បើសួរអ្នក Single ជាពិសេសគឺអ្នកដែលមិនធ្លាប់មានស្នេហាសោះ ប្រាកដជាចង់មានស្នេហា មានដៃគូនឹងគេ ន្អាលនឹងបានបណ្ដើរបង្អួតឱ្យផ្អើលគេណាណី។
តែបើនិយាយឱ្យអស់ទៅ កុំខ្លាចនឹងបង្ហាញឱ្យអ្នកដទៃបានដឹង ថាយើងកំពុងតែទាក់ទងគ្នា សំខាន់ឱ្យតែច្បាស់លាស់ ពិតប្រាកដ ចិត្តមួយថ្លើមមួយ មិនបាច់លួចលាក់ ទាក់ទងគ្នាទេ។ ការដែលយើងបង្ហាញឱ្យគេបានដឹងថា យើងមានដៃគូ យើងមានម្ចាស់ចិត្តរួចហើយ វាជាអារម្មណ៍មួយដ៏កក់ក្ដៅ និងមានសុភមង្គលណាស់ដឹងទេ ព្រោះយើងមិនបានឯកា យើងមិនមែនគ្មានអ្នកណាស្រឡាញ់នោះឡើយ។
ជាពិសេស ប្រសិនបើយើងមានដៃគូល្អទៀតនោះ រឹតតែបង្អួត្យអ្នកក្បែរខ្លួនមិត្តភក្តិ បងប្អូនយើងបានដឹង សំខាន់គឺ នាំទៅជួបម៉ាក់ប៉ា សាច់ញាតិឱ្យបានស្គាល់ ស្រួលនឹងចុះសម្រុងគ្នាទៅថ្ងៃមុខថែមទៀតផង។ កុំលាក់ បើទាក់ទងគ្នា ច្បាស់លាស់ ប្រាកដប្រជានឹងគ្នាហើយនោះ ទាក់ទងគ្នាដោយបើកចំហរទៅល្អជាង៕
អត្ថបទ ៖ ភី អេក
ក្នុងស្រុករក្សាសិទ្ធ