ម្ហូបអាហារបែបសាច់អាំង បានក្លាយទៅជាម្ហូបពេញនិយមមួយរបស់ប្រជាជនខ្មែរ ជាពិសេសរាល់ការទទួលទានពេលល្ងាច ឬយប់ជួបជុំគ្រួសារ និងញាតិមិត្តបងប្អូនមិត្តភក្តិជាដើម ដោយភាគច្រើនគ្រប់គ្នានិយមសាច់អាំងបែបខ្មែរ បែបជប៉ុន ឬកូរ៉េជាដើម តែថ្ងៃនេះ « ក្នុងស្រុក » សូមនាំអារម្មណ៍ប្រិយមិត្តមកស្កាល់ហាងសាច់អាំងបែបថ្មីមួយទៀតហើយនោះគឺ « សាច់អាំងបែបឡាវ»។
ហាង សាច់អាំងឡាវ ទើបតែបើកដំណើរការជាផ្លូវការនៅថ្ងៃទី ១២ ខែកុម្ភៈ ឆ្នាំ ២០២០ នេះប៉ុណ្ណោះ តែបែរជាមានអតិថិជនចចូលមកទទួលទានពេញៗស្ទើរតែគ្មានកន្លែងអង្គុយ ដោយសារតែសាច់អាំងនៅក្នុងហាងនេះមានភាពប្លែកថ្មី រសជាតិឆ្ងាញ់បែបជនជាតិឡាវ ជាពិសេសក្រៅពីមានសាច់អាំង ក៏បានម្ហូបផ្សេងទៀតដូចជា៖ គោឡេីងភ្នំ ទឹកប្រហុកឡាវ គុយទាវឡាវ ភ្លា ឡាវ និងមុខម្ហូបឡាវជាច្រេីនទៀត សុទ្ធតែមានរសជាតិឆ្ងាញ់ពិសាតែម្តង។
សម្រាប់អ្នកដែលចង់សាកល្បងភ្លក់រសជាតិថ្មី នៃ « សាច់អាំងឡាវ » លោកអ្នកអាចស្វែងរកទីតាំងយ៉ាងងាយស្រួល ដោយហាងសាច់អាំងឡាវមានទីតាំងនៅជាប់ Puzzle pub ជិតផ្សារទំនើប Aeon 1 ភ្នំពេញ ឬអាចទំនាក់ទំនងតាមរយៈលេខទូរស័ព្ទ 070 281 888 / 092 383 338 ៕
រក្សាសិទ្ធអត្ថបទ៖ ក្នុងស្រុក
ប្រភពរូបភាព ៖ សាច់អាំងឡាវ