#តើសុភមង្គលពិតប្រាកដ គឺជាអ្វីទៅ?
នៅក្នុងជីវិតនេះ មនុស្សយើងតែងតែចំណាយពេលរងចាំ .
- រង់ចាំអនាគត ថ្ងៃមុខទៅជាបែបណា?
- រង់ចាំថ្ងៃនេះ ឬថ្ងៃនោះ រង់ចាំថ្ងៃស្អែក
- ចាំទំនេរ ចាំថ្ងៃក្រោយ!
- រង់ចាំឱកាសល្អផ្ដល់ឱ្យ ចាំចាប់ផ្ដើម!
- រង់ចាំជួបមនុស្សល្អពិតប្រាកដ ចាំមនុស្សច្បាស់លាស់!
- ចាំមនុស្សខ្លួនស្រឡាញ់ ហើយគេក៏ស្រឡាញខ្លួួន!
ជួនកាលរង់ចាំ ទាំងមិនដឹងថា ខ្លួនឯងរង់ចាំអ្វីផង! រង់ចាំរហូតដល់ពេលមួយ ស្រាប់តែភ្ញាក់ខ្លួន ថាខ្លួនចំណាយពេលរង់ចាំអត់ប្រយោជន៍ ដោយមិនបានអ្វីមកវិញសោះ។
មនុស្សជាច្រើន ចំណាយពេលស្ទើរតែពេញមួយជីវិត មិនគិតសូម្បីតែសុខភាព និងភាពរីករាយក្នុងការជួបជុំក្នុងក្រុមគ្រួសារ ក៏ដើម្បីតែ ៖
- រកលុយឱ្យបានច្រើន ជីវិតរស់នៅក្នុងភាពប្រសើរ!
- ដើម្បីឡានទំនើប ផ្ទះធំស្គឹមស្គៃ!
- មានមុខមានមាត់ក្នុងសង្គម មានថាមពល មានអំណាច!
- មានអ្នកស្គាល់ច្រើន ទៅណាមកណាក៏គេហែហម!
រហូតដល់ពេលមួយ ដែលជួបព្រួយពិតប្រាកដ លុយមិនអាចជួយឱ្យមានក្ដីសុខ ឡានទំនើបមិនអាចធ្វើឱ្យខ្លួនឯងសប្បាយចិត្ត ផ្ទះធំ តែគ្មានសុភមង្គល ទើបដឹងច្បាស់ថា សុភមង្គលពិតក្នុងជីវិតគឺជាអ្វី?
- គ្មានការបារម្ភ
- គ្មានអារម្មណ៍ខ្លាច ភិតភ័យ
- មានសេរីភាពទាំងកាយ និងចិត្ត
- គ្មានសម្ពាធ គ្មានបន្ទុកដែលត្រូវរ៉ាប់រង
- គ្មានវិប្បដិសារី គ្មានការស្ដាយក្រោយ
- គ្មានជំងឺឈឺថ្កាត់មកបៀតបៀន
- គ្មានភាពលោភលន់
- គ្មានការច្រណែនឈ្នានីស គ្មានការប្រកួតប្រជែង
ប៉ុន្តែនៅពេលនេះ ជីវិតអ្នកក៏គ្មានអ្វីដែរ គឺទទេរស្អាត ទើបចិត្តគ្មានអ្វីមកប៉ះទង្គិចទៀត ជីវិតដែលគ្មានតណ្ហា គ្មានមហិច្ឆតា គ្មានការលោភលន់ ទើបជាជីវិតដែលមានក្ដីសុខ និងសុភមង្គលបំផុត ...!!!
#ក្នុងចិត្ត #មនុស្សចុងក្រោយ #sadlife #Knongsrok