តាមពិត ជីវិតងាយណាស់! មិនបាច់បារម្ភគ្រប់រឿងខ្លាំងពេកទេ យ៉ាងណាគង់តែកន្លងផុតទៅតាមពេលវេលា

IU គឺជាតារាចម្រៀង និងតារាសម្តែងរបស់ប្រទេសកូរ៉េ ដែលមានរូបរាងស្រស់ស្អាត នាងមានចរិតស្លូតបូតស្មោះត្រង់ នៅក្នុងវិស័យសិល្បៈ នាងក៏បានជួបព្យុះភ្លៀងជាច្រើនណាស់ដែរ ក្នុងដំណើរផ្លូវមួយនេះ នាងប្រឹងប្រែងដើរឆ្លងកាត់រហូតមក។

មនុស្សតែងតែមានការយល់ឃើញចំពោះឆាកជីវិតមិនដូចគ្នាឡើយ មោះ! ចូលយើងមកមើលពាក្យលើកទឹកចិត្ត និងពាក្យរំឭករបស់ តាមពិត តើមានអ្វីខ្លះទៅ ៖

១. កើតមកជាមនុស្ស អាចមើលថែខ្លួនឱ្យបានល្អ គឺល្អណាស់ហើយ

អាចមើលថែខ្លួនឯងបានល្អ មិនផ្តល់ការរំខានដល់អ្នកដទៃ គឺជារឿងដែលល្អណាស់ទៅហើយ។ ចំណែកឯអ្នកដទៃវិញ មិនអាចទៅខ្វល់ពីគេ ឬទៅគ្រប់គ្រងគេបានឡើយ ព្រោះការជ្រើសរើសរបស់មនុស្សម្នាក់ៗខុសៗគ្នា មានអ្នកខ្លះសុខចិត្តជ្រើសរើសផ្លូវមិនត្រឹមត្រូវ ប្រាប់យ៉ាងម៉េចក៏មិនស្តាប់ មានតែបណ្តោយតាមនេះហើយ មានតែការមើលថែខ្លួនឯងឱ្យបានល្អទេ គឺជារឿងដែលល្អបំផុត។

2019101201000877200060191 640x400

២. គ្មានក្តីសុបិនក៏ជារឿងដែលល្អមួយដែរ

IU ធ្លាប់បានបង្ហាញថាខ្លួនក៏ធ្លាប់មានពេលដែលគ្មានក្តីសុបិនដែរ តែពេលនោះនាងប្រែទៅជាកាន់តែខ្លាំង។ ពីព្រោះមនុស្សដែលគ្មានក្តីសុបិនមានចំណុចទន់ខ្សោយជាច្រើន ពេលដែលគ្មានអ្វីៗទាំងអស់មិនចាំបាច់បារម្ភពីការបាត់បង់ឡើយ។

នាងធ្លាប់និយាយថា “តាមពិតទៅមនុស្សដែលគ្មានក្តីសុបិនគឺច្រើនណាស់ តែហេតុអ្វីមានក្តីសុបិនបែរជាឱ្យយើងមានកង្វល់ច្រើនទៅវិញ? ខ្ញុំមិនយល់ទាល់តែសោះ”។

៣. ជោគជ័យ អាចទទួលបានក៏អាចបាត់បង់ទៅដែរ

ចំពោះការជោគជ័យរបស់ខ្លួន នៅក្នុងចិត្តរបស់IUដឹងច្បាស់ណាស់ថា មានការបាត់បង់ និងទទួលបាន។ ពេលដែលអ្នកទទួលបាន ស្របពេលនោះអ្នកក៏ចាំបាច់បោះបង់អ្វីមួយដែរ។ ជឿជាក់ថាតារាជាច្រើនសុទ្ធតែយល់ច្បាស់ ក្នុងនាមជាតារាល្បី ប្រហែលជាអ្នករកប្រាក់បានច្រើន តែស្របពេលជាមួយគ្នាក៏ទទួលបានការរិះគន់ពីសំណាក់មហាជនក៏ច្រើនណាស់ដែរ។ ជួនខ្លះនៅសុខៗក៏ចាំបាច់ព្រោះតែរឿងតូចតាចចេញមុខសុំទោស ជួនខ្លះទៀតនៅក្នុងចិត្តកំពុងតែមួម៉ៅ ស្រាប់តែត្រូវបង្ខំខ្លួនឯងឱ្យសប្បាយចិត្តធ្វើការ។ តែមនុស្សដាច់ខាតត្រូវតែលះបង់ទើបមានការទទួលបាន មិនអាចទទួលបានទាំងទ្វេនោះឡើយ។

1377a3ea2dceee350c8e8117cf03ffc0

៤. ខ្ញុំមិនចង់ខ្ជះខ្ជាយពេលវេលាទៅធ្វើរឿងដែលខ្លួនមិនចូលចិត្តឡើយ

នៅចំណុចនេះពិតជាសំខាន់ណាស់ ឱ្យតែមានសមត្ថភាពជ្រើសរើស គឺត្រូវបញ្ចេញកម្លាំងជាក់ស្តែងជាមុនសិន ។ IU ដើម្បីតែធ្វើជាតារា នាងបានបោះបង់ឳកាសរៀនសូត្ររបស់ខ្លួន ពេលនាងបញ្ចប់ថ្នាក់វិទ្យាល័យនាងបានសម្រេចចិត្តមិនបន្តការសិក្សាមហាវិទ្យាល័យឡើយ។ បើដឹងច្បាស់ថាខ្លួនត្រូវការអ្វី ក៏ដឹងថាខ្លួនមិនចូលចិត្តអ្វី ដូច្នេះ គឺត្រូវក្លាហានទៅធ្វើការសម្រេចចិត្ត។ មនុស្សជាច្រើនជាប់នៅក្នុងការធ្វើការងារដែលខ្លួនមិនចូលចិត្ត ព្រោះពួកគេគ្មានសមត្ថភាពធ្វើការជ្រើសរើស។ អាចធ្វើរឿងអ្វីដែលខ្លួនចូលចិត្តនៅក្នុងឆាកជីវិត គឺជារឿងដែលសប្បាយចិត្តបំផុត។

៥. នៅក្នុងពិភពលោកដ៏អាក្រក់មួយនេះ បើអ្នកទាំងអស់គ្នាអាចផ្តល់ក្តីស្រលាញ់ឱ្យគ្នាកាន់តែច្រើន នោះគឺល្អណាស់

នៅឆ្នាំ 2019 IUធ្លាប់បានបាត់បងមិត្តល្អរបស់ខ្លួនដល់ទៅពីរនាក់គឺ Sulli និង Goo Hara ពួកនាងសុទ្ធតែជាតារាចម្រៀងដែលទទួលប្រជាប្រិយភាពបំផុតនៅក្នុងប្រទេសកូរ៉េ ដូច្នេះហើយIUបានអំពាវនាវដល់អ្នកទាំងអស់គ្នាថា អាចផ្តល់ក្តីស្រលាញ់បន្តិចទៅគ្នាទៅវិញទៅមក គឺជារឿងល្អបំផុត ទោះជាគ្មានក្តីស្រលាញ់នៅក្នុងនោះក៏ដោយ ក៏កុំមានបំណងអាក្រក់ទៅធ្វើឱ្យអ្នកដទៃពិបាកអី ជួនខ្លះពាក្យដែលមិនគួរនិយាយសូមកុំនិយាយអី។

17110453 Hotel Del Luna Hero_cover_1537x1024

៦. មិនអាចបំពេញចិត្តមនុស្សគ្រប់គ្នាបានឡើយ

ក្នុងនាមជាមនុស្សធម្មតា អាចនឹងមានមនុស្សជាច្រើនចង់អែបអបពួកគេ ចុះទម្រាំមនុស្សមានមុខមាត់កេរ្តិ៍ឈ្មោះទៀតនោះ កាន់តែមិនបាច់និយាយហើយ ។ តែល្អ ឬអាក្រក់វិញនោះ អាចតាមរយៈការតម្លៃ និងវិនិច្ឆ័យរបស់បុគ្គលនោះមកកែប្រែ ដូច្នេះហើយ ក្នុងនាមជាមនុស្ស ក៏មានមនុស្សចូលចិត្ត និងស្អប់ដែរ តែអ្នកមិនអាចបំពេញតាមចិត្តរបស់គេបានទេ។ ចូរក្រឡេកមើលទៅអ្នកដែលបានដើរលើកម្រាលព្រំពណ៌ក្រហមចុះ មានមនុស្សស្អប់ក៏ច្រើន មនុស្សចូលចិត្តក៏ច្រើនដែរ។

៧. កុំបារម្ភនឹងរឿងគ្រប់យ៉ាងខ្លាំងពេក ព្រោះទោះយ៉ាងណាវានឹងកន្លងផុតទៅ

ខ្ញុំគឺជាមនុស្សដែលគិតច្រើន តែងតែបារម្ភពីរឿងអនាគត ខ្ញុំក៏យកគំនិតមួយនេះមកលួងលោមដល់ខ្លួនឯងដែរ ។ រឿងដែលខ្ញុំបារម្ភ ទោះជាវាកើតឡើងមែនតើវាយ៉ាងម៉េច? វានៅតែកន្លងផុតទៅដដែល។ ទោះជារឿងដែលពិបាកទទួលយកយ៉ាងណា បណ្តោយតាមពេលវេលាទៅ ក៏នៅតែក្លាយទៅជាធម្មតាដែរ។ មនុស្សនឹងអាចទម្លាប់ជាមួយនឹងរឿងមួយ អ្នកនៅតែត្រលប់ទៅរកភាពស្ងប់ស្ងាត់ដូចពីមុន មានមនុស្សមួយចំនួនព្រោះតែការបាត់បង់ធ្វើឱ្យមានវិប្បសារី តែមនុស្សជាច្រើនសុទ្ធតែអាចវិលត្រលប់ទៅរកសភាពដើមជាបណ្ដើរ"។ អ្នកត្រូវជឿជាក់លើខ្លួនឯង ឱ្យតែពេលវេលាដល់ អ្នកនឹងអាចទទួលយកបាន អ្នកជាមនុស្សខ្លាំងពូកែ អ្នកមានសមត្ថភាពគ្រប់គ្រាន់ទៅប្រឈមមុខ៕

ប្រភព ៖ https://goodarticle.life/ ប្រែសម្រួល ៖ Mythical Bird