អត្ថបទអប់រំ! បើអ្នកជាជនពិការហើយ តើកាន់ចង្កៀងបំភ្លឺមានន័យអ្វី បើគង់តែមើលមិនឃើញដដែលហ្នឹង?

មានជនពិការភ្នែកម្នាក់ទៅសួរសុខទុកមិត្តភក្តិ ពួកគេជជែកគ្នាលេងៗក៏ជ្រុលដល់យប់ជ្រៅបានត្រលប់មកផ្ទះវិញ មិត្តរបស់គាត់ក៏បានឱ្យចង្កៀងទៅគាត់មួយ ដើម្បីងាយស្រួលធ្វើដំណើរ។

ជនពិការភ្នែកនិយាយថា ៖ “ខ្ញុំគឺជាមនុស្សពិការភ្នែក កាន់ចង្កៀងតើមានប្រយោជន៍អ្វីទៅ?”

មិត្តភក្តិនិយាយថា ៖ “ដ្បិតតែអ្នកជាជនពិការភ្នែកមែន តែមេឃងងឹតយ៉ាងនេះ ពេលអ្នកមានចង្កៀងក្នុងដៃអ្នកដទៃអាចមើលឃើញអ្នក មិនអាចដើរបុកអ្នកឡើយ”។

ជនពិការភ្នែកបានកាន់ចង្កៀងដើរតាមផ្លូវ ស្មានមិនដល់ថាដើរបានពាក់កណ្តាលផ្លូវត្រូវបានមនុស្សម្នាក់បុកឱ្យដួល។ ជនពិការភ្នែកនោះនិយាយដោយខឹងថា ៖ “ អ្នកឯងខ្វាក់ភ្នែកមែនទេ? ហេតុអ្វីបានជាបុកខ្ញុំបែបនេះ?”

HJK

អ្នកដំណើរឆ្លើយតបថា ៖ “សុំទោស ខ្ញុំមិនបានមើលឃើញអ្នកទេ”

ជនពិកាភ្នែកងឿងឆ្ងល់យ៉ាងខ្លាំង ៖ “ដៃរបស់ខ្ញុំកាន់ចង្កៀងហើយ ហេតុអ្វីបានជាអ្នកមិនឃើញទៀត”?

អ្នកដំណើរនិយាយថា ៖ “លោក ភ្លើងដែលនៅក្នុងចង្កៀងរបស់លោកបានរលត់តាំងពីយូរណាស់មកហើយ!”

ពេលដែលមិត្តរបស់គាត់បានអុជចង្កៀងនោះដល់គាត់ ជនពិការភ្នែកយល់ថាចង្កៀង គឺជារបស់ដែលខ្លួនអាចពឹងពាក់បាន អាចបំភ្លឺផ្លូវបាន ក៏អាចបំភ្លឺដល់អ្នកដទៃបានដែរ។

ជនពិការភ្នែកបានទទួលយកទស្សនៈគំនិតរបស់មិត្តភក្តិគាត់ ហើយបានបង្វែរទៅជាគំនិតរបស់ខ្លួនឯង ប៉ុន្តែមិនអាចរារាំងនូវស្ថានភាពប្រែប្រួលនៅពេលធ្វើដំណើរឡើយ (ខ្យល់បានពន្លត់ភ្លើងចង្កៀងនោះ) តែខ្លួនឯងវិញបែរជាយល់ថាភ្លើងចង្កៀងនៅមាន ទីបំផុតនៅតែត្រូវបានគេដើរបុកដដែល។

5c2db7f716a12_1546500060_medium

នៅក្នុងរឿងនិទានជនពិការភ្នែកកាន់ចង្កៀងនេះ បើយើងយកចង្កៀងមកប្រៀបធៀបនឹងវត្ថុ ឬកិច្ចការ នោះវត្ថុ ឬកិច្ចការនោះនឹងមានការប្រែប្រួល ហើយជនដែលមានភ្នែកភ្លឺតែគ្មានបញ្ហាទៅគិតគូរអំពីរឿងនេះច្បាស់ជាមិនអាចក្តោបក្តាប់ស្ថានការណ៍បានឡើយ គេមានតែទទួលយកនូវគំនិតទស្សនៈរបស់អ្នកដទៃ យកមកធ្វើតាមតែប៉ុណ្ណោះ។

ដោយសារតែគេពឹងផ្អែកទៅលើការយល់ឃើញរបស់អ្នកដទៃ តែខ្លួនឯងមិនអាចទៅក្តោបក្តាប់ការប្រែប្រួលស្ថានភាពបាន (ចង្កៀងរលត់) ប្រើគំនិតទស្សនៈខុសឆ្គងដែលខ្លួនគិតថាត្រឹមត្រូវ (យល់ថាចង្កៀងភ្លឺនៅឡើយ) ទៅបន្ទោសអ្នកដទៃ។ តើនេះត្រូវឬក៏ខុស?

ចម្លើយគឺច្បាស់លាស់ខ្លាំងណាស់។

តាមពិតទៅ ទង្វើរបស់ពួកយើងជាច្រើន ក៏ប្រៀបដូចជាជនពិការភ្នែកម្នាក់នេះអ៊ីចឹង រមែងតែយកនូវបទពិសោធន៍ចាស់ៗមកដោះស្រាយបញ្ហា លទ្ធផលមិនត្រឹមតែមិនអាចដោះស្រាយបញ្ហាឱ្យបានទេ ផ្ទុយមកវិញរឹតតែធ្វើឱ្យវីវរទៅទៀត។ ហេតុផលនេះគេហៅថា ប្រកាន់ទស្សនៈ និងច្បាស់ចាស់កម្រិល ខ្វះសមត្ថភាពក្នុងការប្រែប្រួលតាមស្ថានភាព។

បើក្នុងពេលនោះគាត់ឧស្សាហ៍ប្រើដៃទៅស្ទាបកម្ដៅរបស់ចង្កៀងនោះ ដូច្នេះ គាត់នឹងអាចដឹងអំពីភ្លើងនៅក្នុងចង្កៀងនៅភ្លឺឬអត់ហើយ៕

អត្ថបទ ៖ Mythical Bird / Knongsrok