កាលពីយប់មិញនេះតាមរយៈបណ្ដាញសង្គម Tiktok អតីតអ្នកចាំទីជម្រើសជាតិកម្ពុជា អ៊ុំ សេរីរ័ត្ន បានប្រកាសលាឈប់ពីវិស័យបាល់ទាត់ទៅហើយ ដោយបានរៀបរាប់ ផ្សារភ្ជាប់នឹងវីដេអូអនុស្សាវរីយ៍ក្នុងបណ្តាញសង្គម Tiktokថា " នៅសល់តែការចងចាំទេ គ្រប់យ៉ាងបានបញ្ចប់ទៅហើយ លាហើយ"។
ការចូលនិវវត្តន៍ពីបាល់ទាត់នេះអាចទាក់ទងមកពីបញ្ហារបួសជើងរ៉ាំរ៉ៃរបស់ខ្លួនដែលបានអូសបន្លាយជាងមួយឆ្នាំមកហើយ។បើតាមសម្ដីរបស់ អ៊ុំ សេរីរ័ត្ន របួសរហែកសរសៃ ACL របស់ខ្លួនតាំងពីរដូវកាល២០១៩មកហាក់មបានធូរស្បើយនោះទេ ទោះបីជារូបគេអាចដើរបាន ធ្វើការបានប៉ុន្តែអាចលេងបាល់បានដូចមុននោះឡើយ។
បើគិតមកទល់ពេលនេះ គឺមានរយៈពេលជាងមួយឆ្នាំមកហើយខណៈ នេះជារបួសធ្ងន់លើកទី២របស់សេរីរ័ត្ន បន្ទាប់ពីរបួសដាច់សរសៃ ACL អំឡុងឆ្នាំ២០១៨ និងត្រូវវះកាត់ហើយសម្រាកព្យាបាលជាង១ឆ្នាំ។
របួសរហែកសរសៃ MCL របស់ អ៊ុំ សេរីរ័ត្ន កើតមានឡើងក្រោយប្រកួតដណ្ដើមពានរង្វាន់លីគកំពូលកម្ពុជារដូវកាល២០២០ បាន១ជុំ ហើយការដែលដឹងថាមានរបួសនេះ ដោយសារសេរីរ័ត្នយល់ថាជើងស្ដាំរបស់គេមិនល្អដូចដើម។ ក្រោយឆ្លុះមើលទើបដឹងថារហែកសរសៃ ACL។
រូបគេខកខានបង្ហាញខ្លួនចាប់តាំងពីចូលជុំទី២ពានរង្វាន់លីគកំពូលកម្ពុជារដូវកាល២០២០ហើយនៅរដូវកាលនេះរូបគេក៏អាសចបង្ហាញខ្លួនបានដែរ។
រក្សាសិទ្ធិដោយ៖ ក្នុងស្រុក