របស់​អ្វី​ដាក់​បាន តែ​ហាម​វត្ថុ ២ នេះ​មិន​ត្រូវ​មាន​ដាច់​ខាត​ក្នុង​បន្ទប់​ទទួល​ភ្ញៀវ

តាម​ក្បួន​ហុងស៊ុយ ការ​ដាក់​វត្ថុ​ទាំង ២ ខាង​ក្រោម ក្នុង​បន្ទប់​ទទួល​ភ្ញៀវ នោះ​អាច​នាំ​ឲ្យ​ប៉ះពាល់​ដល់​សំណាង​របស់​ម្ចាស់ផ្ទះ​យ៉ាង​ធ្ងន់ធ្ងរ៖

២) ធុង​សំរាម

Ice_screenshot_20220303 190048

បើ​ទោះ​បី​ជា​ត្រូវ​ចោល​សំរាម​តូច​ធំ គួរ​ទម្លាប់​យក​ទៅ​ចោល​នៅ​ទីតាំង​ផ្ទះ​បាយ ឬ​ខាង​ក្រៅ​ផ្ទះ ដែល​មាន​ធុង​សំរាម កុំ​ទម្លាប់​ដាក់​ធុង​សំរាម​នៅ​បន្ទប់​ទទួល​ភ្ញៀវ​ឲ្យ​សោះ។ តាម​ហុងស៊ុយ​ មិន​ជា​រឿង​ល្អ​ទេ ព្រោះ​អី​បន្ទប់​ទទួល​ភ្ញៀវ ជា​កន្លែង​តំណាង​ឲ្យ​លាភ និង​លុយ ដូច្នេះ​បើ​ពាំនាំ​បរិយាកាស​អាក្រក់ ស្អុយ មក​លាយឡំ​ជាមួយ​ នោះ​នឹង​នាំ​ឲ្យ​អាប់​លាភ។

១) កុំ​ដាក់​ផ្កា ឬ​រុក្ខជាតិ​សិប្បនិម្មិត

Ice_screenshot_20220303 190053

ដើម្បី​ឲ្យ​បន្ទប់​ទទួល​ភ្ញៀវ មាន​ភាព​រស់រវើក ​គ្រួសារ​ខ្លះ បាន​រៀបចំ​ដាក់​រុក្ខជាតិ​លម្អ តែ​ពួក​គេ​បែរ​ជ្រើសរើស​យក​របស់​ជ័រ ព្រោះ​គិត​ថា រក្សា​ទុក​បាន​យូរ និង​មិន​ចាំ​បាច​ហត់​ដាក់​ទឹក។

និយាយ​ពី​ក្បួន​ហុងស៊ុយ របស់​ក្លែងក្លាយ ឬ​របស់​​ជ័រ នាំ​ឲ្យ​ប៉ះពាល់​ដល់​សុខភាព ទំនាក់ទំនង​ស្នេហា​របស់​ម្ចាស់ផ្ទះ។ បើ​ប៉ះ​ម្ចាស់ផ្ទះ​ជា​ស្រ្តី​នៅ​លីវ នោះ​នឹង​កាន់​តែ​ពិបាក​ក្នុង​ការ​រក​ឃើញ​គូ​ស្រករ ហើយ​បើ​ម្ចាស់ផ្ទះ​មាន​គូ​ហើយ នោះ​នឹង​បង្ក​ជា​ជម្លោះ បញ្ហា​ប៉ះ​ទង្គិច​ពាក្យ​គ្នា​ឥត​ឈប់៕

ប្រភព៖ បរទេស | ប្រែ​សម្រួល៖ ក្នុង​ស្រុក