បើមនុស្សម្នាក់ធ្វើរឿងទាំងនេះដាក់អ្នក សូមឈប់រាប់អានគេបន្តទៀតទៅ-2

ទំនាក់ទំនង  មានតម្លៃលើការប្រាស្រ័យគ្នា  រីឯចិត្តនិងចិត្តវិញ  គឺអាស្រ័យភាពស្មោះត្រង់ធ្វើជាស្តង់ដារ។ហើយការលះបង់អោយគ្នាទៅវិញទៅមក  ទើបអាចរក្សាមិត្តភាពនេះគង់វង្សបាន  មានចិត្តស្មោះបំណងពិត ទើបអាចកៀកស្មាគ្នាដើរលើផ្លូវតែមួយ។ដូច្នេះការរាប់អានមិត្តត្រូវប្រុងប្រយ័ត្ន​  ព្រោះចិត្តមនុស្សពិបាកស្មាន  ពិតនិងក្លែងក្លាយពិបាកទាយដឹង  ទំនាក់ទំនងមួយ  សុទ្ធតែត្រូវការចិត្តពិតមកផ្សារភ្ជាប់។

ប្រសិនបើមនុស្សម្នាក់ធ្វើរឿងទាំងនេះដាក់អ្នក  សូមកុំរាប់អានគេបន្តទៀត។ តើមានទង្វើរអ្វីខ្លះ ឥឡូវនេះយើងមកអានជាមួយគ្នានៅខាងក្រោម៖

3

០១. ដើរខ្សែរលើ លើអ្នករហូត

មនុស្សដែលខ្សែរលើអ្នក  ភាគច្រើនជាមនុស្សអាត្មានិយម  គេរាប់អានជាមួយអ្នក  ដើម្បីតែផលប្រយោជន៍ជាចម្បង  ក៏ព្រោះតែគេសម្លឹងឃើញទ្រព្យសម្បត្តិលុយកាក់របស់អ្នកហើយ។ ចិត្តរបស់គេចង់ទាញផលប្រយោជន៍ពីអ្នក  ដាច់ខាតមិនចង់ធ្វើការលះបង់អ្វីសម្រាប់អ្នកទេ។ប្រសិនបើអ្នកជួបរឿងលំបាក  ចង់ស្វែងរកជំនួយ  គេនឹងរកលេសបដិសេធជាមិនខាន  គេចមុខនៅឆ្ងាយពីអ្នក។មនុស្សបែបនេះ  គ្មានចិត្តពិតឡើយ  យល់ល្អកុំបន្តដើរជាមួយមនុស្សប្រភេទនេះទៀត ជៀសវាងត្រូវបានគេប្រើប្រាស់។

០២.និយាយអាក្រក់ពីគេ

បើគេយករឿងមិនល្អរបស់អ្នកដទៃមកប្រាប់អ្នក ហើយថែមទាំងញុះញង់អ្នកអោយខឹងស្អប់អ្នកដទៃនោះ ប្រាកដណាស់មនុស្សប្រភេទនេះមិនមែនជាមនុស្សល្អឡើយ ពីព្រោះមនុស្សបច្ចុប្បន្នរវល់គ្រប់គ្នា គ្មាននរណាទៅអង្គុយចង់ចាំរាល់សកម្មភាព និងរឿងរបស់អ្នកដទៃទាំងអស់នោះទេ។ ថ្ងៃនេះគេអាចយករឿងអ្នកដទៃមកប្រាប់អ្នក ថ្ងៃស្អែកគេក៏អាចយករឿងអ្នកទៅប្រាប់អ្នកដទៃដូចគ្នា ដោយនិយាយមួលបង្កាច់ និងបំផ្លើសក៏មាន ចូលចិត្តសម្តែងនៅមុខផ្សេងក្រោយផ្សឹង។ ប្រសិនបើអ្នកមានមនុស្សបែបនេះនៅក្បែរខ្លួន  យល់ល្អឆាប់ដកខ្លួនចេញទៅ។

2

០៣.ខ្ចីលុយមិនព្រមសង

មានមនុស្សមួយចំនួន  ជាធម្មតាមិនសូវទាក់ទងមកអ្នកទេ  ខ្វះលុយទើបមករកអ្នក ហើយពោលពាក្យទួញសោកប្រាប់អ្នកថាខ្លួនគេឥឡូវលំបាកណាស់ គ្មានប្រាក់មួយសេនជាប់ខ្លួនទេ  ដើម្បីអោយអ្នកអាណិត តាមពិតចង់ខ្ចីប្រាក់ពីអ្នកសោះ។ព្រមទាំងពោលពាក្យសន្យាច្បាស់ៗថាពេលមានប្រាក់នឹងសងអ្នកវិញតាមកាលកំណត់  ប៉ុន្តែពេលប្រាក់ដល់ដៃហើយ បាត់សូន្យលែងឃើញស្រមោល  មិនព្រមសងប្រាក់ឡើយ។មនុស្សបែបនេះ គ្មានភាពស្មោះត្រង់នោះទេ ដាច់ខាតកុំចិត្តទន់ចំពោះគេទៀត ។

4

០៤.មិនចេះដឹងគុណ

នៅក្បែរខ្លួនអ្នកមានមនុស្សប្រភេទនេះឬទេ  ឲ្យតែមានរឿងគឺមករកអ្នក  មានការលំបាកគឺសុំអង្វរករអ្នក  ពេលអ្នកបានជួយគេហើយ គេមិនដឹងគុណ នៅយល់ថាជារឿងដែលអ្នកគម្បីធ្វើ។ប្រសិនបើអ្នកមិនជួយនិងបដិសេធចំពោះគេ  គេនឹងស្អប់គុំគួនអ្នក ។មនុស្សប្រភេទនេះ  មិនដឹងគុណឡើយ  ទោះជាអ្នកលះបង់ច្រើនប៉ុណ្ណាចំពោះគេ  នៅក្នុងកែវភ្នែកគេគិតថាគ្មានតម្លៃអ្វីឡើយ។ចំពោះមនុស្សប្រភេទនេះ  ត្រូវចិត្តដាច់បន្តិច  ដើម្បីជៀសវៀងការឈឺចាប់នាថ្ងៃក្រោយ។

មនុស្សទាំង៤ប្រភេទនេះ  មិនត្រឹមតែគ្មានចិត្តស្មោះឡើយ  ចរិកក៏អន់ដែរ។ប្រសិនបើបានជួបហើយ  ដាច់ខាតត្រូវនៅអោយឆ្ងាយ ទោះជាគេនិយាយល្អប៉ុណ្ណាក៏ដោយ  ក៏កុំជឿទុកចិត្តគេទៀត។

រៀបរាងដោយ៖Mythical Bird/ក្នុងស្រុក