អ្នកចាត់ការក្រុមបិសាចក្រហមលោក Ole Gunnar Solskjaer បានរាយការណ៍ថាក្លឹបកំពុងនិយាយជាមួយតំណាង(ភ្នាក់ងារ)របស់ Eric Bailly អំពីកិច្ចសន្យាថ្មី។
កីឡាករអន្តរជាតិកូតឌីវ័របានចូលរួមជាមួយ Man Utd ក្រោយចាកចេញពីក្លិប Villarreal អំឡុងរដូវក្តៅឆ្នាំ ២០១៦ ហើយនៅខែមករាឆ្នាំ ២០២០ កិច្ចព្រមព្រៀងរបស់គាត់ត្រូវបានបន្តដោយរក្សាគាត់នៅ Old Trafford យ៉ាងហោចណាស់រហូតដល់ចុងឆ្នាំ ២០២១/២២ ។Bailly ពិតជាកីឡាករមានទេពកោសល្យ និងបង្ហាញទម្រង់លេងលេចធ្លោដោយធ្វើបានល្អបានយ៉ាងល្អនៅរដូវកាលនេះ។
Eric បានបង្ហាញខ្លួន ១០០ ប្រកួតឲ្យបិសាចក្រហម កាលពីយប់មិញ អំឡុងការប្រកួត Europa League វគ្គ ១៦ ក្រុមចុងក្រោយនារាត្រីថ្ងៃព្រហស្បតិ៍ពេលប៉ះក្រុម AC Milan នៅ Old Trafford ។ ការប្រកួតនេះបានធ្វើឱ្យគាត់ក្លាយជាកីឡាករទី ២១៨ ដែលបានបង្ហាញខ្លួនបានច្រើននៅក្នុងសតវត្សរ៍ទី២១យើងនេះ។
ក្នុងបើកពេលសន្និសិតកាសែតមុនការប្រកួតនៅ Premier League ថ្ងៃអាទិត្យនេះទល់នឹងក្រុម West Ham United លោក Solskjaer ត្រូវបានបានអ្នកកាសែតសាកសួរអំពីអនាគតរបស់ Bailly និងថាតើកិច្ចសន្យាថ្មីកំពុងដំណើរការឬអត់។
លោក Ole បានបញ្ជាក់ថា៖ «ត្រូវហើយយើងកំពុងពិភាក្សាជាមួយតំណាងរបស់ Eric និង Eric ផ្ទាល់»។
«គាត់បានរក្សាភាពស្វាហាប់យូរមក ហើយអ្នកក៏អាចមើលបង្ហាញទម្រង់លេងរបស់គាត់បានដែរ ហើយខ្ញុំពិតជារីករាយណាស់ជាមួយគាត់។ របៀបលេងរបស់គាត់ ពេលខ្លះធ្វើឱ្យគាត់បាត់បាត់ការបង្ហាញខ្លួនលើទីលានច្រើនពេក ព្រោះថា ១០០ ប្រកួតមិនគ្រប់គ្រាន់សម្រាប់រយៈពេលដែលគាត់មកទីនេះនោះទេ។ គាត់កាន់តែខ្លាំងឡើង ៗ ដូច្នេះគាត់គឺជាមនុស្សម្នាក់ដែលយើងកំពុងពិភាក្សា»៕
ប្រែសម្រួលពី៖ Manchester United Official
រក្សាសិទ្ធិដោយ៖ ក្នុងស្រុក