ការគិតរឿងល្អៗ និងមានអាកប្បកិរិយាល្អ នឹងធ្វើឱ្យជីវិតរបស់អ្នកផ្លាស់ប្តូរដ៏ធំមួយ និងធ្វើឱ្យជីវិតជោគជ័យកាន់តែប្រសើរជាងមុនទៀត។ តែបែរជាមានមនុស្សខ្លះមិនចង់ធ្វើការផ្លាស់ប្តូរទេ ឯអ្នកខ្លះក៏មិនដឹងថាខ្លួនឯងគួរតែចាប់ផ្តើមផ្លាស់ប្តូរពីចំណុចណាមុននោះឡើយ។
ដូច្នេះតោះមកលេងល្បែងទស្សន៍ទាយមួយនេះ ដោយគិតពីអនាគត និងជីវិតអ្នក រួចក្រឡេកមើលរូបព្រះចន្ទទាំង ៤ ផ្ទាំងខាងក្រោម ហើយជ្រើសរូបមួយដែលអ្នកទាក់ភ្នែកជាងគេ ។
ក្រោយជ្រើសរូប ១ ហើយ តោះ មកអានចម្លើយខាងក្រោមនេះ ៖
១. អត់ធ្មត់
នៅក្នុងខណៈនេះ ស្ថានការណ៍នេះអ្នកមិនអាចធ្វើអ្វីបានទេ ដូច្នេះអ្វីដែលអ្នកត្រូវធ្វើនៅពេលនេះគឺរក្សាភាពស្ងៀមស្ងាត់ មានចិត្តអំណត់ និងចេះគ្រប់គ្រងអារម្មណ៍ ខឹង ស្អប់ មួរម៉ៅ និងអស់សង្ឃឹមរបស់ខ្លួនឯងឱ្យបាន ដោយត្រលប់មកគិតចំណុចវិជ្ជមាន និងរឿងល្អៗ។ ប្រសិនជាអ្នកអាចផ្លាស់ប្តូរខ្លួនឯងត្រង់ចំណុចនេះបាន ជីវិតអ្នកនឹងមានរឿងល្អៗ និងជោគជ័យនៅថ្ងៃមុខ។
២. ស្នេហា
នៅក្នុងពេលនេះអ្វីដែលអ្នកត្រូវគិតគឺជារឿងវិជ្ជមាន និងរឿងល្អៗឱ្យបានច្រើនសម្រាប់ជីវិត ព្រោះក្នុងពេលនេះអ្នកគិតអ្វី ចង់ធ្វើអ្វីនឹងបានលទ្ធផលបែបនោះហើយ ជាពិសេសគឺជាស្នេហា។ បើអ្នកហាក់មានភាពស្រពិចស្រពិល ខ្វល់ច្រើន គិតច្រើន និងស្មុគស្មាញច្រើនស្នេហារបស់អ្នកនឹងមើលទៅគ្មានផ្លែផ្កា ហើយមិនទៅមុខទៀត តែបើអ្នកគិតពីស្នេហាតែផ្លូវវិជ្ជមាន ស្នេហារបស់អ្នកនឹងមានក្តីសុខ និងមានតែសុភមង្គលជានិច្ច។
៣. ភាពរីករាយ
អ្វីដែលអ្នកត្រូវធ្វើពេលនេះគឺការផ្លាស់ប្តូរខ្លួនឯងឱ្យគិតតែរឿងវិជ្ជមាន និងរឿងដែលធ្វើឱ្យអ្នកសប្បាយចិត្ត គឺត្រូវតែសប្បាយរីករាយមិនថាអ្នកជួបនឹងរឿងអ្វីក៏ដោយ ក៏ត្រូវតែធ្វើខ្លួនឱ្យមានក្តីសុខ។ ការផ្លាស់ប្តូរខ្លួនឯងឱ្យគិតតែរឿងរីករាយ បំភ្លេចចោលរឿងទុក្ខលំបាកម្តុំសិន អ្នកនឹងមានឱកាសផ្លាស់ប្តូរជីវិតអ្នកទាំងស្រុងពីអាក្រក់ទៅជាល្អ។
ចាំថា រឿងល្អៗមកពីការគិតល្អៗ ហើយភាពរីករាយ នឹងធ្វើឱ្យអ្នករកដំណោះស្រាយទាំងឡាយបាន ហើយមានតែភាពរីករាយក្នុងជីវិតប៉ុណ្ណោះ ដែលជាលទ្ធផលមកពីអ្នកអាចញញឺមឆ្លងកាត់វាបានដោយជោគជ័យ។
៤. មនុស្សពិសេស
អ្នកអាចនិយាយបានថាជាមនុស្សដែលមានលក្ខណៈពិសេសខុសគេ អ្នកអាចដឹងរឿងដែលអ្នកផ្សេងមិនបានដឹង អាចនិយាយបានថាអ្នកឆ្លាតខ្លាំង និងពូកែប៉ាន់ស្មានចិត្តមនុស្ស ឬរឿងគ្រប់យ៉ាងបានដែលធ្វើឱ្យអ្នកមានគំនិតច្នៃប្រតិដ្ឋល្អៗនៅក្នុងជីវិត តែសមត្ថភាពពិសេសមួយនេះធ្វើឱ្យមនុស្សធម្មតាមិនយល់ចិត្តអ្នកទេ ហើយវាធ្វើឱ្យអ្នកឈឺចាប់ជាខ្លាំងដែលអ្នកផ្សេងមិនយល់ចិត្តអ្នកបែបនេះ។
ដូច្នេះអ្វីដែលអ្នកធ្វើគឺ ទម្លាក់សម្ពាធចុះមកបន្តិច ដាក់ខ្លួនបន្តិច ហើយស្រលាញ់ខ្លួនឯង និងគោរពខ្លួនឯងឱ្យបានច្រើន ព្រោះមិនមែនមនុស្សទាំងអស់សុទ្ធតែយល់អ្វីដែលគិតនោះទេ កុំខ្វល់ខ្លះ ហើយកុំតឹងតែងខ្លះក៏ល្អ៕
រក្សាសិទ្ធិដោយ៖ ក្នុងស្រុក