ជាការពិតណាស់ ខេត្តសៀមរាបក្រៅពីប្រាង្គប្រាសាទបុរាណជាច្រើនរយប្រាសាទប្រកបដោយក្បាច់រចនាស្រស់ស្អាតជាទីទាក់ទាញភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិ សៀមរាបក៏មានកន្លែងកម្សាន្តបែបប្រវត្តិសាស្រ្ត និងធម្មជាតិពិតៗជាច្រើនកន្លែងគួរជាទីចាប់អារម្មណ៍។
ហើយថ្មីៗនេះផងដែរ យោងតាមរយៈគណនីហ្វេសប៊ុក ពេជ្រ សុភាពភក្តី បាននាំឱ្យប្រជាជនខ្មែរ និងអ្នកកម្សាន្តបានស្គាល់កន្លែងដើរលេងប្លែកថ្មីលើទឹកដីសៀមរាបមួយកន្លែងទៀតហើយ នោះគឺសួនផ្កាក្បែរជើងភ្នំបាក់ខែងខេត្តសៀមរាប។
សួមផ្កានេះបើតាមការរៀបរាប់របស់អ្នកដែលបានផ្តិតទេសភាពផ្ទាល់បានឱ្យដឹងថា សួនផ្កានេះមានទេសភាពស្រស់ស្អាតណាស់ មានផ្កាជាច្រើនប្រភេទស្រស់ស្អាតដូចជាសួនផ្កាឈូករ័ត្នជាដើមពោរពេញទៅដោយទេសភាពបែបធម្មជាតិគួរជាទីគយគន់ ជាពិសេសសួនផ្កានេះថែមទាំងមានកន្លែងទទួលទានអាហារ និងមានទិដ្ឋភាពស្ងប់ស្ងាត់ល្អផងដែរ។
គួរឱ្យដឹងផងដែរថា សួនផ្កានេះ ធ្វើដំណើរតាមផ្លូវទៅភ្នំបាក់ខែងតែម្តង តែទៅដល់ផ្លូវបែកជាបី ជិតបាឡុង នឹងឃើញផ្លាកសួនផ្កានេះហើយ៕
រក្សាសិទ្ធអត្ថបទ៖ ក្នុងស្រុក
ប្រភពរូបភាព៖ ពេជ្រ សុភាពភក្តី