ជឿទៅថា! គ្មាននរណាម្នាក់ អាចបំភ្លេចមនុស្សដែលខ្លួនស្រឡាញ់បានទេនៅក្នុងជីវិតនេះ ការស្រឡាញ់មានតែ បន្ថែម ឬបន្ថយតែប៉ុណ្ណោះ

មានមនុស្សជាច្រើន តែងតែព្យាយាមចង់បំភ្លេចមនុស្សដែលខ្លួនស្រឡាញ់ ព្រោះតែការបែកបាក់ បង្កើតឱ្យក្លាយទៅជាអារម្មណ៍ខឹងស្អប់ និងចង់បំភ្លេចគេចោលនៅក្នុងជីវិតនេះ។ ចំណែកអ្នកខ្លះទៀតក៏និយាយថា ខ្លួនបានបំភ្លេចមនុស្សអតីត ឬស្នេហាចាស់បានហើយ ប៉ុន្តែវាមិនអាចទៅរួចទេ ដែលយើងអាចបំភ្លេចនរណាម្នាក់បាននោះ ជាពិសេសគឺ​ មនុស្សដែលខ្លួនធ្លាប់ស្រឡាញ់ខ្លាំង ឬមនុស្សដែលខ្លួនស្អប់ខ្លាំង។

727dfd0c2cb896c730441541c021ed06

មិនថាអារម្មណ៍ខឹងស្អប់ ឬស្រឡាញ់នោះទេ សុទ្ធតែជាការបង្កើននូវការចងចាំនៅក្នុងចិត្ត និងខួរក្បាលតែប៉ុណ្ណោះ។ តួយ៉ាង ដូចជាការស្រឡាញ់ក៏មិនខុសគ្នាដែរ ការស្រឡាញ់របស់យើង ចំពោះនរណាម្នាក់ មិនអាចបញ្ឈប់ ឬឈប់ទៅទាំងស្រុងនោះឡើយ ជាពិសេសចំពោះមនុស្សដែលយើងស្រឡាញ់ខ្លាំង យ៉ាងច្រើន ការស្រឡាញ់នោះ ត្រូវបានបន្ថែម ឬបន្ថយតែប៉ុណ្ណោះ។

6983256a5146c9aa71d682204712c9b9

ការស្រឡាញ់មួយ ចំពោះមនុស្សម្នាក់ បើទោះជាយើងប្រែចិត្តទៅស្រឡាញ់អ្នកថ្មី ក៏យើងអាចត្រឹមតែបន្ថយក្ដីស្រឡាញ់ ចំពោះអ្នកចាស់ តែយើងមិនអាចបំភ្លេចគេបានទាំងស្រុងឡើយ។ ព្រោះទោះជាយ៉ាងណាក៏ដោយ គេក៏ជាមនុស្សដែលយើងស្រឡាញ់ខ្លាំង គេមានឈ្មោះជាមនុស្សដែលយើងធ្លាប់ស្រឡាញ់ ដូច្នេះ យើងក៏មិនអាចបំភ្លេចគេបានដែរ៕

Cd314ed0a518c27324a8f96ce1316368

អត្ថបទ ៖ ភី អេក

ក្នុងស្រុករក្សាសិទ្ធ