Bruno Fernandes ត្រូវបានគេរាយការណ៍ថាបានបដិសេធកាន់ប៊ិចចុះកុងត្រាលើកិច្ចសន្យាថ្មីរយៈពេល ៥ ឆ្នាំដែល Manchester United បានផ្ដល់ឲ្យ លើកលែងតែគាត់ត្រូវបានផ្តល់ការធានាអំពីផែនការផ្ទេរនាពេលអនាគតរបស់ក្លិប។
Fernandes បានពង្រឹងខ្លួនគាត់ក្នុងនាមជាកីឡាករសំខាន់ម្នាក់របស់បិសាចក្រហមចាប់តាំងចាកចេញពី Sporting Lisbon កាលពីខែមករាឆ្នាំ ២០១៩ ដោយស៊ុតបញ្ចូលទីបាន ៣៥ គ្រាប់និងបញ្ជូនបាល់ឲ្យមិត្តរួមក្រុម ២១ ដងក្នុងការបង្ហាញខ្លួនចំនួន ៦៣ លើកនៅក្នុងការប្រកួតទាំងអស់។
កីឡាករវ័យ ២៦ ឆ្នាំរូបនេះបានចុះកុងត្រារយៈពេល ៥ ឆ្នាំកន្លះទទួលប្រាក់ឈ្នួល ១០ ម៉ឺនផោនក្នុងមួយសប្តាហ៍នៅពេលចូលរួមជាមួយក្រុមបិសាចក្រហម ហើយបើយោងតាមរបាយការណ៍ពី The Sun បិសាចក្រហមបានផ្តល់កិច្ចសន្យាថ្មីដល់ Fernandes រយៈពេល ៥ ឆ្នាំទៀត ខណៈដែលប្រាក់ឈ្នួលរបស់គាត់កើនឡើងដល់ ២០០,០០០ ផោនក្នុងមួយសប្តាហ៍។
ទោះយ៉ាងណា! របាយការណ៍បានអះអាងថា Fernandes ចង់ដឹងថាតើក្លឹបមានគម្រោងបន្តរីកចម្រើនទៅមុខយ៉ាងដូចម្តេចទៀត មុនពេលដែលគាត់ប្តេជ្ញាចិត្តស៊ីញេបន្តកុងត្រា។ កាលពីថ្មីៗ កីឡាករសញ្ជាតិព័រទុយហ្កាល់រូបនេះបានជួយក្រុមបិសាចក្រហមយកឈ្នះក្រុម Manchester City ដោយបញ្ចប់កំណត់ត្រាមិនដែលចាញ់ ២១ ប្រកួតជាប់គ្នា៕
រក្សាសិទ្ធិដោយ៖ ក្នុងស្រុក