កត្តាដែលគួរយល់ដឹងពីជំងឺ “ដុំសាច់ក្នុងស្បូន” ដើមហេតុធ្វើឲ្យពិបាកមានកូន

ជំងឺដុំសាច់ក្នុងស្បូនភាគច្រើនកើតលើស្ត្រី ជាទូទៅជំងឺនេះនឹងមិនមានបញ្ចេញរោគសញ្ញាអ្វីឡើយ ហើយបច្ចុប្បន្ននៅមិនទាន់រកឃើញមូលហេតុនៃជំងឺនេះពិតប្រាកដទេ ប៉ុន្តែអ្នកជំនាញជឿថា អ្នកជំងឺមួយចំនួនកើតឡើងដោយសារហ្សែន ហើយនិងអរម៉ូនអ៊ឹស្ត្រូសែនដែលជាអរម៉ូនភេទស្រី វាអាចជំរុញឱ្យដុំសាច់រីកលូតលាស់បាន។

U3

តើដុំសាច់ក្នុងស្បូន គឺជាអ្វី ហើយមានប៉ុន្មានប្រភេទ?

អ្នកឯកទេសផ្នែកសម្ភពនិងរោគស្ត្រីដ៏ល្បីឈ្មោះមួយបានបញ្ជាក់ថា ជំងឺដុំសាច់ក្នុងស្បូន មាន ៣ ប្រភេទ៖

1. ដុំសាច់នៅលើផ្ទៃនៃស្បូន

2. ដុំសាច់នៅលើសាច់ដុំស្បូន

3. ដុំសាច់នៅក្នុងដៃស្បូន

Cs The Link Between Uterine Fibroids And Heavy Menstrual Bleeding 1440x810

រោគសញ្ញានៃជំងឺដុំសាច់ក្នុងស្បូន

អ្នកជំងឺមួយចំនួនគឺមិនមានរោគសញ្ញាអ្វីឡើយ ប៉ុន្តែចំពោះអ្នកជំងឺដែលមានរោគសញ្ញា ច្រើនតែបណ្តាលមកពីមានដុំសាច់នៅក្នុងដៃស្បូន ឬមានដុំសាច់នៅក្នុងសាច់ដុំស្បូនដែលមានទំហំធំរហូតដល់ថ្នាក់វាអាចទៅសង្កត់ដៃស្បូនបាន ។ រោគសញ្ញាគឺនឹងមានដូចជាការមករដូវយូរនិងឈឺពោះពេលមានរដូវខ្លាំង ហើយបើក្នុងករណីមានដុំសាច់ធំ អ្នកជំងឺអាចស្ទាបប៉ះដុំពកនៅនឹងពោះ ឬមានរោគសញ្ញានៃដុំសាច់នោះសង្កត់ និងច្របាច់សរីរាង្គក្បែរៗនោះ ដូចជាទល់លាមក ពិបាកនោម ឬហើមពោះ ។

U4

ជំងឺ "ដុំសាច់ក្នុងស្បូន" បណ្តាលឱ្យពិបាកមានកូន

លើសពីនេះទៅទៀតដុំសាច់ក្នុងស្បូន ក៏ជាមូលហេតុមួយនៃការលំបាកមានកូនផងដែរ។  ដុំសាច់ធ្វើឱ្យដៃស្បូនមានសភាពមិនប្រក្រតី បណ្តាលឱ្យអំប្រ៊ីយ៉ុងមិនត្រូវបានផ្សាំនៅក្នុងដៃស្បូនបាន លើសពីនេះទៅទៀតប្រសិនបើអ្នកជំងឺមានផ្ទៃពោះ អ្នកជំងឺក៏អាចមានឱកាសក្នុងការរលូតកូន ឬអាចនឹងកើតកូនមុនកំណត់។

U3

ការព្យាបាលជំងឺដុំសាច់ក្នុងស្បូន

ប្រសិនបើអ្នកមិនមានរោគសញ្ញាទេ គឺមិនចាំបាច់ព្យាបាលទេ គ្រាន់តែតាមដានតាមរយៈការអេកូឱ្យបានទៀងទាត់ ដើម្បីតាមដានទំហំនៃដុំសាច់នោះ។ ប៉ុន្តែក្នុងករណីមានរោគសញ្ញា ការព្យាបាលគឺចាំបាច់ចាប់ផ្តើមដោយការប្រើថ្នាំ ដើម្បីកាត់បន្ថយបរិមាណវដ្តរដូវ ឬបន្ថយការឈឺចាប់ពេលមានរដូវ ប៉ុន្តែសម្រាប់អ្នកជំងឺដែលមិនឆ្លើយតបនឹងការព្យាបាលដោយប្រើថ្នាំ អ្នកជំងឺចាំបាច់ត្រូវព្យាបាលដោយការវះកាត់ប្រភេទម៉ាស៊ីនឆ្លុះ ឬវះកាត់ដោយការវះផ្ទាល់នៅនឹងពោះ គឺអាស្រ័យទៅលើទំហំនិងទីតាំងនៃដុំសាច់នោះ ៕

U5

ប្រភព៖ Kapook/Knongsrok