សម្ដីបងប្រធាន Maguire បកស្រាយរឿង​ទាត់បាល់​ចម្ងាយមិនដល់កន្លះម៉ែត្រមិនចូលយប់មិញ

កាល​ពី​យប់មិញ​ក្រុមបិសាចក្រហម Manchester United បាន​ត្រឹម​តែ​ស្មើ​ជាមួយ AC Milan ក្នុង​លទ្ធផល​១​ទល់​១​ប៉ុណ្ណោះក្នុង​ការ​ប្រកួត​វគ្គ​១៦​ក្រុម​ចុង​ក្រោយ​ពាន​រង្វាន់ UEFA Europa League ខណៈ​ដែល Maguire មិនសប្បាយចិត្ត​អំពី​ការ​ខកខានឱកាសរបស់​គាត់​នោះ​ទេ។

0_Manchester United V AC Milan UEFA Europa League Round Of 16 Leg One

នៅពេលអ្នក​កាសែត​សួរអំពីការខកខានឱកាសដ៏គួរឱ្យភ្ញាក់ផ្អើលពេលលេង​ទល់នឹងក្រុម AC Milan Harry Maguire បានប្រាប់ទូរទស្សន៍ BT Sport ថា៖“ មែនហើយខ្ញុំគួរតែរកគ្រាប់បាល់បាន។

Manchester United V A.C. Milan   UEFA Europa League Round Of 16 Leg One

"ខ្ញុំមិនបានយកលេសនោះទេ។ ខ្ញុំគួរតែរកគ្រាប់បាល់បាន ខ្ញុំគួរតែដាក់បាល់​ចូលសំណាញ់។ តែកុំភ្លេចថា នោះហើយជាមូលហេតុដែលខ្ញុំលេងជាខ្សែការពារ ហើយមិនមែនជាខ្សែប្រយុទ្ធ ប៉ុន្តែខ្ញុំមិនមានលេសទេ។ ខ្ញុំគួរតែស៊ុតឲ្យចូល"។

0_Manchester United V AC Milan UEFA Europa League Round Of Sixteen First Leg Old Trafford

ពេល​នោះ​ប្រសិន​បើ​ប្រធាន​ក្រុម​រូបនេះ​មិន​ធ្វើឲ្យ​ខកខានឱកាស​ទេ​នោះ Manchester United អាច​ឈ្នះ​ការ​ប្រកួត​នេះ។ Milan មានឱកាស​ទម្លាយសំណាញ់​ទី​ចុង​ម៉ោង​បន្ថែម​មានរបួស បន្ទាប់​ពី​Amad Diallo ​ប្រើក្បាលសម្រេច​ទី​តែ​មួយ​គត់​ឲ្យ​បិសាចក្រហម។

Source: BT Sport

រក្សា​សិទ្ធិ​ដោយ​៖ ក្នុងស្រុក

អំពីអ្នកសរសេររបស់យើង៖ PECH PHEARUN

News (38)

Tel: