ចាស់ទៅនឹងសំណាង មានបានរស់ស្រួល បើបុរសៗមានទម្រង់ ៤ នេះលើរាងកាយ

តាមដំណាលតៗគ្នាមក បានឲ្យដឹងថាបុរសដែលមានសំណាង ចាស់ទៅអាចរស់នៅសុខស្រួល រមែងតែងមានទម្រង់ ៤ ចំណុចលើរាងកាយ។ ទៅផ្ទៀងផ្ទាត់លមើល តើអ្នកមានដូចប៉ុន្មានចំណុចដែរ?

៤) បុរសដែលមានដៃធំ

1

បុគ្គលដែលមានដៃធំ រមែងទទួលបានជោគជ័យដ៏អស្ចារ្យក្នុងជីវិត ហើយតែងតែត្រូវបានមនុស្សជុំវិញខ្លួនអាណិតស្រលាញ់ រមែងនាំឲ្យអាជីពការងារ និងជំនួញរមែងទទួលបានកិច្ចសហការល្អច្រើន។

នៅក្នុងជីវិតរបស់ពួកគេ ជោគជ័យមិនជាពិបាកនឹងកើតឡើងនោះទេ ហើយគួបផ្សំនឹងភាពក្លាហានរបស់ពួកគេផង ក៏នាំឲ្យជម្នះបានរាល់គ្រប់បញ្ហាទាំងឡាយ។ ស្រ្តីណាដែលបានបុរសនេះជាដៃគូជីវិត ចាស់ទៅនឹងរស់នៅលើគំនរទ្រព្យរួមគ្នា។

៣) បុរសដែលមានចង្កាពេញ

2

ក្នុងផ្នែកនរវិទ្យានិងហោរាសាស្ត្រ បាននិយាយថា ប្រសិនបុរសនោះមានចង្កាធំ ហើយពេញ ពួកគេច្រើនតែជាមនុស្សថ្លៃថ្នូរ ចេះមានការយោគយល់អធ្យាស្រ័យ ហើយឈ្លាសវៃខ្លាំងណាស់ក្នុងជីវិត។

ទៅថ្ងៃមុខពួកគេនឹងមានលុយហូរចូលច្រើន ជាពិសេសនៅពេលមានចំណងអាពាហ៍ពិពាហ៍នឹងកាន់តែជួយបន្ថែមរសជីវិតរបស់គេ ឲ្យមានភាពល្អប្រសើរឡើងមួយកម្រិតទៀត។

២) បុរសដែលមានច្រមុះធំ

3

បុរសដែលមានច្រមុះធំ និយាយពីចរិតលក្ខណៈ ពួកគេតែងមានទំនាក់ទំនងល្អ ដឹងពីរបៀបចាប់យកឱកាសដើម្បីទទួលបានជោគជ័យ។ បុរសប្រភេទនេះ ធ្វើការអ្វីក៏ងាយនឹងបានឡើងមុខមាត់ឡើងឋានៈដែរ ព្រោះគេមានទេពកោសល្យឈ្លាសវៃពីកំណើត និយាយទៅគឺដាក់អីអណ្តែតហ្នឹងឃើញតែឡើងខ្ពស់មិនងាយធ្លាក់ចុះឡើយ។

១) បុរសដែលមានប្រអប់ជើងធំ

4

ជាមនុស្សប្រុសដែលមានឆន្ទៈពេញលេញក្នុងជីវិត ពោរពេញដោយភាពស្មោះត្រង់ ស្រលាញ់មួយដឹងមួយ មិនចេះក្បត់អ្នកដទៃ។ ដោយសារតែចំណុចពិសេសពីធម្មជាតិនេះហើយ ដែលនាំឲ្យគេរមែងជួបសំណាង ហើយប្រកបកិច្ចការងារអ្វីក៏តែងតែរលូន និងពេញបរិបូរណ៍ជានិច្ច៕

ប្រភព៖ បរទេស | ប្រែសម្រួល៖ ក្នុងស្រុក