ផូស៊ីលដាយណូស័រអាយុកាល ១១០ លានឆ្នាំ ដែលអ្នកបុរាណវិទូមិនធ្លាប់បានជួបពីមុនមក

យោងតាមប្រព័ន្ធផ្សព្វផ្សាយ Four Legged Tank បាននិយាយថាផូស៊ីលដាយណូស័រនេះត្រូវបានគេជីកប្រទះដោយចៃដន្យនៅក្នុងអណ្តូងរ៉ែ Millenium Mine នៅតំបន់ Alberta ភាគខាងជើងប្រទេសកាណាដា នៅថ្ងៃទី ២១ ខែមីនាឆ្នាំ ២០១១ ត្រូវបានរកឃើញដោយអ្នករុករករ៉ែម្នាក់ឈ្មោះ Shawn Funk ។

បន្ទាប់ពីផូស៊ីលនេះត្រូវបានគេរកឃើញ និងសម្អាតហើយ ផូស៊ីលត្រូវបានគេរកឃើញថាមានសភាពល្អប្រសើរដោយមានច្រមុះ ត្រគាក និងស្បែកដែលអាចមើលឃើញយ៉ាងច្បាស់។

វាត្រូវបានគេចាត់ទុកថាជាផូស៊ីលដាយណូស័រពេញលេញបំផុតនៅលើពិភពលោក។ ដូចដែលប្រិយមិត្តបានឃើញនៅក្នុងរូបភាពទាំងនេះ។

បន្ទាប់ពីផូស៊ីលនេះត្រូវបានគេជីកបាន វាត្រូវបានគេដឹកទៅកាន់សារមន្ទីរ​ Royal Tyrrell Museum។

អ្នកជំនាញបានចំណាយពេលជាង ៧០០០ ម៉ោងដើម្បីពិនិត្យ និងផលិតគំរូសម្រាប់ការស្រាវជ្រាវ ហើយបន្ទាប់ពីបានពិនិត្យលម្អិត គេបានរកឃើញថាវាជាផូស៊ីលនៃសត្វដាយណូស័រមួយប្រភេទ រស់នៅក្នុងទឹកដីកាណាដា ក្នុងអំឡុងពេលយុគកណ្តាល Cretaceous ប្រហែល ១១០-១១២ លានឆ្នាំមុន។

លក្ខខណ្ឌកំពូលល្អឥតខ្ចោះ

បើសិនយើងមើលពីខាងលើនៃផូស៊ីល។

ពួកវាជាដាយណូស័រដែលមានប្រវែងជាមធ្យមប្រហែល ៥ ម៉ែត្រនិងមានទម្ងន់ប្រហែល ១,៣ តោនដោយមានខែលដុះចេញពីស្មាទាំងពីរប្រវែងប្រហែល ២០ អ៊ីញ ដែលអាចការពារពីសត្រូវរបស់វា ហើយវាជាដាយណូស័របង្កាត់ពូជ។

ទោះបីជាដាយណូស័រនេះត្រូវបានកប់រាប់រយលានឆ្នាំមុន។ ប៉ុន្តែស្បែកដែលប្រៀបបាននឹងអាវក្រោះរបស់វានៅតែស្ថិតក្នុងស្ថានភាពល្អឥតខ្ចោះ។ លលាដ៍ក្បាលរបស់វាក៏ស្ថិតក្នុងស្ថានភាពល្អឥតខ្ចោះដែរ។ វាជាដាយណូស័រដែលមានសភាពរូបរាងការពេញលេញបំផុតដែលត្រូវបានរកឃើញ។

ប៉ុន្មានឆ្នាំមកនេះវាត្រូវបានគេសិក្សាយ៉ាងល្អិតល្អន់ និងត្រូវបានគេចាត់ទុកថាជាទ្រព្យសម្បត្តិដ៏មានតម្លៃបំផុតរបស់ពិភពលោក។ ផូស៊ីលដាយណូស័រនេះ វាត្រូវបានដាក់តាំងបង្ហាញនៅសារមន្ទីរ Royal Tyrrell រដ្ឋ Alberta ប្រទេសកាណាដា មានមនុស្សម្នាជាច្រើនបានចូលទៅកាន់សារមន្ទីរនេះដើម្បីទស្សនាដាយណូស័រនេះ។

ប្រែសម្រួល៖ វីរៈ | ប្រភព៖ businessinsider