អតីតកីឡាករជម្រើសជាតិជប៉ុន Keisuke Honda បានត្រៀមខ្លួនជាស្រេចក្នុងការចុះកុងត្រាជាមួយក្លិប Neftci PFK នៃក្របខ័ណ្ឌ Premier League របស់អាស៊ែបៃហ្សង់នៅប៉ុន្មានថ្ងៃខាងមុខ។ នេះបើតាមការបញ្ជាក់ក្នុងវេបសាយរបស់ក្លិបកាលពីថ្ងៃសៅរ៍។
អ្នកចាត់ការជម្រើសជាតិកម្ពុជាដែលមានវ័យ ៣៤ ឆ្នាំទៅហើយនោះ ក្លិបខាងលើបាននិយាយថាពេលនេះស្ថិតនៅក្នុងរដ្ឋធានីបាគូរបស់អាស៊ែបៃហ្សង់ ហើយគាត់អត់មានក្លិបនោះទេ ចាប់តាំងពីបានចាកចេញពីក្រុម Botafogo របស់ប្រេស៊ីលកាលពីចុងឆ្នាំមុន។ គាត់បានចុះកុងត្រាជាមួយក្លិបព័រទុយហ្គាល់ Portimonense ប៉ុន្តែត្រូវផ្ដាច់ទៅវិញដោយសារក្លិបមិនអាចចុះឈ្មោះគាត់ចូលបញ្ជីកីឡាករបានទាន់ពេលវេលា។
អាស៊ែបៃហ្សង់នឹងក្លាយជាប្រទេសទី៧ផ្សេងគ្នាដែលហុងដានឹងលេងក្នុងនោះក៏មានប្រទេសដទៃទៀតដូចជា ហូឡង់ រុស្ស៊ី អ៊ីតាលី ម៉ិកស៊ិក និងអូស្ត្រាលី និងប្រេស៊ីលផងដែរ។
ហុងដាដែលបច្ចុប្បន្នជាអ្នកចាត់ការទូទៅនៃក្រុមជម្រើសជាតិកម្ពុជា គឺជាជនជាតិជប៉ុនតែមួយគត់ដែលរកគ្រាប់បាល់បាននៅ World Cup ៣ សម័យផ្សេងគ្នា៕
រក្សាសិទ្ធិដោយ៖ ក្នុងស្រុក