តាមរយៈកាសែតកីឡា Football Insider បង្ហាញក្នុងអត្ថបទមួយកាលពីព្រឹកមិញ Timo Werner អាចនឹងចាកចេញពីក្រុមតោខៀវ Chelsea នៅដើមរដូវក្តៅនេះ បន្ទាប់បង្ហាញទម្រង់លេងមិនបានល្អក្របខ័ណ្ឌ Premier League ក្នុងកាលនេះ។
ក្រុមតោខៀវបានចុះកុងត្រាយកខ្សែប្រយុទ្ធវ័យ ២៥ ឆ្នាំរូបនេះរយៈពេល ៥ ឆ្នាំដោយពួកគេបានទិញខ្សែប្រយុទ្ធ RB Leipzig រូបនេះក្នុងតម្លៃប្រហែល ៤៥ លានផោនផ្ដាច់កុងត្រាកាលពីរដូវក្តៅមុន។ ប៉ុន្តែប្រភពព័ត៌មានពីក្លឹបតោខៀវបានប្រាប់ Football Insider ថាមានមនុស្សតិចណាស់ដែលរំពឹងថា Werner នឹងបន្តលេងដល់កុងត្រារបស់គាត់ចប់សុពលភាព។
មានការរំពឹងទុកកាន់តែខ្លាំងឡើងថាកីឡាករអន្តរជាតិអាឡឺម៉ង់រូបនេះ នឹងវិលត្រឡប់ទៅស្រុកកំណើតរបស់គាត់វិញនៅឆ្នាំក្រោយ ឬពីរឆ្នាំខាងមុខ៕
រក្សាសិទ្ធិដោយ៖ ក្នុងស្រុក