របៀបធ្វើការបែបឆ្លាត ជាមួយមនុស្សយ៉ាប់ៗ

ធ្វើការជារៀងរាល់ថ្ងៃ អ្នកតែងជួបជាមួយមនុស្សគ្រប់ប្រភេទ ទាំងល្អ ទាំងយ៉ាប់។ មនុស្សយ៉ាប់តែធ្វើឲ្យការងាររបស់យើងដំណើរការទៅបានដោយពិបាក។ ពេលខ្លះមនុស្សយ៉ាប់ៗទាំងនោះ អាចជាអតិថិជន ឬអ្នករួមការងារជាមួយយើង។

តាមការស្រាវជ្រាវរបស់សាកលវិទ្យាល័យ Friedrich Schiller University បង្ហាញថា ស្ត្រេស ឬភាពតានតឹង អាចបណ្ដាលឲ្យយើងមានបញ្ហាខួរក្បាលធ្ងន់ធ្ងរប្រសិនបើមិនទប់ស្កាត់ ឬបំបាត់ដើមហេតុបង្កភាពតានតឹង។

មូលហេតុមួយដែលបង្កភាពតានតឹង គឺការរងគ្រោះ ឬបង្កបញ្ហាពីមនុស្សប្រភេទបង្ករឿង ឬមនុស្សយ៉ាប់ៗក្នុងពេលធ្វើការ។

មនុស្សដែលឆ្លាតតែងមានវិធីសាស្ត្រដោះស្រាយបញ្ហាជាមួយមនុស្សបែបនេះ។ ខាងក្រោមនេះជាវិធីសាស្ត្រគ្រប់គ្រងស្ថានការណ៍ប្រចាំថ្ងៃជាមួយពួកគេ៖

១.កំណត់ព្រំដែន៖ 

20150417163249-trust-most-important-part-know-like-trust-business-people-talking-meeting-disagreements-woman-man

មនុស្សយើងត្រូវមានព្រំដែនកំណត់។ ប្រសិនបើមនុស្សដែលយើងជួបប្រទះពូកែរអ៊ូររទាំ បង្កើតភាពអួរអាប់ អ្នកញៀនបារី។ល។ យើងត្រូវកំណត់ព្រំដែនភាពអត់ធ្មត់របស់យើង។

ការកំណត់ព្រំដែនប្រកបដោយភាពវ័យឆ្លាត គឺការបង្ហាញពីបញ្ហាដោយប្រយោលឲ្យគេដឹង ហើយសុំមតិយោបល់របស់គេក្នុងការដោះស្រាយបញ្ហាដែលគេបង្កើតវិញ។ ភាគច្រើន គឺពួកគេរអៀសខ្លួន ហើយងាកមកប្រឹក្សាជាមួយយើងប្រកបដោយប្រសិទ្ធិភាពវិញ។

 

២.កុំចង់ឈ្នះ៖ 

Angry Boss

ចាញ់ជាព្រះ ឈ្នះជាមារ! តែអ្នកមិនចាំបាច់ចាញ់នោះទេ ទោះអ្នកមិនចង់ឈ្នះក៏ដោយ។ ជានិច្ចកាល មនុស្សដែលចូលចិត្តបង្កបញ្ហាចូលចិត្តឲ្យយើងតបតមាត់ ឈ្លោះបកវិញ។

តែយើងត្រូវសម្រួលអារម្មណ៍ ដកដង្ហើមវែងៗ ថយក្រោយបន្តិច កុំប្រើអារម្មណ៍ជាមួយគេវិញ រួចចាត់ទុកគេដូចជាកណ្ដុរពិសោធន៍របស់យើង។ យើងត្រូវទាញគេមកនិយាយដោយហេតុផលវិញ។

 

៣. កុំប្រកែកនឹងមនុស្សឆ្កួត៖ 

Difficult Boss

ប្រសិនបើអ្នកដើរផ្សារ ហើយស្រាប់តែមានម្នាក់មកប្រាប់ថា គេគឺជាព្រះបាទជ័យវរ្ម័នទិ ៧ ចាប់ជាតិ។ អ្នកប្រាកដជាមិននិយាយរកម្នាក់នោះទេ។

ដូចគ្នាដែរ ប្រសិនបើនៅកន្លែងធ្វើការមានមនុស្សដែលបង្ហាញថា គេគឺជាមនុស្សអច្ឆរិយៈ (អត់ដែលខុស) អ្នកគួរតែទុកពេលវេលាដ៏មានតម្លៃរបស់អ្នកធ្វើអ្វីដែលមានតម្លៃវិញ។ អ្នកគួរតែញញឹម ងក់ក្បាលស្របតាម ហើយដើរចេញពីគេជាការល្អជាង។

៤. គ្មានមនោសញ្ចេតនា៖ 

Icons8 Team R EnAOPw8Rs Unsplash

បច្ចុប្បន្នមនុស្សចូលចិត្តឲ្យគេយល់ចិត្តក្នុងរយៈពេលខ្លី។ គេគិតថា ធ្វើការជាមួយគ្នា យល់ចិត្តគ្នា ប្រើអារម្មណ៍មិនល្អជះដាក់គ្នាក៏មិនអី។ អ្នកគួរបែងចែកឲ្យច្បាស់ពីមនោសញ្ចេតនា និងការងារ។

ប្រសិនបើអ្នកឆ្លាត អ្នកប្រាកដជាអាចដឹងមុនថា គេគិតអី ហើយនឹងធ្វើអីខ្លះតាមចរិតគេ។ យកល្អ អ្នកគួរដកឃ្លាចេញពីមនុស្សឆេវឆាវបែបនេះ ដោយកុំដាក់ខ្លួនឲ្យស្និទ្ធិស្នាលដូចមិត្តរួមការងារដទៃទៀតពេក។

៥. រើសពេលឈ្លោះ៖

Icons8 Team DhZtNlvNE8M Unsplash

មនុស្សបង្ករឿង ចូលចិត្តនាំឈ្លោះឥតគិតពេលវេលា។ បើអ្នកឆ្លាត អ្នកគួរបែងចែកថា កាលៈទេសៈណា រឿងហេតុសំខាន់ណាខ្លះ ដែលសក្ដិសមឲ្យអ្នកចំណាយពេល និងកំលាំងក្នុងការជជែកវែកញែក។ រឿងខ្លះ ដែលគ្មានប្រយោជន៍ អ្នកគួរតែដកខ្លួនចេញ ធ្វើការងារផ្សេងវិញ។

៦. កុំផ្ដោតលើចរិតមនុស្ស៖ 

Scott Graham 5fNmWej4tAA Unsplash

តែអ្នកត្រូវផ្ដោតលើវិធីសាស្ត្រក្នុងការយកឈ្នះ ឬឡើងឲ្យខ្ពស់ផុតមនុស្សចរិតមិនល្អវិញ។ ពេលខ្លះយើងភ្លេចគិតពីដំណោះស្រាយ ដោយយើងគិតតែពីបញ្ហាដែលបង្កឡើងពីគេ។ ឈប់គិតថា គេជាមនុស្សពិបាកដោះស្រាយជាមួយ តែត្រូវរកវិធីងាយៗដោះស្រាយជាមួយគេវិញ។

៧. ចេះបំភ្លេច៖ 

Young Beautiful Brunette Businesswoman Smiling Pointing Finger Side

មនុស្សឆ្លាតមិនយកខួរក្បាលទៅចងចាំកំហុសអ្នកដទៃនោះទេ។ មនុស្សឆ្លាត ឬ Emotional Intelligent person មិនចូលចិត្តទូលបន្ទុក ឬកំហឹងនោះទេ។ គេចូលចិត្តរស់នៅដោយស្រាលខ្លួន ដើម្បីដើរទៅមុខដោយរីករាយ។

៨. និយាយតែខ្លួនឯង៖

មនុស្សល្ងង់ជជែកចុះឡើងជាមួយចិត្តខ្លួនឯងនូវរឿងអគតិ។ មនុស្សឆ្លាតយករឿងល្អៗមកដាក់ខ្លួន ជជែកវែកញែកនឹងចិត្តខ្លួនឯងក៏លើកតែរឿងវិជ្ជមានដែរ។ ការគិតវិជ្ជមានធ្វើឲ្យយើងមានសុខភាពល្អខាងផ្លូវចិត្ត។

សរុបរួម ការគិតបែបវិជ្ជមាន ដោះស្រាយបញ្ហាដោយវិជ្ជមាន មិនអនុញ្ញាតឲ្យអារម្មណ៍មិនល្អពីអ្នកដទៃគ្រប់គ្រងខ្លួនឯង និងធ្វើរឿងត្រឹមត្រូវតាមកាលៈទេសៈនឹងធ្វើឲ្យមនុស្សឆ្លាត មានសុខភាពទាំងផ្លូវកាយ និងផ្លូវចិត្ត។

វាជាលំហាត់សម្រាប់មនុស្សឆ្លាតក្នុងការបង្កើនភាពច្នៃប្រឌិត នវានុវត្តន៍ និងការបំពេញធុរៈកិច្ចប្រកបដោយប្រសិទ្ធិភាព៕

រក្សា​សិទ្ធិ​ដោយ​៖ ក្នុងស្រុក

អំពីអ្នកសរសេររបស់យើង៖ PECH PHEARUN

News (38)

Tel: