ក្រសួងសុខាភិបាលកម្ពុជា ចេញសេចក្ដីប្រកាសអំពីលទ្ធផលអ្នកឆ្លងជំងឺ Covid-១៩ លទ្ធផលសម្រាប់ថ្ងៃទី ២៤ កក្កដា ២០២០នេះ ក្រសួងបានរកឃើញអ្នកឆ្លងថ្មីបន្ថែមទៀតចំនួន ២៣ករណី។
- សម្រាប់ជើងហោះហើរ AK 538 មានករណីវិជ្ជមានជំងឺ Covid-១៩ចំនួន ៤នាក់ (ស្រី១នាក់)។
- សម្រាប់ជលងហោះហើរ KR708 មានករណីវិជ្ជមានជំងឺ Covid-១៩ ជាជនជាតិខ្មែរចំនួន ៤នាក់ (ស្រី១នាក់)។
- សម្រាប់ការធ្វើតេស្តលើកទី៣ នៃក្រុមអ្នកដំណើរដែលមកពីប្រទេសរុស្ស៊ី និងអេហ្ស៊ីប តាមជើងហោះហើរម៉ាឡេស៊ី ដែលមកដល់កម្ពុជាកាលពីថ្ងៃទី ១៨ កក្ដដា ២០២០ មាករណីវិជ្ជមានជំងឺ Covid-១៩ ចំនួន ១៥នាក់។
ដូច្នេគិតមកដល់ត្រឹមថ្ងៃទី ២៥ កក្កដា ២០២០នេះ កម្ពុជាបានរកឃើញអ្នកឆ្លងវិជ្ជមានជំងឺ Covid-១៩ នៅកម្ពុជាសរុបទាំងអស់គឺមាន ២២៥នាក់ (ស្ត្រី ៤៦នាក់ និងបុរស ១៧៩នាក់)។ ក្នុងនោះដែរ អ្នកដែលបានព្យាបាលជាសះស្បើយមានចំនួន ១៤៣នាក់ និងអ្នកដែលកំពុងតែសម្រាកព្យាបាលមានចំនួន៨០នាក់៕