ក្នុងស្ថានភាពមិនថារដូវក្តៅហុយដីក្តី រដូវរងាធ្លាក់ខ្យល់ក្តី សម្រាប់បងប្អូនយើងគួរតែពង្រឹងប្រព័ន្ធភាពស៊ាំឲ្យបានរឹងមាំល្អ ហើយក្នុងចំណោមអាហារទិព្វទាំង ៤ ខាងក្រោម ទាំងអ្នកនិងគ្រួសារមិនគួរខ្វះឡើយ៖
៤) ខ្ទឹមស្រស់
នៅក្នុងខ្ទឹមស មានសមាសធាតុមួយហៅថា អាលីស៊ីន ដែលវាមានឥទ្ធិពលក្នុងការប្រឆាំងបាក់តេរីបានយ៉ាងល្អ។ ទន្ទឹមនេះ វាក៏អាចសម្លាប់បាក់តេរីដែលតម្រង់មកសួតរបស់អ្នកផងដែរ ដូច្នេះវាក៏ជាចំណែកមួយ ជួយការពារអ្នកពីជំងឺបានមួយផ្នែក។
ទោះជាយ៉ាងណាក៏ដោយ គេណែនាំឲ្យទទួលទានខ្ទឹមសទាំងនៅស្រស់ ព្រោះពេលយកទៅចម្អិន វានឹងនាំឲ្យបរិមាណ អាលីស៊ីនមានការថយចុះ។
៣) ទឹកឃ្មុំ
ជាឱសថទិព្វធម្មជាតិតាំងពីដើមរៀងមក ដោយទឹកឃ្មុំជួយបានច្រើនណាស់ ហើយទាក់ទិននឹងការសម្លាប់បាក់តេរីនេះសោត ក៏ធ្វើបានល្អដែរ។ វានឹងជួយឲ្យដំណើរការភាពស៊ាំរបស់យើងមានការរឹងមាំល្អ បញ្ចៀសការឆ្លងនូវមេរោគផ្សេងៗ។
២) ខ្ញីស្រស់
ដូចគ្នាទៅនឹងខ្ទឹមស្រស់ដែរ អ្នកគួរតែទទួលទានខ្ញីស្រស់ ឬបន្ថែមជាចំណិតតូចៗទៅក្នុងភេសជ្ជៈក៏បាន ព្រោះវាមានប្រព័ន្ធប្រឆាំង ២ នៃក្រុម E.coli ដែលអាចបន្ថែមគុណភាពនៃប្រព័ន្ធភាពសាំរាងកាយយើងបានបន្ថែមមួយកម្រិតទៀត។
១) រុក្ខជាតិស្ងួត
ប្រភេទផ្កា ឬរុក្ខជាតិស្ងួត (ដូចបង្ហាញក្នុងរូប) តាមប្រភពពីគេហទំព័រក្រៅស្រុក បានអះអាងថា វាក៏អាចជួយពង្រឹងប្រព័ន្ធភាពសាំបានល្អផងដែរ ដោយអាចការពារពីការកើតជំងឺផ្សេងៗ និងជួយឲ្យអ្នកគេងលក់ស្រួល។ ជាងនេះវាមិនប៉ះពាល់ដល់សុខភាពរបស់អ្នកប្រើប្រាស់ឡើយ៕
បញ្ជាក់៖ ទាំងនេះគ្រាន់ជាការប្រែសម្រួលចេញពីឯកសារយោងប៉ុណ្ណោះ មិនមែនជាការណែនាំរបស់ក្រសួងសុខាភិបាលនោះឡើយ៕
ប្រភព៖ បរទេស | ប្រែសម្រួល៖ ក្នុងស្រុក