ជំនួបក្នុងពានរង្វាន់ UEFA Europa League វគ្គ១៦ក្រុមចុងក្រោយជើងទីមួយនេះក្រុមបិសាចក្រហមនឹងអវត្តមានកីឡាំករសំខាន់ៗដល់ទៅ៦នាក់។
លោក Ole Gunnar Soslkjaer គិតថា Marcus Rashford និង Edinson Cavani មិនទាន់រឹងមាំគ្រប់គ្រាន់បង្ហាញខ្លួនក្នុងការប្រកួតជើងទីមួយនេះទេ។ គ្រូបង្វឹកសញ្ជាតិន័រវេស និយាយក្នុងសន្និសីទកាសែតមុនការប្រកួតកាលពីម្សិលមិញថា៖« ខ្ញុំគិតថាគាត់មិនមានវត្តមាននៅថ្ងៃស្អែកនោះទេ។ គាត់មិនបានហ្វឹកហាត់ទេ ខ្ញុំមានសុទិដ្ឋិនិយមថាគាត់នឹងគ្មានវត្តមាននៅថ្ងៃស្អែកហើយចុងសប្ដាហ៍នេះក៏មិនប្រាកដដែរ"។
Rashford បានរងរបួសកជើងពេលលេងទល់នឹង Man City ហើយទោះបីវាមិនមែនជាបញ្ហាដ៏អាក្រក់ក៏ដោយ ក៏គាត់នឹងត្រៀមខ្លួនមិនទាន់សម្រាប់ការប្រកួតរនៅថ្ងៃព្រហស្បតិ៍នេះដែរ។ Paul Pogba ក៏មិនទាន់ត្រៀមខ្លួនជាស្រេច ក្នុងការវិលត្រឡប់ពីរបួសដែលគាត់បានជួបជាមួយក្រុម Everton កាលពីខែមុន។
Donny van de Beek និង Juan Mata ក៏មិនមានវត្តមានការប្រកួតនេះដែរដោយសារពួកគេមិនទាន់ជាសះស្បើយពីរបួស។ De Gea សម្រាប់ការប្រកួតនេះគឺមិនបានលេងទេ ខណៈពេលបច្ចុប្បន្នគាត់កំពុងនៅប្រទេសអេស្ប៉ាញ ចំណាយពេលជាមួយកូនស្រីនិងប្រពន្ធដែលទើបនឹងកើតរបស់គាត់៕