ពុទ្ធកិច្ច៥យ៉ាង​ ដែលឆ្លុះបញ្ចាំងឱ្យដឹងថា​ ជីវិតមនុស្សម្នាក់ៗត្រូវតែមានវិន័យជីវិតផ្ទាល់ខ្លួន​ និងធ្វើដោយក្តីពេញចិត្ត ទើបអាចសម្រេចជោគជ័យ

ទ្រឹស្តីព្រះពុទ្ធសាសនា ត្រូវបានមនុស្សម្នាលើសកលលោក ចាត់ទុកថាជាបិតាទស្សនវិជ្ជា ដ៏មានឥទ្ធិពលមួយអង្គ។ ប៉ុន្តែបើគេនិយាយតាមផ្លូវពុទ្ធចក្រនោះ ទ្រឹស្តីព្រះពុទ្ធ បង្កើតឲ្យមានលទ្ធិសាសនាមួយយ៉ាងធំ ហើយសូម្បីតែកម្ពុជាយើង ក៏យកសាសនាទ្រង់មកចាត់ចូលជាសាសនារបស់រដ្ឋផងដែរ។

120192459_1559912974190919_5642780690356417421_n

ចាប់តាំងពី​បាន​ត្រាស់​ដឹង​អរិយ​សច្ចៈ​រហូត​ដល់​បរិនិព្វាន​ពោល​គឺ​ពេញ​មួយ​ជីវិត​បព្វជិត​របស់​ព្រះពុទ្ធ​ដែល​មាន​រយៈពេល​៤៥​វស្សា ព្រះ​អង្គ​មិន​ដែល​នឿយណាយ​ទេសនា​អប់រំ​ឡើយ តែង​បំពេញ​នូវ​ពុទ្ធកិច្ច​ទាំង​៥​មិន​ដែល​អាក់ខាន​ម្តងណា​ឡើយ មិន​ថា​ស្ថិត​នៅ​ទីណា កន្លែង​ណា ក្តៅ ឬ​រងា ក៏​មិន​ដែល​ខកខាន ។

បំណង​របស់​ព្រះ​អង្គ​គឺ​ដើម្បី​ប្រយោជន៍​ដល់​សព្វ​សត្វ​ទាំងអស់​នៅ​លើ​ភព​ផែនដី​នេះ មិនមែន​ដើម្បី​ប្រយោជន៍​ព្រះ​អង្គ​ទេ ព្រោះ​លោក​បាន​សម្រេច​អរិយសច្ច​រក​ទី​បរមសុខ​ឃើញ​ហើយ គ្មាន​ប្រាថ្នា​អ្វី​ទៀត​ឡើយ​។

Fn 2020 08 11 10 59 37 0

ខាងក្រោមនេះជា ពុទ្ធកិច្ច ៥យ៉ាង ដែលព្រះសម្មាសម្ពុទ្ធទ្រង់បំពេញពុទ្ធកិច្ច ៥ប្រការជានិច្ចអស់រយៈពេល ៤៥វស្សាដោយមិនមានការត្អូញត្អែសូម្បីបន្តិច៖

១-នៅពេលព្រលឹម ទ្រង់និមន្តបិណ្ឌបាត

២-នៅពេលរសៀល ទ្រង់សំដែងធម៌ទេសនាប្រោសដល់សាធារណជន

៣-នៅពេលព្រលប់ ទ្រង់ប្រទានឳវាទដល់ភិក្ខុសង្ឃទាំងឡាយ

៤-នៅពេលកណ្តាលអទ្រាធ ទ្រង់ដោះស្រាយប្រស្នាទេវតាទាំងឡាយ

៥-នៅពេលជិតភ្លឺ ទ្រង់ប្រមើមើលសត្វលោកដែលមាននិស្ស័យ និងឥតនិស្ស័យ។

នេះជាមេរៀនដ៏សំខាន់បំផុតដែលឆ្លុះបញ្ចាំងពីមនុស្សប្រកាន់ខ្ជាប់ទៅលើវិន័យផ្ទាល់ខ្លួន និងការពេញចិត្តនូវអ្វីដែរខ្លួនធ្វើ ហើយធ្វើវាឱ្យអស់ពីបេះដូង រហូតបានសម្រេចផល៕

Screen Shot 2020 10 12 At 3.03.27 PM

Fn 2020 08 11 10 59 37 1