ទឹកចិត្តចំពោះអ្នកមានគុណ ពិតជាមិនអាចកាត់ថ្លៃបាន! បងស្រីម្នាក់ Suprise កាដូជូនម្តាយក្មេក​ (មានវីដេអូ)

កាលពីពេលថ្មីៗនេះអាខោនហ្វេសប៊ុករបស់បងស្រីម្នាក់ឈ្នោះ Ah Ry Nuon បានផុសវីដេអូរបស់គាត់ដែលគាត់បានទិញខ្សែដៃជូនម្តាយក្មេងរបស់គាត់។ នៅក្នុងវីដេអូនេះគាត់បានក្រាបថ្វាយបង្គំម្តាយក្មេករបស់គាត់បង្ហាញពីទឹកចិត្តនិងភាពដឹងគុណរបស់គាត់ចំពោះម្តាយក្មេកគាត់។

បងស្រីនិងម្តាយក្មេក

 

ក្នុងនោះផងដែរគាត់ក៏បានសរសេរភ្ជាប់មកនូវពាក្យចំនួន៧បន្ទាត់ដើម្បីដាស់ស្មារតីដល់កូនប្រសារស្រីៗផងដែរ។

ម្ដាយក្មេកប្រាប់ថាស្រលាញ់ខ្សែរដៃ កូនប្រសារទិញជូនភ្លាម

ស្រលាញ់ម៉ែក្មេកដូចម៉ែបង្កេីត

គោរពម៉ែក្មេកដូចម៉ែបង្កេីត

គិតម៉ែក្មេកដូចម៉ែបង្កេីត

កូនប្រសារធ្វេីបានដូចអ្វីដែរកូនសន្យាចំពោះម៉ែក្មេក❤️❤️❤️

កូនប្រសារផ្ដល់ក្ដីស្រលាញ់ជូនម៉ែក្មេក ដោយបេះដូងស្មោះ

បេីសិនកូនគ្មានលុយក៏នៅមានបេះដូងស្មោះមួយដែរ❤️❤️❤️

ក្នុងនោះក៏មានអ្នកចូលទៅខមិនសរសើរជាច្រើនចំពោះទឹកចិត្តរបស់បងស្រីចំពោះម្តាយក្មេករបស់គាត់ផងដែរ។

រំភើបណាស់​ ពិតជាគំរូល្អដល់កូនប្រសារស្រី​

តែបើអត់ខ្សែដៃពេជ្រដូចស្រីអូន​ ក៏យើងអាចជូនអ្វីផ្សេងៗ(បងមានតែចាហួយ)😁ហើយក្រាបសំពះគាត់​ ក៏ធ្វើអោយគាត់សប្បាយចិត្តដែរ

 

តើលោកអ្នកយល់យ៉ាងណាដែរ សូមជួយស៊ែរទាំងអស់គ្នា​ សូមអរគុណ!

ដោយ៖ វីរៈ