កាលពីបុរាណប្រជាជនសាមញ្ញនៅជប៉ុនមិនបានបរិភោគបាយគ្រប់គ្រាន់នោះទេ ព្រោះភាគច្រើនត្រូវបានបម្រុងទុកសម្រាប់លក់ឱ្យទៅពួកវណ្ណៈអភិជន ហើយកសិករជប៉ុនថែមទាំងប្រើអង្ករដើម្បីបង់ពន្ធផងដែរ។ បច្ចុប្បន្ននេះយើងនឹងឃើញម្ហូបជប៉ុនភាគច្រើនគឺមីធ្វើពីអង្ករ ស៊ូស៊ី ឬបាយរុំជាមួយស៊ុតចៀនឡើយ ហើយមានរសជាតិឆ្ងាញ់ និងមានជីវជាតិខ្ពស់នេះបានអះអាងថាវាមាននៅក្នុងបាយនេះឯង។
ហើយវាមិនមែនគ្រាន់តែជាអាហារសម្រាប់បរិភោគប៉ុណ្ណោះទេជាការពិតបាយជាអាហារផ្តល់សុខភាពល្អអាចផ្តល់អត្ថប្រយោជន៍ដល់រាងកាយរបស់អ្នកតាមវិធីគួរឱ្យភ្ញាក់ផ្អើលជាច្រើន។ ក្នុងនោះដែរបាយបានផ្តល់អត្ថប្រយោជន៍ជាច្រើន នេះបើយោងតាមប្រជាជនជប៉ុន ខាងក្រោមនេះជាអត្ថប្រយោជន៍មួយចំនួនក្នុងការយកបាយធ្វើជាអាហារដែលប្រជាជនជប៉ុនទទួលបាន៖
© Shutterstock.com
ប្រសិនបើអ្នកចង់ស្រកទម្ងន់នោះ បាយមួយចានគឺពិតជាល្អណាស់សម្រាប់ការសម្រកទម្ងន់ នេះក៏ជាការណែនាំរបស់គ្រូពេទ្យផងដែរ។ ដោយសារបាយមានជាតិខ្លាញ់ទាបនិងសូដ្យូម ព្រមទាំងជាតិសរសៃខ្ពស់ វាអាចជាការបន្ថែមដ៏ល្អមួយចំពោះរបបអាហារសម្រាប់ការសម្រកទម្ងន់របស់អ្នក។
វាក៏ត្រូវបានគេបង្ហាញឱ្យឃើញថាមនុស្សដែលបរិភោគអង្ករសម្រូបមានឱកាសទាបក្នុងការឡើងទម្ងន់។ ទោះជាយ៉ាងណាក៏ដោយនៅពេលនិយាយអំពីអង្ករសវាប្រហែលជាមិនសូវមានប្រសិទ្ធភាពខ្លាំងដូចអង្ករសម្រូបទេ។
© Shutterstock.com
ស្ត្រីជនជាតិជប៉ុនប្រើទឹកអង្ករដើម្បីធ្វើឱ្យស្បែករបស់ពួកគេរលោងនិងក្មេងជាងវ័យ ប៉ុន្តែការញ៉ាំបាយជាប្រចាំអាចជួយអ្នកឱ្យអ្នកក្មេងជាងវ័យផងដែរ។ អង្ករមានផ្ទុកនូវសារធាតុប្រឆាំងអុកស៊ីតកម្មជាច្រើនដែលការពារកោសិកាស្បែករបស់អ្នកពីការខូចខាតដែលបណ្តាលមកពីរ៉ាឌីកាល់សេរី ហើយថែមទាំងអាចធ្វើអោយស្នាមជ្រួញដែលមានស្រាប់ប្រែជារលោងវិញផងដែរ។
© Depositphotos.com © Depositphotos.com
ការបរិភោគបាយជាប្រចាំគឺជាវិធីធម្មជាតិ និងផ្តល់រសជាតិឆ្ងាញ់ដើម្បីបង្កើនសុខភាពបេះដូងរបស់អ្នក។ ដោយសារតែវាជាថ្នាំប្រឆាំងនឹងការរលាកបែបធម្មជាតិ វាការពារមិនឱ្យមានការស្ទះសរសៃឈាម និងកាត់បន្ថយហានិភ័យជំងឺបេះដូងមួយចំនួនដូចជាការគាំងបេះដូង ឬជំងឺដាច់សរសៃឈាមខួរក្បាល។ បាយក៏មានសារជាតិ flavonoids ខ្ពស់ដែលត្រូវបានបង្ហាញថាអាចប្រឆាំងនឹងជំងឺបេះដូងផ្សេងៗ។
© Depositphotos.com © Depositphotos.com
សម្រាប់អ្នកដែលទទួលរងឥទ្ធិពលជាតិស្ករក្នុងឈាមខ្ពស់ ការបរិភោគបាយគឺជាវិធីល្អដើម្បីប្រយុទ្ធប្រឆាំង។ ប៉ុន្តែល្អបំផុតសូមជ្រើសរើសយកអង្ករសម្រូបព្រោះវាមានជាតិសរសៃប្រហែល ៣ ដងនិងមានជាតិប្រូតេអ៊ីនខ្ពស់ជាងអង្ករធម្មតា។ ការជ្រើសរើសអង្ករសម្រូបផ្តល់ឱ្យអ្នកនូវអារម្មណ៍ឆ្អែត ហើយការញ៉ាំតែ ២០០ ក្រាម ក្នុងមួយថ្ងៃអាចជួយអ្នកក្នុងការគាំទ្រកម្រិតជាតិស្ករក្នុងឈាមឱ្យមានសុខភាពល្អ។
© Depositphophotos.com © Depositphophotos.com
ជាតិសរសៃខ្ពស់នៅក្នុងបាយក៏អាចកាត់បន្ថយការទល់លាមក និងជួយគ្រប់គ្រងប្រព័ន្ធរំលាយអាហាររបស់អ្នក។ ដោយសារតែវាដើរតួជាថ្នាំបញ្ចុះទឹកនោមបែបធម្មជាតិ វាជួយសំអាតរាងកាយ និងបណ្តេញជាតិពុលចេញពីប្រព័ន្ធរាងកាយរបស់អ្នកដែលផ្តល់អត្ថប្រយោជន៍ដល់តម្រងនោមរបស់អ្នកផងដែរ។
© Shutterstock.com
ប្រសិនបើអ្នកញ៉ាំបាយជាប្រចាំ ប្រព័ន្ធសរសៃប្រសាទរបស់អ្នកក៏នឹងទទួលបានសុខភាពល្អផងដែរ។ ប្រព័ន្ធសរសៃប្រសាទរបស់រាងកាយយើងត្រូវការវីតាមីន B ផ្សេងៗគ្នាដើម្បីទទួលបានសុខភាពល្អ ហើយដោយសារតែអង្ករមានផ្ទុកវីតាមីន B ច្រើនប្រភេទវាជួយគ្រប់គ្រងដំណើរការជីវសាស្ត្ររបស់ប្រព័ន្ធប្រសាទ។
© Unsplash.com © Depositphotos.com
ប្រសិនបើអ្នកធ្លាប់តែញ៉ាំភេសជ្ជៈប៉ូវកម្លាំងដើម្បីធ្វើឱ្យខ្លួនអ្នកមានថាមពលសូមឈប់ទៅ ព្រោះបាយគឺជាមធ្យោបាយមួយដែលមានសុខភាពល្អបំផុតដើម្បីបង្កើនថាមពលរបស់អ្នក។ រាងកាយរបស់យើងត្រូវការកាបូអ៊ីដ្រាតដូច្នេះរាងកាយបានបំលែងវាទៅជាថាមពល។ ដោយសារតែនៅក្នុងបាយសំបូរទៅដោយកាបូអ៊ីដ្រាតដែលមានសុខភាពល្អ វាអាចជួយបង្កើនថាមពលបាននៅពេលអ្នកហត់អស់កម្លាំង៕
ប្រែសម្រួល៖ ក្នុងស្រុក | ប្រភព៖ Brightside