បកស្រាយអត្ថន័យការ​អបអរគ្រាប់បាល់របស់ Amad Diallo ពេល​ស៊ុត​ចូល​ AC Milan កាល​ពី​អាទិត្យមុន

Amad Diallo កីឡាករវ័យក្មេងរបស់ក្រុម Manchester United រក​បាន​គ្រាប់​បាល់​ដំបូងរបស់​ខ្លួនក្នុង​អាជីពនៅ​អង់គ្លេស​ហើយ​បាន​ធ្វើ​ការ​អបអរគ្រាប់​បាល់​នេះ​ក្នុង​អត្ថន័យដ៏​អស្ចារ្យ​ទៀត​ផង។

0_GettyImages 1306543147

អ្នកគាំទ្រមានការងឿងឆ្ងល់ថា ហេតុអ្វីបានជាកីឡាករ​សញ្ជាតិកូតឌីវ័ររូបនេះ អបអរគ្រាប់បាល់​របៀបនោះ បន្ទាប់ពីបានប្រើ​ក្បាលសម្រេច​ទី​ដោយ​ការ​តែត​បកក្រោយ ពី​ការ​ផ្លោងបាល់របស់ Bruno Fernandes ផុតដៃអ្នកចាំទី Gianluigi Donarumma របស់ក្រុម AC Milan នៅ Old Traffordកាល​ពី​សប្ដាហ៍មុន ។

Ewnj 3KWEBED5hf

ទោះបីជា Simon Kjaer បានរកគ្រាប់បាល់តាមស្មើ​នៅ​ចុង​ម៉ោង ដើម្បីទុកឱកាសសម្រាប់ការប្រកួតជើងទី ២ នៃការប្រកួត Europa League ជុំទី ១៦ ក្នុងប្រទេសអ៊ីតាលីនៅថ្ងៃព្រហស្បតិ៍នេះក៏ដោយ ក៏សកម្មភាពរបស់ Amad គឺជាចំណុចសំខាន់មួយដែលមិនធ្លាប់មានពីមុនមក។

59dafe8e2081120eaa2fe208ad4b5df5

មានរឿងរ៉ាវគួរឱ្យរំជួលចិត្តមួយនៅពីក្រោយការអបអរគ្រាប់បាល់​នេះ ។  Amad ប្រើ​ការ​អបអរនេះជាការ​បួងសួងកាន់​ទុក្ខ ចំពោះអតីតមិត្តរួមក្រុម Atalanta គឺអតីតកីឡាករ Willy Braciano Ta Bi ។អតីតខ្សែបម្រើរូបនេះបានទទួលមរណភាពយ៉ាងឈឺចាប់កាលពីខែមុនក្នុងវ័យ ២១ ឆ្នាំ បន្ទាប់ពីទទួលរងជំងឺមហារីកថ្លើមដ៏សាហាវ។

Amad ធ្លាប់​លេង​ជាមួយ​អតីតកីឡាករ​សញ្ជាតិ​កូដឌីវ័ររូបនេះ ​ក្នុង​សាលាយុវជថ្នាល​របស់ Atalanta ខណៈ​ដែល Willy បាន​ចាកចេញ​ពីក្លិប ASEC Mimosa នៅ​ស្រុក​កំណើតមក​ហាត់​ជាមួយគ្នា​នៅ​អ៊ីតាលី។ កីឡាករ​ពាក់​អាវលេខ១៩​រូបនេះ​បាន​សរសេរ​ក្នុង​គណនី Instagram របស់ខ្លួន​ថា សូម​ទៅ​កាន់​សុគតិភព Willy Braciano Ta Bi អ្នក​នៅ​ក្នុង​បេះដូងរបស់​ពួក​យើង​ជារៀងរហូត"៕

Ewnj 3SXEAMUxlp

PSX_20210316_220135 716x477