អតីតកីឡាករជម្រើសជាតិជប៉ុន Keisuke Honda បានចុះកុងត្រាជាផ្លូវការជាមួយក្លិប Neftci PFK លេងក្នុងលីគកំពូល អាស៊ែបៃហ្សង់ ( Azerbaijan Premier League) ។
អ្នកចាត់ការជម្រើសជាតិកម្ពុជាគ្មានក្កលិបលេងចាប់តាំងពីលោកចាកចេញពីក្លិប Botafogo របស់ប្រេស៊ីលកាលពីចុងឆ្នាំមុន។ គាត់បានចុះកុងត្រាលេងជាមួយក្លិបលីគកំពូលព័រទុយហ្គាល់ Portimonense ប៉ុន្តែកិច្ចព្រមព្រៀងត្រូវអាក់ខានទៅវិញដោយសារក្លិបមិនអាចបញ្ជូលឈ្មោះគាត់ទៅក្នុងបញ្ជីកីឡាករបានទាន់ពេលវេលា។
នៅក្លិបថ្មីនេះគាត់នឹងពាក់អាវលេខ៤ដែលជាលេងលោកតែងតែពាក់ក្នុងជម្រើសជាតិជប៉ុនហើយក្លិប Neftci PFK មួយនេះមានមូលដ្ឋាននៅទីក្រុងបាគូតែម្ដង។ ស៊ែបៃហ្សង់ នឹងក្លាយជាប្រទេសបរទេសទី៧(លើកលែងជប៉ុន)របស់ Honda បន្ទាប់ពីធ្លាប់លេងនៅ ហូឡង់ រុស្សី អ៊ីតាលី មិកស៊ិក និងអូស្រ្តាលីហើយក្លិបដែលលោកលេងបានល្បីជាងគេគឺ CSKA Moscow និង AC Milan។
បច្ចុប្បន្ន Honda គឺជាអ្នកចាត់ការជម្រើសជាតិកម្ពុជាហើយគឺជាកីឡាករជប៉ុនតែម្នាក់គត់ដែលស៊ុតបញ្ចូលទីក្នុងព្រឹត្តិការណ៍ World Cup ៣សម័យផ្សេងគ្នា៕
រក្សាសិទ្ធិដោយ៖ ក្នុងស្រុក