តើអ្នកឆ្ងល់ទេថា ហេតុអ្វីមនុស្សយើងពេលខ្លះជីវិតបែរជាគ្មានក្តីសុខ ជីវិតហាក់នៅមិនស្ងប់ ហើយអារម្មណ៍ចេះតែគិតចេះគិតនោះផ្តេសផ្តាស់ ពេលខ្លះវាវិវឌ្ឍន៍ទៅជាអារម្មណ៍ដែលខឹង និងមូរម៉ៅដោយគ្មានមូលហេតុទៅវិញ?
ជាការពិតណាស់ អ្វីៗដែលកើតឡើងទាំងអស់គឺកើតចេញមកពីខ្លួនយើង មកពីក្នុងចិត្តផ្ទាល់តែម្តង ហើយប្រសិនជាមនុស្សគ្រប់គ្នាចង់មានក្តីសុខ ពិតជាមានវិធីជាច្រើន តែគន្លឹះសំខាន់នោះ គឺទាល់តែ «រៀនបើកចិត្តឱ្យទូលាយទើបមានក្ដីសុខ»។
នោះបានន័យថា សេចក្តីសុខ និងសុភមង្គលមិននៅណាឆ្ងាយពីយើងនោះទេ គឺស្ថិតនៅក្នុងខ្លួនយើងហ្នឹងតែម្តង ដូចពាក្យចាស់ថា រកធម៌ក្នុងកាយ រកបាយនៅក្នុងឆ្នាំង។ឱ្យតែយើងរៀនបើកចិត្ត រៀនធ្វើចិត្តឱ្យទូលាយ ចិត្តអ្នកនឹងប្រែជាធូរ្សស្បើយ ស្រលះខ្លួន ថែមទឫងមានក្តីសុខទៀតផង។
ដើម្បីជ្រាបច្បាស់ សូមទស្សនាវីដេអូខាងក្រោមដែលបកស្រាយដោយ លោក នឹម ឈុន្នី សហស្ថាបនិក និងនាយកប្រតិបត្តិក្រុមហ៊ុនបណ្តុះបណ្តាល Vipassa ៖