គ្រូបង្វឹកក្រុមជម្រើសជាតិវៀតណាមលោក Park Hang-seo បានបន្តស្រែកគំហកដោយមានទំនុកចិត្តជាមួយក្រុមជម្រើសជាតិដែលលោកជាអ្នកដឹកនាំថាវៀតណាមនៅតែអាចប្រកួតប្រជែងជាមួយអារ៉ាប់រួមហើយក្រុមមកពីតំបន់អារ៉ាប់មួយនេះមិនមានខ្សែប្រយុទ្ធមុតស្រួចល្អបំផុតនោះទេ។
លោក Park Hang-Seo មិនអាចមកឈរបញ្ជាកូនក្រុមក្នុងការប្រកួតជាមួយអារ៉ាប់រួមបានឡើយដោយសារលោកទទយលបានកាតលឿងចំនយន២ក្នុងការប្រកួតមុនតែយ៉ាងណាលោកថាគ្មានផលប៉ះពាល់ និងបញ្ហាសម្រាប់ក្រុមរបស់លោកនិងលោកផ្ទាល់ឡើយ។
"យើងបានផ្តួលពួកគេ ១-០ ពីមុន(ជើងទីមួយ) ប៉ុន្តែឥឡូវនេះស្ថានភាពខុសគ្នា។ ទម្រង់លេង និងបច្ចេកទេសរបស់ពួកគេគឺស្ថិតក្នុងកម្រិតមួយប្រសើរជាងមុន។ ការប្រកួតនេះត្រូវបានគេរំពឹងថានឹងមានការលំបាកខ្លាំងណាស់។
"Ali Mabkhout (ខ្សែប្រយុទ្ធល្អរបស់អារ៉ប់រយម)មិនបានលេងនៅក្នុងការប្រជុំមុនទេ ប៉ុន្តែនឹងលេងនៅក្នុងការប្រកួតនេះ។ លើសពីនេះទៀត! ពួកគេមានកីឡាករចូលសញ្ជាតិបីនាក់ដូចជា Caio Canedo, Fabia de Lima និង Sebastian Taglibue ។ "
"កីឡាករចូលសញ្ជាតិទាំង ៣ នាក់ និងការលេងនៅផ្ទះខ្លួនឯង គឺជាគុណសម្បត្តិមួយដែលអារ៉ាប់រួមមានផលចំណេញនិងធ្វើឱ្យយើងមានការលំបាក"។
ទោះបីជាក្រុមអារ៉ាប់រួមស៊ុតបញ្ចូលទី២០គ្រាប់ក្នុងបង្ហាញខ្លួន៧លើកក្នុងវគ្គជម្រុះ World Cup ពូល G នេះលោក Park Hang-Seo នៅតែចាត់ទុកក្រុមនេះមិនមានខ្សែប្រយុទ្ធល្អបំផុតនោះទេ។
"ខ្ញុំគិតថាអារ៉ាប់រួមមិនមែនជាក្រុមដែលមានខ្សែប្រយុទ្ធវាយលុកខ្លាំងជាងគេនោះទេ ព្រោះយើងធ្លាប់បានជួបអ៊ីរ៉ាក់ និងអ៊ីរ៉ង់ពីមុនមក" ។
"មនុស្សជាច្រើននិយាយថា យើងមានការការពាររឹងមាំ ប៉ុន្តែអ្វីក៏អាចកើតឡើងបានដែរ។ អ្វីដែលសំខាន់បំផុតនោះគឺថាជម្រើសជាតិវៀតណាមនឹងធ្វើទៅតាមផែនការយុទ្ធសាស្ត្ររបស់ខ្លួន"។
"ថ្ងៃស្អែក(យប់នេះ)គឺជាការប្រកួតដ៏ស្វិតស្វាញមួយ ប៉ុន្តែខ្ញុំមិនចង់ឲ្យកីឡាករគិតថាលទ្ធផលត្រមស្មើ គឺគ្រប់គ្រាន់ដើម្បីក្លាយជាម្ចាស់ជើងឯកនៃពូល G នោះទេ"។
អត្ថាធិប្បាយអំពីការព្យួរមិនឲ្យឈរបញ្ជាកុនក្រុមរបស់គាត់ លោក Park Hang-seo បានបញ្ជាក់ថា គាត់បានបញ្ចប់ផែនការជាក់លាក់មួយចំនួន ដើម្បីប្រឈមនឹងអារ៉ាប់រួមដែលនឹងត្រូវដោះស្រាយដោយជំនួយការរបស់គាត់លោក Lee Young-jin ។
"តាមពិតខ្ញុំនៅតែជាគ្រូបង្វឹករហូតដល់ការប្រកួតចាប់ផ្តើម។ យើងបានរៀបចំផែនការពិសេសមួយចំនួនរួចហើយ ដើម្បីអនុវត្តនៅក្នុងការប្រកួតថ្ងៃស្អែក។ វានឹងមានការផ្លាស់ប្តូរខ្លះអាស្រ័យលើស្ថានភាព ជំនួយការខ្ញុំនឹងអនុវត្តវា។ គាត់មានសមត្ថភាពគ្រប់គ្រាន់ក្នុងការផ្តល់ការណែនាំក្នុងពេលប្រកួត"៕
រក្សាសិទ្ធិដោយ៖ ក្នុងស្រុក