ហេតុអ្វីយើងចេះតែអន់ចិត្តនឹងអ្នកដទៃ សូម្បីតែរឿងតូចតាច ក៏កើតគំនិតអន់ចិត្តនឹងគេដែរ?

អ្នកណាៗក៏ចេះអន់ចិត្តដែរ តែមនុស្សដែលរឹងមាំគ្រប់គ្រាន់ គេមិនងាយអន់ចិត្តផ្ដេសផ្ដាសនោះឡើយ ព្រោះគេដឹងច្បាស់ថា រឿងណាគួរអន់ចិត្ត ជាមួយមនុស្សណាដែលត្រូវអន់ចិត្តជាមួយ មិនមែនរឿងអីតិចក៏អន់ចិត្ត គេធ្វើអ្វីប៉ះទង្គិចបន្តិចក៏អន់ចិត្តនោះទេ។

អ្នកខ្លះ អន់ចិត្តពិតមែន តែគេមិននិយាយអ្វីទាំងអស់ តែអ្នកខ្លះទៀត អន់ចិត្ត ចេះតែនឹកឃើញរករឿងគេ ចេះតែថ្នាក់ចិត្ត មួម៉ៅ ខឹងសម្បារទៅវិញ។ ការអន់ចិត្ត បើកាន់តែកើតឡើង វានឹងរឹតតែធ្វើឱ្យយើងនេះ នៅមិនសុខ បាត់បង់ក្ដីសុខឱ្យខ្លួនឯង។

ការដែលយើងចេះតែអន់ចិត្តរឿងនេះ រឿងនោះ ជាមួយអ្នកនេះ ជាមួយអ្នកនោះ វាក៏ព្រោះតែចិត្តយើងហ្នឹងវាអន់ ទន់ជ្រាយ មិនរឹងមាំ ឬក៏មិនបានឱ្យតម្លៃដល់ខ្លួនឯង ចេះតែផ្ដោតភាពសំខាន់ឱ្យអ្នកដទៃខ្លាំងពេក ហើយព្យាយាមចង់បានការចាប់អារម្មណ៍ពីអ្នកដទៃ ទើបធ្វើឱ្យយើងនេះ ចេះតែអន់ចិត្តនឹងគេ។

83894048_1308873679314039_790177255505526784_n

ចិត្តមនុស្សយើង ងាយនឹងប៉ះទង្គិចពិតមែន តែបើយើងចេះបែកចែក និងប្រើខួរក្បាលឱ្យបានច្រើនជាងមនោសញ្ចេតនាជាមួយនឹងរឿងខ្លះ យើងនឹងមិនងាយទៅអន់ចិត្ត ឬក៏ប៉ះទង្គិចអារម្មណ៍ជាមួយអ្នកណាឡើយ ដូច្នេះហើយ គួរតែរៀនប្រើខួរក្បាល ការគិត ឱ្យបានច្រើន ទើបយើងរឹងមាំ មិនសូវឈឺចាប់៕

83362430_472404716998267_4903493531106017280_n

83907095_2976958025648099_1890537104962748416_n

អត្ថបទ ៖ ភី អេក

ក្នុងស្រុករក្សាសិទ្ធ