នៅលើពិភពលោកយើងនេះ នរណាៗក៏ស្រឡាញ់ និងចូលចិត្តស្តាប់តន្ត្រីដែរ ព្រោះវាអាចរំសាយអារម្មណ៍តានតឹងនិងកំដរអារម្មណ៍អ្នកស្តាប់បានយ៉ាងល្អ។ ប៉ុន្តែមិនមែនគ្រប់គ្នាសុទ្ធតែចូលចិត្តតន្ត្រីប្រភេទតែមួយនោះទេ ពោលគឺវាយោងទៅតាមចំណង់ចំណូលចិត្តរបស់ពួកគេ ម្យ៉ាងទៀតប្រភេទតន្រ្តីទាំងនោះក៏អាចប្រាប់ឲ្យដឹងពីអត្តចរិតរបស់អ្នកស្តាប់បានផងដែរ។
តោះមកដឹងពីអត្តចរិកអ្នកស្តាប់ប្រភេទតន្រ្តីទាំង៦ខាងក្រោមនេះទាំងអស់គ្នា!
១. អ្នកចូលចិត្តតន្ត្រី Heavy Metal
Heavy Metal គឺជាប្រភេទតន្ត្រីជាក្រុមដែលលេងហ្គីតាអេឡិចត្រូនិកហើយមានសម្លេងខ្លាំងៗ ចំណែកអ្នកចម្រៀងភាគច្រើនគឺស្រែកឮៗសឹងបែកបំពង់កឯណោះ។ ប៉ុន្តែយ៉ាងណាមិញ ចិត្តវិទ្យានៃតូរ្យតន្ត្រីបានឲ្យដឹងថា អ្នកដែលចូលចិត្ត Heavy Metal ភាគច្រើនគឺជាមនុស្សដែលរមទម្យនិងមានគំនិតច្នៃប្រឌិតខ្ពស់។
២. អ្នកចូលចិត្តតន្ត្រី Classic
ការស្រាវជ្រាវមួយបានឲ្យដឹងថា សិស្សដែលទទួលបានពិន្ទុ SAT ខ្ពស់ជាងគេគឺអ្នកដែលចូលចិត្ត ស្តាប់តន្រ្តី Classic ហើយអ្នកដែលចូលចិត្តតន្រ្តីប្រភេទនេះ ភាគច្រើនគឺជាមនុស្សដែលឆ្លាតនិងពូកែជាងគេ។
៣. អ្នកចូលចិត្តតន្ត្រី Hip Hop
អ្នកដែលចូលចិត្តតន្ត្រីបែប Hip Hop ច្រើនតែចូលចិត្តការប្រាស្រ័យទាក់ទងជាមួយអ្នកដទៃ និង ចូលចិត្តការរាំច្រៀងជាមួយនឹងចង្វាក់ភ្លេង។ ម្យ៉ាងទៀតពួកគេមានទំនុកចិត្តខ្ពស់លើខ្លួនឯង មានចិត្តទូលាយ និង មិនចង្អៀតចង្អល់នោះទេ។
៤. អ្នកចូលចិត្តតន្ត្រី Folk jazz និង blues
ដូចទៅនឹងតន្ត្រី Classic ដែរ ពោលគឺអ្នកដែលស្តាប់តន្រ្តីបែប Folk jazz និង blues គឺពោរពេញទៅដោយចម្ងល់និងគំនិតច្នៃប្រឌិតខ្ពស់។ ហើយពួកគេតែងតែទទួលយកអ្វីដែលថ្មី បទពិសោធន៍ថ្មី និង តែងតែបណ្តុះនូវគំនិតល្អៗជានិច្ច។
៥. អ្នកចូលចិត្តតន្ត្រីស្រុកស្រែ
អ្នកចូលចិត្តតន្ត្រីបែបស្រុកស្រែគឺជាមនុស្សដែលធ្វើការមិនចេះហត់ និង តែងតែប្រាស្រ័យទំនាក់ទំនងជាមួយអ្នកដទៃ។ យ៉ាងណាមិញ ពួកគេភាគច្រើនជាមនុស្សអភិរក្សនិយម ដូចនេះពួកគេមិនសូវជាខ្វល់ខ្វាយជាមួយនឹងតន្ត្រីដែលមហាជនទូទៅភាគច្រើនស្តាប់នោះឡើយ។
៦. អ្នកចូលចិត្តតន្ត្រី Pop
ពួកគេជាមនុស្សដែលចូលចិត្តសប្បាយ រំជើបរំជួល និង មានចិត្តទូលាយ។ បន្ថែមពីនេះទៀត អ្នកដែលចូលចិត្ត Pop ក៏ជាមនុស្សពូកែទំនាក់ទំនងជាមួយអ្នកដទៃដែរ ហើយថែមទាំងមានភាពជឿជាក់លើខ្លួនឯងទៀតផង។ យ៉ាងណាមិញ ពួកគេមិនសូវមានភាពច្នៃប្រឌិតខ្ពស់នោះទេ បើប្រៀបទៅនឹងអ្នកស្តាប់ប្រភេទតន្រ្តីផ្សេងៗទៀតដែលបានរៀបរាប់ខាងលើនេះ៕
រក្សាសិទ្ធិដោយ៖ ក្នុងស្រុក