ្រឿងផ្សំ មុខងារ របៀបប្រើប្រាស់ និងរយៈពេលដែលអាចជាប់ក្លិន ។

Types Of Perfumes 1 1024x751

ថ្ងៃនេះយើងនឹងប្រាប់អ្នកអំពីទឹកអប់ ៥ប្រភេទ ដែលទោះបីជាមានតម្លៃថ្លៃយ៉ាងណា ជាប់ក្លិន ឬមិនជាប់អស្រ័យលើប្រភេទទាំងនេះ ៖

១. Eau Fraiche

ជាប្រភេទទឹកអប់ដែលមានក្លិនក្រអូបជាងគេ ហើយមានបរិមាណផ្សំពីប្រេងក្រអូបប្រមាណ 1% ទៅ 3% លាយនៅក្នុងទឹកនិងអាល់កុល។ ប៉ុន្តែជាធម្មតាវាអាចប្រើប្រាស់និងជាប់ក្លិនបាន រយៈពេលតិចបំផុត គឺត្រឹមតែតិចជាង ១ ម៉ោងប៉ុណ្ណោះ។

126_bdd2605761594a19b50d47a2defbd6f9_versace_man_eau_fraiche

២. Cologne ( Eau de Cologne ឬ EDC )

ជាប្រភេទទឹកអប់ខូឡូញវ័យចំណាស់បំផុត ដែលពេញនិយមនៅក្នុងប្រទេសអាមេរិកខាងជើង ហើយវាជាទឹកអប់សម្រាប់តែបុរសប្រើប្រាស់តែប៉ុណ្ណោះ ព្រោះតែក្លិនរបស់វាស្រាល ស្រស់ថ្លា និងមានក្លិនផ្លែឈើផងដែរ ។ ទឹកអប់ប្រភេទនេះមានបរិមាណផ្សំពីប្រេងក្រអូបប្រមាណ 2% ទៅ 4% លាយនៅក្នុងទឹកនិងអាល់កុល។ ជាធម្មតាវាអាចប្រើប្រាស់និងជាប់ក្លិនបានរយៈពេលតិចជាង ២ ម៉ោងប៉ុណ្ណោះ ហើយភាគច្រើនប្រើប្រាស់សម្រាប់អាកាសធាតុក្តៅ និងរដូវក្តៅ ដោយបាញ់ផ្ទាល់ទៅលើស្បែកតែម្តង។

៣. Toilette (Eau de Toilette ឬ EDT )

ជាប្រភេទទឹកអប់មានសមាសធាតុផ្សំនៃក្លិនឆួលនៃប្រេងក្រអូបសុទ្ធប្រមាណ 5% ទៅ 15% នៅក្នុងជាតិអាល់កុល។ ជាធម្មតាវាអាចប្រើប្រាស់ និងជាប់ក្លិនបានប្រមាណជា ៣ ម៉ោង តែប៉ុណ្ណោះ ព្រោះតែវាឆាប់ហើរក្លិនខ្លាំងណាស់។

50b24efc8476303ac355c918eff55eed

៤. Eau de Parfum ( ឬ EDP )

ជាប្រភេទទឹកអប់ដែលជាទូទៅអាចប្រើបានទាំងបុរសនិងស្រ្តី។ ទឹកអប់ប្រភេទនេះមានបរិមាណផ្សំពីប្រេងក្រអូបសុទ្ធប្រមាណ 15 % ទៅ 20 % ហើយវាអាចប្រើប្រាស់ និងជាប់ក្លិនបានរយៈពេលប្រមាណ ៥ ទៅ ៨ ម៉ោង។ ការប្រើប្រាស់របស់ទឹកអប់មួយប្រភេទនេះភាគច្រើនបាញ់នៅលើ សំលៀកបំពាក់ និងលើសក់។

Chanel_no_5

៥. Perfume

ពាក្យមួយនេះបានមកពីអក្សរ ឡាតាំង Per Fume ដែលមានន័យថា ក្លិន ឬចំណាយនៃផ្សែង។ ដូច្នេះវាបានក្លាយជាទឹកអប់ដែលមានតម្លៃថ្លៃ ដោយសារតែវាមានក្លិនក្រអូប និងផ្សំឡើងដោយសារធាតុពិសេសៗជាច្រើន ដូចជាក្លិនក្រអូប និងជាតិប្រេងម្យ៉ាងប្រមាណ 20% ទៅ 30% ។ វាជាប្រភេទទឹកអប់តែមួយគត់ដែលអាចប្រើប្រាស់ និងមានក្លិនក្រអូបជាប់បានរហូតដល់ទៅ 24 ម៉ោង។ ទឹកអប់មួយប្រភេទនេះភាគច្រើនល្អបំផុតគឺអនុវត្តផ្ទាល់នៅលើស្បែក ដោយបាញ់ទៅលើរាល់ចំនុចជីពចរ កញ្ចឹងក គុម្ពត្រចៀក និងកដៃទាំងសងខាង៕

Perfumesssssss

រក្សា​សិទ្ធិ​ដោយ​៖ ក្នុងស្រុក