អាហារ ១៥ មុខ ជួយបង្កើនកោសិកាឈាមស ជំរុញប្រព័ន្ធភាពស៊ាំ ធ្វើឲ្យរាងកាយមិនងាយឆ្លងជំងឺ ទោះឈឺក៏មិនធ្ងន់ធ្ងរ

នៅពេលដែលរាងកាយរបស់យើងខ្សោយ   មនុស្សជាច្រើននឹងគិតថា "ប្រហែលប្រព័ន្ធភាពស៊ាំរបស់ខ្ញុំ" មានកម្រិតទាបទេដឹង? ឬនៅពេលដែលអ្នកធ្វើតេស្តឈាមវាបង្ហាញឃើញថា កម្រិតកោសិការឈាមសទាបជាងធម្មតា បង្កឲ្យមានការព្រួយបារម្ភ។

D2817e95 B0b0 4ef0 93ef 763b5788ccbd

តែទោះជាយ៉ាងណា កោសិកាឈាមសរបស់យើងអាចបង្កើតបាន ដោយការថែទាំសុខភាពឲ្យល្អ ក៏ដូចជាការបរិភោគអាហារដែលរំញោចការផលិតកោសិកាឈាមសផងដែរ ។

តើកោសិកាឈាមសគឺជាអ្វី? តើប្រព័ន្ធភាពស៊ាំមានសារៈសំខាន់ប៉ុណ្ណា?

កោសិកាឈាមស (WBC) គឺជាកោសិកាដែលមាននៅក្នុងប្រព័ន្ធភាពស៊ាំ ចេញពីពីខួរឆ្អឹង វាទទួលខុសត្រូវចំពោះភាពធន់ និងការបំផ្លាញភ្នាក់ងារបង្ករោគ ដែលលុកលុយរាងកាយ ក៏ដូចជាជួយកម្ចាត់កំទិចកោសិកា ដែលត្រូវបានបំផ្លាញដោយធម្មជាតិ ។ ការមានបរិមាណកោសិកាឈាមសត្រឹមត្រូវ វាអាចជួយកាត់បន្ថយឱកាសនៃការឆ្លង និងកាត់បន្ថយហានិភ័យនៃជំងឺ ។

ដូច្នេះសម្រាប់ប្រិយមិត្តដែលចង់បង្កើនកោសិកាឈាមស ដើម្បីពង្រឹងប្រព័ន្ធភាពស៊ាំ តោះសាកល្បងបរិភោគអាហារដែលជំរុញការផលិតកោសិកាឈាមសខាងក្រោម។

អាហារកោសិកាឈាមស

១. ផ្លែឈើក្នុងត្រកូលផ្លែក្រូច

D1d9d32e C7b8 4736 9ad5 95ac275c32fa

វីតាមីន C មានប្រសិទ្ធភាពជំរុញការផលិតកោសិកាឈាមស ហើយផ្លែក្រូចគ្រប់ប្រភេទទាំង គឺជាប្រភពដ៏ល្អនៃវីតាមីន C ។

២. ផ្លែឈើត្រកូលប៊ែរី (Berry)

05ffa03e 89ff 41de Ad2b B11bacc0272e

នៅពេលនិយាយអំពីផ្លែឈើមានវីតាមីន C ខ្ពស់ ទើបផ្លែឈើត្រកូលប៊ែរីយើងមិនត្រូវខកខានឡើយ មិនថាជា ផ្លែ Strawberry, ផ្លែ Cherry, ផ្លែ Blueberry ជាដើម ។

៣. ផ្លែគីវី

Da338992 7b66 4459 8dfa D91558d0d761

គីវីគឺជាផ្លែឈើរសជាតិជូរ ដែលមនុស្សជាច្រើនចូលចិត្ត ចំពោះក្លិនក្រអូបស្រស់ស្រាយ និងរសជាតិស្រស់ថ្លា។ ទៀតសោតគីវីមានវីតាមីន C ខ្ពស់ វាជួយជំរុញការផលិតកោសិកាឈាមស និងលើកកម្ពស់មុខងាររបស់កោសិកាប្រព័ន្ធភាពស៊ាំទៀតផង ។

៤. ម្ទេសហាវ៉ៃក្រហម

905e10d7 0d92 4647 Bcfe 1a10ab432c74

ម្ទេសក្រហមក៏ជាប្រភពដ៏ល្អនៃវីតាមីន C ដែរ ស្មើនឹងក្រូចឆ្មារដល់ទៅ ៣ ដង សម្រាប់ប្រិយមិត្តដែលមិនចូលផ្លែឈើហូបផ្លែ អាចបរិភោគម្ទេសក្រហម ដើម្បីជំរុញការផលិតកោសិកាឈាមសនៅក្នុងខ្លួនបានផងដែរ ។

៥. ស្ពៃ Spinach

57c44f0e 6afb 4377 89a5 32770c8515ab

បន្លែពណ៌បៃតង ដូចជាស្ពៃ Spinach គឺសំបូរទៅដោយសារធាតុចិញ្ចឹមដើម្បីសុខភាព ដូចជាវីតាមីន C សារធាតុប្រឆាំងអុកស៊ីតកម្ម បេតាខារ៉ូទីន ម៉ាញ៉េស្យូម និងស័ង្កសីជាដើម វាត្រូវបានចាត់ជាអាហារដែលរំញោចការបង្កើតកោសិកាឈាមសរ ។

៦. ពពួកត្រីសមុទ្

Abe301c6 1be9 4b61 A404 6856a1643600

 

ត្រីសមុទ្រដូចជាត្រីសាម៉ុង ត្រីធូណា ត្រី mackerel ឬសាឌីន សុទ្ធសឹងតែសំបូរទៅដោយអាស៊ីតខ្លាញ់អូមេហ្គា ៣ ដែលជាអាស៊ីតខ្លាញ់ចាំបាច់ សម្រាប់ការបង្កើតកោសិកាឈាមស ធ្វើឱ្យកោសិកាឈាមសដំណើរការល្អ ជំរុញប្រព័ន្ធភាពស៊ាំឱ្យធ្វើការកាន់តែមានប្រសិទ្ធភាព។

៧. គ្រាប់ធញ្ញជាតិ

85dc5305 E0b8 4ee4 A149 080dabf7c6c6

អ្នកក៏អាចទទួលបានអូមេហ្គា ៣ ពីគ្រាប់ធញ្ញជាតិ ដូចជាវ៉ាល់ណាត់ គ្រាប់អាល់ម៉ុនគ្រាប់ flex seed សណ្តែកដី សណ្តែកសៀង និងគ្រាប់ធញ្ញជាតិ ដែលសំបូរទៅដោយអាស៊ីតខ្លាញ់មិនចាញ់សាច់ត្រីប៉ុន្មានទេ ។

៨. តែបៃតង

Ffbbedee 500c 495b B8a5 212c28edf8ee

តែបៃតងមានផ្ទុកសារធាតុប្រឆាំងអុកស៊ីតកម្មសំខាន់មួយ ឈ្មោះថា EGCG ដែលការសិក្សាបានរកឃើញ ថាវាជួយជំរុញប្រព័ន្ធភាពស៊ាំក្នុងរាងកាយ លើសពីនេះទៅទៀតតែបៃតងក៏ផ្ទុកអាស៊ីត Amino L-Theanine ដែលជួយបង្កើតសារធាតុសំខាន់ៗ សម្រាប់កោសិកាឈាមសប្រភេទ T-cell ដើម្បីប្រឆាំងនឹងមេរោគបានល្អ។

៩. រមៀត

Lnlmkx

សារធាតុ Curcumin ដែលមាននៅក្នុងរមៀត គឺជាភ្នាក់ងារប្រឆាំងនឹងការរលាកដ៏សំខាន់ និងជួយបង្កើនចំនួនកោសិកាឈាមស (T-cells) និងរំញោចកោសិកាឈាមសទាំងនេះឱ្យមានប្រសិទ្ធភាពជាងមុន។

១០. សាច់សត្វ

2c741bb4 B474 4f8c 853c E80fe7dc4e68

អាហារមានជាតិប្រូតេអ៊ីនខ្ពស់ ដូចជាសាច់មាន់ ឬសាច់គ្មានខ្លាញ់ ជួយកសាង និងជួសជុលជាលិកាផ្សេងៗនៅក្នុងខ្លួន និងជាសមាសធាតុសំខាន់នៃប្រព័ន្ធភាពស៊ាំ ។

១១. ស៊ុតពណ៌ស

Capture 20200715 133057 1200x749

ស៊ុតពណ៌ស គឺជាប្រភពដ៏ល្អនៃប្រូតេអ៊ីនដែលមានគុណភាព ហើយជារឿយៗជាអាហារដែលវេជ្ជបណ្ឌិតណែនាំឱ្យបំពេញបន្ថែមប្រូតេអ៊ីន។  ជាពិសេសចំពោះអ្នកជំងឺដែលមានជំងឺគ្រាប់ឈាមប្លាកែតធ្លាក់ចុះ ឬអ្នកជំងឺដែលកំពុងព្យាបាលរោគគីមី ដែលនឹងជួយដល់ខួរឆ្អឹង ធ្វើឱ្យការផលិតកោសិកាឈាមក្រហមថយចុះ ។  ក្រៅពីនេះស៊ុតពណ៌ស ក៏សំបូរទៅដោយអាស៊ីដអាមីណូសំខាន់ៗជាច្រើនផងដែរ។

១២. តៅហ៊ូពងមាន់

4a926a20 96dc 4a80 9125 01310a4ede4e

តៅហ៊ូពងមានក៏សម្បូរប្រូតេអ៊ីនល្អដែរ ដូច្នេះអ្នកធុញទ្រាន់នឹងសាច់ ធុញទ្រាន់នឹងការបរិភោគស៊ុតស អាចប្តូរមកបរិភោគតៅហ៊ូពងមាន់បាន ។

១៣. យ៉ាអួ

Greek Yogurt In Glass Jars With Wooden Spoon On Wood Table

យ៉ាអួមានផ្ទុកមីក្រូជីវជាតិល្អ វីតាមីន D និងសំបូរទៅដោយជាតិប្រូតេអ៊ីនដែលមានគុណភាពល្អ ដូច្នេះវាជួយជំរុញការផលិតកោសិកាឈាមស និងអង្គបដិប្រាណដើម្បីកម្ចាត់ធាតុបង្កជំងឺឱ្យកាន់តែមានប្រសិទ្ធភាព។

១៤. ទឹកដោះគោជាតិខ្លាញ់ទាប

6006fa13 C1df 4200 Adbe B157b63c40da

ក្រៅពីសាច់ស៊ុតស តៅហ៊ូស៊ុត ឬយ៉ាអួ អ្នកក៏អាចផឹកទឹកដោះគោមានជាតិខ្លាញ់ទាប ដើម្បីបង្កើនប្រូតេអ៊ីន និងវីតាមីន D ដែលរាងកាយរបស់អ្នកអាចប្រើជាវត្ថុធាតុដើម សម្រាប់បង្កើតប្រព័ន្ធការពាររាងកាយ។

១៥. ផ្សិត

1cc0ec8a 267f 4694 B350 1af8e0bf6edf

ផ្សិតគ្រប់ប្រភេទ មានផ្ទុកសារធាតុសំខាន់ៗដូចជា beta-glucan ដែលជួយបង្កើនការផលិត និងការលូតលាស់កោសិកាឈាម ៕

ប្រភព៖ Kapook/ Knongsrok