ជីវិតប្តីប្រពន្ធ អាចនិយាយបានជាជីវិតដែលមានរូបពីរជីវិត១ គឺជាដៃគូជីវិតដែលយឹតយោងគ្នា រួមសុខទុក្ខនឹងគ្នា ឆ្លងកាត់ការលំបាក ពុះពារឆ្លងឧបសគ្គ និងកាន់ដៃគ្នាឆ្ពោះទៅសាងអនាគតឱ្យមានសុភមង្គលរួមគ្នា។
យ៉ាងណាមិញជីវិតប្តីប្រពន្ធតែមានការឆ្លងកាត់រឿងរ៉ាវជាមួយគ្នាជាច្រើន និងឆ្លងកាត់ពេលវេលាមានក្តីសុខក្តីទុក្ខជាច្រើន ពោលគេជាមនុស្សជិតស្និទ្ធបំផុតមួយរបស់អ្នកដែលជាដៃគូជីវិតរស់នៅជាមួយគ្នា ដែលការរស់នៅតែងតែមានការប៉ះទង្គិចបន្តិចបន្តួចដូចចានក្នុងរាវជាចរឿងធម្មតា តែយើងត្រូវទទួលស្គាល់ថាម្នាក់នេះហើយជាមនុស្សដែលបានកំដរយើងស្ទើរតែពេញមួយជីវិត។
ហេតុនេះហើយ បានជាវីដេអូមួយបានបង្ហាញពីជីវិតប្តីប្រពន្ធដ៏ក្តុកក្ក្តួលមួយគូ ហើយសម្ដីប្រពន្ធក្រោយពេលប្ដីទើបតែស្លាប់ថ្មីៗធ្វើឱ្យវីដេអូនេះល្បីល្បាញខ្លាំងនៅក្នុងបណ្តាញសង្គម។ ដោយវីដេអូនេះ ជាការអប់រំសម្រាប់ប្រុសៗគួរតែពិនិត្យមើលថា ទំនាក់ទំនងជីវិតប្ដីប្រពន្ធខ្លួនយ៉ាងណាដែរ ជាពិសេសអ្នកដែលរើសប្រពន្ធខ្លាំង។ សម្រាប់អ្នក single គួរតែមើលទុកដែរ ដើម្បីជាមេរៀន។
សូមទស្សនាវីដេអូខាងក្រោមនេះ៖
វីដេអូនេះបកប្រែដោយ ឌីយ៉ា
ប្រភពវីដេអូ៖ www.thinkfamily.sg
រក្សាសិទ្ធិដោយ៖ ក្នុងស្រុក