លើកទី១ មានក្រុមហ៊ុនសំលៀកបំពាក់អនឡាញធំជាងគេនៅកម្ពុជា បង្កើតព្រឹត្តិការណ៍ចែកសំបុត្រកុន Free ដើម្បីគាំទ្ររឿងខ្មែរមានគុណភាព «ដើម្បីកូន ​» (មានវីដេអូ)

ជាការពិតណាស់ ថ្មីៗនេះ ​ខ្សែភាពយន្តខ្នាតធំ ​«ដើម្បីកូន ​» ​ដែលជាស្នាដៃផលិត ​ដឹកនាំ ​និងសម្តែង ​ដោយផលិតករដែលមានបទពិសោធន៍ ​២០ឆ្នាំនៅក្នុងវិស័យផលិតភាពយន្ត ​ថែមទាំងជាម្ចាស់ពានរង្វាន់ទស្សនិកជនគាំទ្រច្រើនជាងគេ « រឿងធ្មប់» ប្រចាំឆ្នាំ ២០១៩ លោក ​ហ៊ុយ ​យ៉ាឡេង ​ហៅ កថាជ័យ បានធ្វើឱ្យកក្រើកដល់ទស្សនិជន និងអ្នកគាំទ្រជាថ្មីម្តងទៀតហើយ ​ជាមួយភាពយន្តប្លែកថ្មីបង្កប់នូវគំនិតអប់រំមួយនេះ។

80832242_2564026797160045_3206702542599749632_o

«ដើម្បីកូន ​» ​អាចនិយាយបានថាជាខ្សែភាពយន្តខ្នាតធំបែបអប់រំដំបូងគេ  ដែលមានគុណភាព ក្រោមគំនិតថ្មីរបស់អ្នកផលិតផលផ្ទាល់ ​ដែលចង់សាកចេញឆ្ងាយពីរឿងបែបខ្មោច  និងរន្ធត់ម្តង ដោយងាកមកផលិតរឿងផ្តល់តម្លៃអប់រំ ​ថែមទាំងជួយដល់សង្គមតាមរយៈថវិកា ១០% នៃការលក់សំបុត្រនឹងធ្វើការបរិច្ចាកដល់មន្ទីរពេទ្យគន្ធបុប្ផាដោយផ្ទាល់។

83416700_2600182703544454_2082156362204184576_o

ដោយសារតែមើលឃើញនូវខ្សែភាពយន្តផលិតដោយស្នាដៃកូនខ្មែរ ​ពោរពេញដោយឈុតឆាកកម្សត់ ទប់ទឹកភ្នែកមិនបាន ​ថែមទាំងមានការអប់រំ និងជួយសង្គមតាមរយៈការលក់សំបុត្រទស្សនាខ្សែភាពយន្តនេះហើយ  បានធ្វើឱ្យក្រុមហ៊ុនលក់សំលៀកបំពាក់អនឡាញធំជាងគេនៅកម្ពុជា ​Little  Fashion  (L192)  បានបង្កើតព្រឹត្តិការណ៍មួយ ​ដោយធ្វើការចែកសំបុត្រកុនហ្វ្រីរឿង « ដើម្បីកូន  » ​ដើម្បីសម្តែងនូវការគាំទ្រ និងលើកស្ទួយវិស័យភាពយន្តកម្ពុជា  ព្រមទាំងជាចំណែកមួយក្នុងការជួយដល់មន្ទីរពេទ្យគន្ធបុប្ផាផងដែរ។

12

48

25

គួរឱ្យដឹងផងដែរថា  ព្រឹត្តិការណ៍ចែកសំបុត្រកុនហ្វ្រីរឿង ដើម្បីកូន នេះ បានធ្វើឡើងកាលពីថ្ងៃ ​សៅរិ៍ ​ទី ៨ ខែកុម្ភៈ ឆ្នាំ ​២០២០ ​នៅរោងភាពយន្ត ​Legend  Cinema  សាខា  Eden  Garden  បឹងកក់  ដោយមានការចូលរួមពីអ្នកគាំទ្រជាច្រើន ​ជាពិសេសថែមទាំងមានវត្តមានលោក  ហ៊ុយ ​យ៉ាឡេង ​ហៅ កថាជ័យ មកធ្វើការពញ្ញាក់អារម្មណ៍ធ្វើការថ្លែងអំណរគុណទស្សនិកជនដោយផ្ទាល់ ក្រោយទស្សនាចប់ ក្រោមស្នូរទះដៃកងរំពងក្នុងរោងកុនទៀតផង៕

សូនទស្សនារូបភាព និងវីដេអូខាងក្រោមនេះ ៖

23

30

29

9

1

10

19

17

16

21

22

43

39

41

36

34

33

32

5