មូលហេតុ ដែលឥន្ទ្រី អាចរស់នៅបានអាយុវែងជាងសត្វដទៃ

បើសត្វឥន្ទ្រី បើមិនជម្រុះរោមវាចោលទេ ម្តេចនឹងអាចហោះបានខ្ពស់ទៅ នាគរាជមិនសកស្រកា ម្តេចអាចហោះលើអាកាសបានទៅ។ សត្វឥន្ត្រី គឺជាអម្បូរសត្វស្លាបដែលមានអាយុវែងជាងគេនៅក្នុងលោក វាអាចបន្តជីវិតរបស់វាបាន នៅពេលដែលវាមានអាយុ៤០ឆ្នាំ វាចាំបាច់ត្រូវធ្វើរឿងលំបាកមួយ ហើយជាការសម្រេចចិត្តដ៏សំខាន់ទៀតផង ពេលដែលឥន្រ្តីរស់ដល់អាយុ៤០ឆ្នាំ ក្រញាំរបស់វាចាប់ផ្តើមស្កកពណ៌ ប្រែទៅជាចាស់ មិនអាចប្រមាញ់អាហារបាន ចំពុះរបស់វាប្រែទៅជាវែងហើយកោង ស្ទើរតែប៉ះនឹងទ្រូងរបស់វាបាន ស្លាបរបស់វាប្រែទៅជាធ្ងន់ ព្រោះនៅពេលនេះរោមរបស់វាដុះកាន់តែក្រាស់ហើយធ្ងន់ ពេលហោះហើរ គឺមានការពិបាកជាខ្លាំង។ នៅពេលនេះវាមានជម្រើស២ រង់ចាំសេចក្តីស្លាប់ ឬក៏ត្រូវឆ្លងកាត់មហាសែនឈឺចាប់ ក្នុងរយៈពេលប្រែប្រែលដ៏វែងឆ្ងាយចំនួន១៥០ថ្ងៃ។

5ed452eddc72178a57228f2e0263302b

ដំបូងវាចាំបាច់ត្រូវហោះឱ្យដល់កំពូលភ្នំ ហើយទៅសម្ងំនៅក្នុងសម្បុកដែលនៅឯជ្រលងភ្នំ ឈប់ត្រឹងនៅទីនោះ មិនអាចហោះហើរបាន ដំបូងវាប្រើចំពុះរបស់វាជល់នឹងថ្ម រហូតដល់ជ្រុះធ្លាក់មក បន្ទាប់មកសម្ងំនៅចាំដុះចំពុះថ្មី ទើបវាអាចប្រើចំពុះដែលដុះថ្មី យកមកដកច្រញាំម្តងមួយៗចេញមក ពេលដែលក្រញាំថ្មីដុះចេញមកហើយ វានឹងដករោមវាម្តងមួយៗចេញមកដែរ។

បន្ទាប់ពីរយៈពេល៥ខែដ៏វែង រោមថ្មីក៏ដុះឡើងមក សត្វឥន្ទ្រីចាប់ផ្តើមហោះហើរសាជាថ្មី ចាប់ផ្តើមទទួលជីវិត៣០ឆ្នាំរស់សាជាថ្មីម្តងទៀត។

Unnamed

នៅក្នុងជីវិតរបស់ពួកយើង ពេលដែលយើងចាំបាច់ធ្វើការសម្រេចចិត្តដ៏លំបាក ចាប់ផ្តើមនូវដំណើរថ្មីមួយសម្រាប់ខ្លួនឯង យើងចាំបាច់ត្រូវយកគំនិតចាស់ៗ ទម្លាប់ចាស់ៗបោះបង់ចោល ទើបអាចទទួលបានជីវិតរស់រានសារជាថ្មីម្តងទៀត។ ឱ្យតែពួកយើងស្ម័គ្រចិត្ត កែប្រែគំនិត និងទម្លាប់ចាស់ៗបាន រៀនសូត្របច្ចេកទេសថ្មី គឺអាចបញ្ចេញសមត្ថភាពរបស់ខ្លួន បង្កើតអនាគតដែលថ្មីស្រឡាង អ្វីដែលពួកយើងត្រូវការនោះគឺ ភាពក្លាហានទៅកែប្រែខ្លួនឯង និងការតាំងចិត្តរស់នៅសារជាថ្មី ការកែប្រែគឺជាភាពឈឺចាប់ ប៉ុន្តែកែប្រែគឺជាការចាំបាច់។

តាមរយៈការកែប្រែ យើងនឹងទទួលបានជីវិតថ្មីហើយ យើងអាចទៅដឹកនាំជីវិតថ្មី ដូចជាសត្វឥន្ត្រីដែលអាចហោះហើរនៅលើផ្ទៃមេឃពណ៌នេះម្តងទៀតអញ្ចឹងដែរ។

ប្រភព ៖ www.coffeearticle.com / Knongsrok