ប្រធានផ្នែកបាល់ទាត់​ថ្មីរបស់​ Man Utd លោក John Murtough មានតួនាទីអ្វីខ្លះ?

គន្លិះ៖ គាត់នឹងទទួលខុសត្រូវក្នុងការត្រួតពិនិត្យប្រតិបត្តិការទូទៅនៅក្នុងក្រុមឈុតបុរស ក្រុមឈុតនារី និងក្រុមយុវជនថ្នាល

លោក John Murtough ត្រូវបានតែងតាំងជានាយកបាល់ទាត់ដំបូងបង្អស់មិនធ្លាប់មានក្នុងប្រវត្តិសាស្ត្រ Man United ដើម្បីជួយលោក Ole Gunnar Solskjaer ជាមួយនឹងការងាររបស់គាត់នៅក្នុងក្លឹប។

Image (2)

គាត់នឹងធ្វើការយ៉ាងជិតស្និទ្ធជាមួយអ្នកគ្រូបង្វឹក​សញ្ជាតិន័រវេស ហើយពីមួយថ្ងៃទៅមួយថ្ងៃ គាត់​ត្រូវពិភាក្សាពីការជ្រើសរើសកីឡាករ ដែលមានសក្តានុពល ដើម្បីធានាថាក្រុមមានឈុតកីឡាករល្អបំផុតតាមតែអាចធ្វើទៅបាន ដើម្បីប្រកួតប្រជែងនៅគ្រប់ផ្នែកទាំងអស់។

លោក Murtough ក៏នឹងធ្វើការជាមួយលោក Ole ដើម្បីបង្កើតដំណើរការត្រឹមត្រូវដើម្បីធានាបាននូវជោគជ័យនាពេលអនាគត ហើយក៏អាចថែរក្សាវប្បធម៌ Man United នៅក្នុងក្រុមផងដែរ។

40291226 0 The_former_United_midfielder_is_joined_by A 58_1615374188697

នាយកផ្នែកកីឡាបាល់ទាត់ក៏នឹងមានតួនាទីជាអ្នកដឹកនាំ និងទំនួលខុសត្រូវក្នុងប្រតិបត្តិការទូទៅ និងយុទ្ធសាស្ត្រនានាលើក្រុមឈុតបុរស ឈុតនារី និង​ក្រុម​យុវជនថ្នាល។

0_Derby County V Manchester United Emirates FA Cup Fourth Round IPro Stadium

ក្រុមការងារ Scout (ក្រុមមើលសមត្ថភាពកីឡាករ) និងក្រុមវិភាគទិន្ន័យរបស់ចក្រក្លិប ក៏នឹងរាយការណ៍ទៅលោក Murtough ផងដែរជាមួយ​នឹងរបាយការណ៍របស់កីឡាករអំពីគោលដៅអនាគតដែលអាចកើតមានសំរាប់ក្លឹប។

40291056 9346119 Darren_Fletcher_is_emerging_as_a_serious_contender_to_become_hea A 89_1615374921551

ចំណែក​លោក Darren Fletcher ក៏នឹងធ្វើការជាមួយ Murtough ក្នុងនាមជានាយកបច្ចេកទេសនៃក្លិបដែលជាអ្នកមាន​“ តួនាទីប្រឹក្សាយោ​បល់​” ដែលគាត់បានផ្តល់នូវបច្ចេកទេស និងទិសដៅឆ្ពោះទៅរកទិដ្ឋភាពបាល់ទាត់របស់ក្លឹប៕

រក្សា​សិទ្ធិ​ដោយ​៖ ក្នុងស្រុក

អំពីអ្នកសរសេររបស់យើង៖ PECH PHEARUN

News (38)

Tel: