ប្រឹងប្រែងយកនាងឱ្យបាន! បើមនុស្សស្រីមាន ១២ ចំនុចនេះដើម្បីអ្នក

មនុស្សស្រីជាភេទដែលខ្មាសអៀនច្រើន មិនងាយបញ្ចេញអារម្មណ៍ ឬទៅរកបុរសណាម្នាក់មុនឡើយ តែប្រសិនជានាងស្ថិតនៅក្នុងទំនាក់ទំនងណាមួយហើយ ហើយស្រលាញ់បុរសណាម្នាក់ស្មោះនោះ​ នាងនឹងប្រឹងធ្វើគ្រប់យ៉ាងដើម្បីបុរសជាទីស្រលាញ់។

នៅក្នុងនោះ មនុស្សស្រីដែលស្រលាញ់មនុស្សប្រុស អាចធ្វើរឿងជាច្រើនដើម្បីបុរស ហើយបើបុរសៗបានជួបនារីល្អហើយនោះ មិនគួរឱ្យរបូតពីដៃទេ ត្រូវតែស្រលាញ់នាងស្មោះវិញ​ ហើយយកនាងជាគូអនាគតឱ្យបានទើបមិនស្តាយក្រោយ។

តោះមកដឹងរឿងទាំង ១២ ដែលមនុស្សស្រីល្អ និងស្រលាញ់អ្នកខ្លាំងហ៊ានធ្វើដើម្បីអ្នក ៖

Be8c472295579069ae9e86340bb0e33e

១. ហ៊ានបង្ហាញថាចូលចិត្តអ្នក

នាងមិនមានភាពកញ្ជ្រោល ឬហីៗល្ងង់ដាក់អ្នកពេកនោះដែរ។ នាងលួចមើលថែ និងស្រលាញ់អ្នកពីចម្ងាយដោយការរក្សាគម្លាត មិនមែនចេះតែតាមអ្នកជាប់ រហូតអ្នកបាត់បង់សេរីភាពដែរ។ ពិសេសនាងមិនត្រូវការ ឬទាមទារអ្វីពីអ្នកច្រើនដែរ ព្រោះនាងក៏កំពុងតែតាមមើលអ្នក និងចាប់អារម្មណ៍អ្នកដូចគ្នា។

២. មានភាពឆ្លាតវៃក្នុងទំនាក់ទំនង

នាងជាមនុស្សស្រីឆ្លាតវៃ ពិសេសពូកែនៅក្នុងការសម្រេចចិត្ត ពិសេសនាងមិនស្ទាក់ស្ទើរនៅក្នុងការប្រាប់អ្នកត្រង់ៗពីចំណូលចិត្តនាង និងអ្វីដែលនាងចង់ធ្វើទេ នោះមកពីនាងជាមនុស្សស្រីដែលឆ្លាតវៃ និងមានភាពស្មោះត្រង់នៅក្នុងទំនាក់ទំនងជាមួយអ្នកឦ

៣. មិនផ្តេកផ្តួលតែរឿងទំនាក់ទំនងស្នេហា

មហិច្ឆតារបស់នាងមិនមែនទាល់តែមានគ្នា មានស្នេហា ឬអង្គុយចាំឈឺចិត្តស្អិតទ្រូងនឹងស្នេហា និងតាមអ្នកស្អិតជាប់ឡើយ។ ជំនួសឱ្យការគិតតែរឿងស្នេហា នាងជាមនុស្សស្រីដែលមានការងាររច្បាស់លាស់ មានភារកិច្ច និងឯករាជ្យម្ចាស់ការចង់សាងសមត្ថភាព រួមទាំងកេរ្តិ៍ឈ្មោះបន្ថែមទៀត។

0407efe1236033a725948cc95f38c5c6

៤. នាងគោរពអ្នក

នាងមានការគោរព និងឱ្យតម្លៃអ្នកបំផុត។ នាងមិនដែលហៅឈ្មោះអ្នកដោយពាក្យអាក្រក់ៗ ជេរប្រមាថ បំផ្លាញក្តីសុបិន្ត និងមហិច្ឆតារបស់អ្នកឡើយ។ នាងតែងតែជួយកែប្រែ និងស្ថាបនាអ្នក ព្រោះនាងចង់ឱ្យអ្នកក្លាយជាមនុស្សល្អម្នាក់ជាងមុន ដោយប្រើសម្តីល្អ និងចេតនាល្អ មិនមែនជាការមើលងាយ ឬទម្លាក់តម្លៃអ្នកនោះទេ។

៥. មិនផ្តេកផ្តួលលើអ្នក

នាងជាមនុស្សមានសមត្ថភាព មានការងារស្ថិរភាព និងប្រាក់ចំណូលដោយខ្លួនឯង។ នាងមិនពឹងផ្អែកលើអ្នក មិនទាមទារអំណោយ និងកាដូថ្លៃៗនោះទេ។ ប្រសិនបើនាងចង់បានអ្វីមួយ នាងគឺមានសមត្ថភាពតម្រូវចិត្តខ្លួនឯងបាន ។ នាងយល់ថាទំនាក់ទំនងស្នេហា គឺជារឿងមួយរបស់មនោសញ្ចេតនា មិនមែនមានស្នេហាដើម្បីចង់ឱ្យមានមនុស្សផ្តល់តម្រូវការហិរញ្ញវត្ថុដល់នាងនោះឡើយ។

៦. នាងឯករាជ្យ និងរឹងមាំ

នាងមានគោលដៅ និងក្តីសុបិន្តផ្ទាល់ខ្លួនហើយនាងមិនខ្លាចនឹងដើរទៅកាន់គោលដៅដើម្បីសម្រេចវាឡើយ។ នាងអាចការពារខ្លួនឯង អាចមើលថែខ្លួនឯង និងរឹងមាំគ្រប់គ្រាន មិនឱ្យអ្នកពិបាកដើម្បីនាងនោះទេ។

7ccd81dbce98389cbd3c2a66f9d08ef4

៧. នាងគាំទ្រក្តីស្រមៃ និងមហិច្ឆតារបស់អ្នក

ទោះបីជានាងមានគោលដៅផ្ទាល់ខ្លួន តែនាងមិនរារាំង និងបង្កឧបសគ្គដល់ក្តីសុបិនផ្ទាល់ខ្លួនរបស់អ្នកទេ។ នាងគឺជាអ្នកគាំទ្រលេខមួយរបស់អ្នក និងលើកទឹកចិត្តអ្នក ហើយនាងនឹងមិនដែលបំបាក់ទឹកចិត្តអ្នកពីការតាមអ្វីដែលអ្នកស្រលាញ់នោះទេ។

៨. នាងដើរតួយ៉ាងសកម្មក្នុងជីវិតផ្លូវភេទ

នាងតែងតែចង់ធ្វើអ្វីគ្រប់យ៉ាងដើម្បីអ្នកសប្បាយចិត្ត និងបំពេញសេចក្តីសុខជូនអ្នកដោយគ្មានភាពស្ទាក់ស្ទើរ។ នាងមិនមែនជារឹងដូចគល់ឈើឡើយ នៅជាមួយនាងអ្នកនឹងមានក្តីសុខពេញលេញ។

៩. ជាអ្នកស្តាប់ដ៏ល្អ

នៅពេលអ្នកមានបញ្ហា អ្នកតែងតែមានអារម្មណ៍ថាអ្នកអាចងាកទៅរកនាងបាន ដើម្បីឱ្យនាងជាអ្នកផ្តល់កម្លាំងចិត្ត និងជួយអ្នកដោះស្រាយបញ្ហាបាន។ នាងមិនមែនគ្រាន់តែជាមនុស្សស្រីដែលអ្នកគួរតែស្រលាញ់ និងយកឱ្យបានទេ តែនាងក៏ជាមិត្តដ៏ល្អសម្រាប់អ្នកដែរ។

១០. នាងមិនខ្លាចនឹងណែនាំអ្នកឱ្យស្គាល់មិត្តភក្តិ និងក្រុមគ្រួសាររបស់នាងឡើយ

នាងជាមនុស្សស្រីស្មោះត្រង់ និងច្បាស់លាស់ជាមួយនឹងទំនាក់ទំនងស្នេហា។ ពេលដែលនាងប្រាកដថាស្រលាញ់អ្នកហើយ នាងមិនមានភាពលាក់លៀមទេ ពិសេសនឹងនឹងណែនាំអ្នកឱ្យស្គាល់ក្រុមគ្រួសារនាង និងមិត្តភក្តិនាងដោយមិនស្ទាក់ស្ទើរ ។

Afeca468f00d7df71c2ca84acd6402d4

១១. មិននិយាយអាក្រក់ពីអ្នកក្រោយខ្នង

នាងគោរពអ្នក ឱ្យតម្លៃអ្នក និងតែងតែប្រាប់ពីកំហុស និងចំណុចខ្វះខាតរបស់អ្នកចំពោះមុខអ្នក ដោយមិនបំបាក់មុខអ្នកមុខអ្នកដទៃឡើយ។ នៅមុខគេ និងក្រោយខ្នងអ្នក នាងនឹងសរសើរអ្នក តែបើអ្នកមានចំណុចមិនល្អ នាងនឹងប្រាប់អ្នកដោយផ្ទាល់តែ២នាក់ដោយសម្តែងការគោរព និងឱ្យតម្លៃអ្នក។

១២. មិនដិតដាមអតីតកាល

កុំភ័យបារម្ភថានាងនៅគិត នៅខ្វល់ និងដិតដាមអតីតកាលដែលបានឆ្លងកាត់នោះទេ ចំពោះនាងអតីតកាលជាផ្សែងដែលកន្លងផុតហើយ។ ក្នុងពេលដែលនាងជ្រើសរើសអ្នក បានន័យថានាងច្បាស់លាស់ទៅកាន់អនាគតជាមួយអ្នកហើយ មិនមែនស្រលាញ់អ្នកព្រោះបំណងផ្សេងឡើយ៕

4b6c56890d6aca0ba7e6e0e0f6dc8014

រក្សា​សិទ្ធិ​ដោយ​៖ ក្នុងស្រុក

អំពីអ្នកសរសេររបស់យើង៖ Writers

Avatar photo

Tel: