សមាគមបាល់ទាត់កូរ៉េខាងត្បូងបាននិយាយថាកីឡាករ Son Heung-min របស់ក្រុម Tottenham Hotspur នឹងខកខានការប្រកួតមិត្តភាពរបស់កូរ៉េខាងត្បូងជាមួយក្រុមជប៉ុននៅសប្តាហ៍នេះដោយសារបញ្ហារបួស។
ភាបមិនច្បាស់លាស់បានកើតឡើង បន្ទាប់ពី Son បានរងរបួសពេល Tottenham លេងជាមួយ Arsenal នៅក្នុងក្របខ័ណ្ឌ Premier League កាលពី៨ ថ្ងៃមុន ហើយរបួសនេះបានធ្វើរូបគេមិនអាចបង្ហាញខ្លួនឲ្យក្លិបនិងជម្រើសជាតិបាន។
វាជារបួសសរសៃពួរ ដែលបានបង្ខំឱ្យ Son អង្គុយក្រៅទីលាន មើលក្រុម Spurs ធ្លាក់ចេញពីពាន Europa League បន្ទាប់ចាញ់ Dinamo Zagreb កាលពីសប្តាហ៍មុន ហើយជំនួបជាមួយ Aston Villa ក្នុងពាន Premier League យប់មិញក៏គ្មានវត្តមានដែរ។
លោក Jose Mourinho អ្នកចាត់ការទូទៅរបស់ក្រុមមាន់ខ្នាយមាសបានទទូចថា៖ “ ប្រសិនបើកីឡាករមិនអាចលេងឱ្យក្លឹប គាត់ក៏មិនអាចលេងឱ្យជម្រើសជាតិបានដែរ” ។
ប៉ុន្តែនៅក្នុងសេចក្តីថ្លែងការណ៍ខ្លីមួយ ដែលត្រូវបានចេញផ្សាយនៅយប់ថ្ងៃអាទិត្យម្សិលមិញនេះ KFA បាននិយាយថា Son គួរតែត្រូវបាន "ដកចេញ" ពីក្រុមជម្រើសជាតិសម្រាប់ការប្រកួតនៅថ្ងៃព្រហស្បតិ៍នៅYokohama ដោយសារតែបញ្ហារបួសនេះ។ សម្រាប់ក្លិបជាធម្មតា ត្រូវមានកាតព្វកិច្ចដោះលែងកីឡាករអន្តរជាតិរបស់ខ្លួន សម្រាប់ការប្រកួតដែលមានការអនុញ្ញាតពី FIFA ។
ទោះយ៉ាងណា! ច្បាប់ដែលអាចរកបានរបស់ FIFA ត្រូវបានកែប្រែជាបណ្តោះអាសន្ន ដោយសារតែជំងឺរាតត្បាតឆ្លងរាលដាលហើយក្លឹបនានាមិនត្រូវបានអនុញ្ញាតឱ្យលែងកីឡាករសម្រាប់កាតព្វកិច្ចអន្តរជាតិ អាស្រ័យលើការរឹតត្បិតការធ្វើដំណើរនៅក្នុងប្រទេសរបស់ពួកគេ៕
រក្សាសិទ្ធិដោយ៖ ក្នុងស្រុក