ម្ហូបប្រពៃណីរបស់វៀតណាមមួយមុខនេះ ល្បីរន្ទឺខ្លាំងដោយសារតែរូបរាងគួរឲ្យខ្លាចរបស់វា

Tiết canh គឺជាម្ហូបប្រពៃណីដ៏ពេញនិយមមួយរបស់ជនជាតិវៀតណាមខាងជើង ដែលម្ហូបមួយមុខនេះគេត្រូវប្រើឈាមស្រស់យកមកធ្វើ រួមមាន ឈាមទា និងឈាមជ្រូក។ ហើយឈាមដែលយកមកធ្វើម្ហូបនេះត្រូវតែជាឈាមស្រស់ៗទើបតែបានមកពីការសម្លាប់សត្វ ទើបវាមិនសូវឆ្អាប។

Cach Lam Tiet Canh Tho Thom Ngon De Lam Don Gian Ngay Tai Avt 1200x676 1

ចំពោះវិធីធ្វើមិនសូវជាមានការលំបាកនោះទេ ដោយគេគ្រាន់តែយកឈាមទា ឬ ឈាមជ្រូកស្រស់ មកលាយជាមួយនឹងទឹកត្រី ឬ ទឹកអំបិលបន្តិច រួចកូរវាអោយសព្វ។ បន្ទាប់មក គេយកសាច់ឆ្អិន ឬ គ្រឿងក្នុងឆ្អិនដែលហាន់រួច លាយជាមួយជី និងសណ្តែកដីបុកចូលគ្នា ដើម្បីធ្វើឱ្យឈាមរាងកកបន្តិច។ គេក៏អាចប្រើកំបោរខ្លះដាក់ចូលម្ហូបនេះផងដែរ ដើម្បីបន្ថែមឱ្យវាកាន់តែមានរសជាតិឆ្ងាញ់។

B826363e756642438dd7ecb9470d0a44

Bi Quyet Ham Tiet Canh Ngan Vit

គួរបញ្ជាក់ផងដែរថា ម្ហូបនេះនៅតែបន្តមានមកដល់សព្វថ្ងៃនេះ ជាពិសេសនៅតែមានវត្តមានតាមហាង Local ដដែល តែភាគរយអ្នកដែលចេះហូបមិនសូវមានច្រើនប៉ុន្មាននោះទេ កុំថាឡើយជនបរទេស សូម្បីតែជនជាតិវៀតណាមខ្លះក៏មិនចេះហូបដែរ ព្រោះវាជាអាហារដែលធ្វើពីឈាមឆៅ គ្មានការចម្អិនត្រឹមត្រូវ និងញញើតក្នុងការហូប៕

Hq720

De 4

ប្រភព៖ បរទេស