ខ្ញុំចាប់អារម្មណ៍ថា ប្រាក់គឺជារបស់ដែលសំខាន់បំផុតនៅក្នុងលោកនេះ ខ្ញុំលែងចង់រងទុក្ខដោយការគ្មានប្រាក់ទៀតឡើយ ខ្ញុំខ្ជិលទៅជួយមនុស្សល្ងង់ដែលមិនចេះជួយខ្លួនឯងទាំងនោះណាស់។ នេះគឺជារឿងជាក់ស្តែងនៅក្នុងសង្គម បើអ្នកមិនខ្លាំងទេ គ្មានអ្នកណាមកក្លាហានជំនួសអ្នកទេ។
ការរស់នៅនាពេលបច្ចុប្បន្នកាន់តែមានសន្ទុះយ៉ាងលឿន ធ្វើការមិនឈប់ទាំងថ្ងៃទាំងយប់ ពេលចេញធ្វើការត្រូវគិតគូររឿងម្ហូប ជួនក៏ធ្វើម្ហូបដោយខ្លួនឯង យប់បន្តិចក៏ងូតទឹកហើយសម្រាក មួយថ្ងៃក៏បានកន្លងផុតទៅដោយបែបនេះ។
បច្ចុប្បន្ននេះការរកប្រាក់បានកាន់តែច្រើន បែរជាយល់ថាចាយមិនគ្រប់។ មនុស្សងាយកើត រស់ក៏ងាយដែរ ប៉ុន្តែសម្រាប់ជីវភាពរស់នៅវិញពិតជាមិនងាយស្រួលឡើយ តើអ្នកណាមិនដើម្បីតែការរស់នៅរបស់ខ្លួនហើយទៅប្រឹងប្រែងដោយលំបាកនោះ។
មនុស្សគ្រប់រូបសុទ្ធតែរវល់ និងមានការហត់នឿយរៀងៗខ្លួន ហើយបើអ្នករងការឈឺចាប់ចង់ស្រែកយំប្រាប់អ្នកដទៃ ក៏គ្មានអ្នកណាយកចិត្តទុកដាក់ស្តាប់អ្នកឡើយ ពួកគេរវល់រឿងខ្លួនឯងមិនអស់ផង។ ជីវិតពិតជាលំបាកណាស់ តែយើងត្រូវរកភាពរីករាយនៅក្នុងទុក្ខលំបាកនោះ ហើយផ្លាស់ប្តូរវាទៅជាដំណើរឆ្លងកាត់ដោយស្នាមញញឹម។
មនុស្សជាច្រើនសុទ្ធតែចង់ត្រលប់ទៅជាកូនក្មេងវិញ អាចរស់នៅក្នុងអង្រឹងរបស់ឪពុកម្តាយជារៀងរហូត តែពេលវេលារមែងតែងមានការកំណត់ យើងនៅតែត្រូវធំធាត់ដឹងក្តី បៀមរាល់ការឈឺចាប់ និងភាពជូរចត់ទៅប្រឈមមុខនឹងជីវិតរស់នៅ ហើយធ្វើពុតជាដូចគ្មានរឿងអ្វីកើតឡើងអ៊ីចឹង បន្ទាប់មកពេលដែលខ្លួនមានសមត្ថភាពចិញ្ចឹមគ្រួសារមួយហើយនោះនឹងចាប់ផ្តើមបង្កើតគ្រួសារមួយដែលជារបស់ខ្លួន។
តាមពិតទៅនៅក្នុងលោកនេះយុត្តិធម៌ណាស់ បើអ្នកចង់រស់នៅដោយភាពភ្លឺស្វាង ចង់ត្រូវបានមនុស្សជាច្រើនមើលឃើញនោះ អ្នករឹតតែត្រូវឆ្លងកាត់ព្យុះភ្លៀវជាច្រើន។ ពេលខ្លះពិភពលោកក៏ហាក់ដូចជាអយុត្តិធម៌ណាស់ដែរ មានអ្នកខ្លះកើតមកនៅក្នុងគ្រួសារអ្នកមានតែម្តង ដូច្នេះធ្វើឱ្យអ្នកមានអារម្មណ៍អយុត្តិធម៌មិនសប្បាយចិត្ត តែពិភពលោកនេះមិនអាចដោយសារតែការខឹងសម្បាររបស់អ្នកហើយស្របតាមចិត្តអ្នកឡើយ ដូច្នេះអ្នកមានតែទៅប្រឹងប្រែង ទៅខិតខំ ទើបអាចឈានដល់គោលដៅដែលអ្នកចង់បាន។
ជីវិតរស់នៅនឿយហត់ណាស់ តែនៅតែត្រូវបន្តតទៅទៀត អ្នកគ្មានអ្នកពឹងពាក់ទេ ដូច្នេះអ្នកត្រូវតែពឹងលើខ្លួនឯង៕
អត្ថបទ ៖ Mythical Bird / Knongsrok