សហព័ន្ធកីឡាបាល់ទាត់អាស៊ីហៅកាត់ថា AFC បានបញ្ជាក់ថា ប្រទេសថៃនឹងធ្វើជាម្ចាស់ផ្ទះការប្រកួតក្នុងពានរង្វាន់ AFC Champions League 2021 ក្នុងពូល F, G និងពូល J។
ពូល F : BG Pathum United , Ulsan, Viettel, និងក្រុមឈ្នះមកពីវគ្គជម្រុះ Play-off
ពូល G : *Ratchaburi, Nagoya, JDT, Pohang.
ពូល J : Port, Guangzhou, Kitchee, និងក្រុមឈ្នះមកពីវគ្គជម្រុះ Play-off
កាលបរិច្ឆេទប្រកួតនឹងលេងនៅខែមិថុនាដល់ខែកក្កដាឆ្នាំ២០២១។ ចំណែកតំបន់ខាងលិចគឺពូល A, C និងពូល D ប្រកួតក្នុងប្រទេសអារ៉ាប៊ីសាអួឌីត ខណៈពូល B ប្រកួតក្នុងប្រទេសអារ៉ាប់រួមចំណែកពូល E ដែលឥណ្ឌាមានមួយក្រុមចូលរួមដែរនោះត្រូវធ្វើម្ចាស់ផ្ទះប្រកួតលើកដំបូងក្នុងទឹកដីរបស់ខ្លួន។ ពូលដែលបែងចែកសម្រាប់តំបន់ខាងលិចគឺលេងនៅថ្ងៃទី១៤ដល់ទៅ៣០ខែមេសាឆ្នាំ២០២១។
រក្សាសិទ្ធិដោយ៖ ក្នុងស្រុក