Steven Gerrard៖ ខ្ញុំដឹង​ថា​អ្នកគាំទ្រ Liverpool មិនចង់​បាន​ខ្ញុំធ្វើ​ជាគ្រូបង្វឹក​នោះ​ទេ

 "អ្នកគាំទ្រ Liverpool មិនចង់អោយខ្ញុំធ្វើជាអ្នកចាត់​ការក្លឹបបាល់ទាត់ Liverpool ទេ។ ពួកគេចង់បានលោក Jurgen Klopp ។ ខ្ញុំសង្ឃឹមថាអ្នកដឹងថាយើងស្រលាញ់ Jurgen Klopp ខ្លាំងប៉ុណ្ណា" ។នេះ​គឺ​ជាសម្ដីរបស់លោក Steven Gerrard បានប្រាប់ ITV អំពី​ព័ត៌មានចចាមអារ៉ាម​ដែល​ថា​លោក​នឹង​មក​ដឹកនាំ​ក្រុមហង្សក្រហមជំនួស​គ្រូបង្វឹក​សញ្ជាតិ​អាល្លឺម៉ង់។

26bb0041 B562 41e3 8e4e 3bc2390d6194

“ យើងមិនគួរនិយាយពីរឿងនេះទេ! យើងមានអ្នកចាត់ការដ៏ល្អម្នាក់ដឹកនាំក្លឹបរបស់យើងនៅនាទីនេះ ខ្ញុំស្រលាញ់គាត់"។

"ខ្ញុំសង្ឃឹមថាគាត់នឹងស្នាក់នៅពីរបីឆ្នាំទៀត។ ប៉ុន្តែខ្ញុំមានការងារនៅទីនេះ(Rangers FC) ខ្ញុំមិនគិតថាវាមានប្រយោជន៍ទេ ក្នុងការនិយាយអំពីរឿងនេះហើយខ្ញុំសង្ឃឹមថា Jurgen នឹងស្នាក់នៅ Liverpool រយៈពេលជាច្រើនឆ្នាំ"។

2019 12 26 230 Leicester_Liverpool

"Liverpool គឺជាក្លឹបរបស់ខ្ញុំ។ ខ្ញុំមានអនុស្សាវរីយ៍ដ៏អស្ចារ្យនៅ​ទី​នោះ។ តើវាជាក្តីសុបិន្តសម្រាប់ខ្ញុំនៅថ្ងៃណាមួយដែលជាអ្នកចាត់ការទូទៅរបស់ Liverpool ? ពិតណាស់!​ប៉ុន្តែ​វា​មិន​ទាន់​ដល់​ពេល​នៅ​ឡើយ​ទេ​ហើយ​ខ្ញុំ​ក៏​មិន​ទាន់​មាន​លទ្ធភាពគ្រប់​គ្រាន់​នោះដែរ។ មានអ្នកចាត់​ការជាច្រើននៅលើភពផែនដីនេះ​ហើយយើងត្រូវគោរព Jurgen ជាមុន និងសំខាន់បំផុត។ "

Gerrard Interview Itv 2 1440x720

សម្ដី​ប៉ុន្មាន​ឃ្លារបស់ Steven Gerrard បាន​ក្លាយជាតន្រ្តី​បង្ហើរ​ទៅ​កាន់​ត្រចៀក​របស់​អ្នក​គាំទ្រ​ Liverpool ហើយ។

លោក Jurgen Klopp បានធ្វើរឿងដែលល្អបំផុតចំពោះក្លឹបនាពេលថ្មីៗនេះ ដោយ​គ្រូបង្វឹក​សញ្ជាតិអាឡឺម៉ង់បានជួយឈ្នះពានរង្វាន់ UEFA Champions League លើកទី ៦ក្នុង​ប្រវត្តិសាស្រ្ត និងជាជើងឯក Premier League ដំបូងក្រយខកខានក្នុងរយៈពេល ៣០ ឆ្នាំ។

_methode_times_prod_web_bin_0e0f5c02 812a 11eb 8dc5 6a6f238d9d27

លើសពីនេះ! អត្តចរិកដ៏មានមន្តស្នេហ៍របស់ Klopp ធ្វើឱ្យគាត់ក្លាយជាមនុស្សម្នាក់ដែលល្អបំផុតក្នុងការបន្តកេរ្តិ៍តំណែលរបស់ក្លឹបឈរជើងបាន លើសពីបាល់ទាត់ដែល Gerrard បានបង្ហាញខ្លួនក្នុងកំឡុងពេលលេង​ជាកីឡាករនៅកីឡដ្ឋាន Anfield ​ទៅ​ទៀត៕

រក្សា​សិទ្ធិ​ដោយ​៖ ក្នុងស្រុក

អំពីអ្នកសរសេររបស់យើង៖ PECH PHEARUN

News (38)

Tel: