បច្ចុប្បន្ននេះរថយន្ត Prius គឺជារថយន្តដែលពេញនិយមសម្រាប់អ្នកដែលមានជីវភាពសមរម្យ ជាពិសេសគឺយុវវ័យ ឬអ្នកដែលធ្វើការតែម្តង នោះក៏ដោយសារតែរយន្តនេះ ត្រូវបានគេដឹងថាមានតម្លៃធូរថ្លៃ រូបរាងក៏ស្រស់ស្អាតតូចច្រឡឹងល្មម សម្រាប់អ្នកចូលចិត្តភាពសាមញ្ញ ថែមទាំងស៊ីសាំងតិច រួមទាំងគុណសម្បត្តិជាច្រើនទៀត។
ហើយខាងក្រោមនេះជាហេតុផលចម្បងដែលនាំឱ្យប្រជាជនខ្មែរភាគច្រើននិយមទិញរថយន្តម៉ា Prius នេះជិះ ៖
១. រូបរាងស្អាតតូចច្រឡឹង
អ្នកណាមិនល្បី និងសរសើររូបរាងឡាន Prius ដ៏ស្អាត និងតូចច្រឡឹងមួយនេះ ថាមើលទៅសមរម្យសម្រាប់យុវវ័យ ឬអាចជិះលក្ខណៈគ្រួសារមានគ្នា៣ទៅ ៤នាក់។ ប៉ុន្តែយកល្អអ្នកគួរតែជ្រើសយកស៊ែរីចាប់ពីឆ្នាំ ២០០៤ ឡើងទៅទើបងាយរកគ្រឿងបន្លាស់ តែបើចង់រឹតតែស្អាត និងទំនើបអាចជ្រើសទិញចាប់ពីស៊េរីចាប់ពី ២០១០ ឡើងទៅ។
២. កម្រិតស៊ីសាំង
រឿងស៊ីសាំងតិចនេះហើយ បានជាធ្វើឱ្យទាក់ចិត្តប្រជាជនខ្មែរឱ្យជ្រើសឡានស៊េរីនេះ ពោលគឺជួយសន្សំលុយថ្លៃសាំងបានច្រើនស្ទើរតែមិនគួរឱ្យជឿ។
ភាពសន្សំសំចៃនៃឡាន Prius នោះគឺដោយសារតែវាជាប្រភេទឡានកូនកាត់សាំង និងអគ្គិសនី ដំណើរការដោយអាគុយជាមួយប្រព័ន្ធ Hybrid System ដែលវាជួយកាត់បន្ថយអត្រាស៊ីសាំងតិចបំផុត ។
៣. ងាយរកគ្រឿងបន្លាស់ និងមានតម្លៃសមរម្យ
ហាក់ខុសពីឡានមានតម្លៃថោកដទៃ សម្រាប់ឡាន Prius ងាយស្រួលរកគ្រឿងបន្លាស់មែនទែន ទាំងគ្រឿងម៉ាស៊ីន ប្រព័ន្ធភ្លើង សម្រាប់ Prius ចាប់ពីស៊េរី ០៤ ដល់ ០៧។
៤. ប្រព័ន្ធខាងក្នុង
ថ្វីបើមានរូបរាងតូចច្រឡឺង តែរថយន្តកូនកាត់នេះក៏មានភាពទំនើបទាន់សម័យដែរ ដោយប្រព័ន្ធខាងក្នុងរបស់ឡានមានបំពាក់ប្រព័ន្ធសោស្វ័យប្រវត្តិ (Smart Key assist) ប្រព័ន្ធ ABS, VSC, Navigation system, Laser Lamp, JBL Speaker មានលក្ខណៈទំនើបដូចប្រភេទឡាន Corolla, Camry ជាដើម។
៥. តម្លៃសមរម្យ និងអាចបង់រំលស់បាន
ឡាន Prius ជាប្រភេទឡានពេញនិយម ដែលមានច្រើនជម្រើសទៅតាមឆ្នាំ និងស៊េរី ដោយតម្លៃមានចាប់ពី ១០ ០០០ ដុល្លារ ឡើងទៅ សម្រាប់ម៉ូដែលស៊េរីឆ្នាំ ២០០៤ រហូតដល់ ជាង ១៧ ០០០ ដុល្លារ សម្រាប់ស៊េរីឆ្នាំ ២០០៧ និងខុសគ្នា ២ ០០០ ទៅ ៣០០០ ដុល្លារ តាមពណ៌ និង Option ជាដើម។
បន្ថែមពីនេះ សព្វថ្ងៃក៏មានការ៉ាស់ឡានជាច្រើនមានសេវាកម្មបង់រំលស់ផងដែរ (អាចចុចទៅលើលីងមួយនេះសម្រាប់ការទិញ ឬមានបំណងបង់រំលស់រថយន្ត Prius)។
៦.ងាយលក់ចេញបន្ត
ប្រសិនជាអ្នកទិញឡាន Prius ជិះហើយ ចង់ដូរម៉ូត ឡើងស៊េរី ឬលក់់ចេញនោះ គឺមានភាពងាយស្រួលមែនទែន ដោយសារតែវាជាម៉ូដពេញនិយម ការលក់ចេញក៏មានតម្លៃថ្លៃ និងមានទីផ្សារខ្ពស់ទៀតផង។
ចំណាំ៖ សម្រាប់លោកអ្នកដែលមានបំណងចង់ទិញរថយន្តម៉ាក Prius យើងខ្ញុំសូមណែនាំ ឃ្លាំងលក់រថយន្ត ប៊ីក ប៊ី ដែលជាឃ្លាំងរយន្តនាំចូលដោយរថយន្តម៉ាក Toyota Prius ជាច្រើនគ្រឿង និងគ្រប់ស៊េរី ប្រកបដោយគុណភាពខ្ពស់គ្មានការក្លែងបន្លំ ថែមទាំងនាំចូលពីអាមេរិចដោយផ្ទាល់ ដោយ ឃ្លាំងរថយន្ត ប៊ីក ប៊ី អ្នកអាចទិញផ្តាច់តែម្តងក៏បាន ឬក៏ចង់ធ្វើការរំលស់ជាមួយក្រុមហ៊ុនក៏បាន។
គួរឱ្យដឹងផងដែរថា ឃ្លាំងលក់រថយន្ត ប៊ីក ប៊ី មានទីតាំងផ្ទះលេខ 360 ផ្លូវ 245 សង្កាត់បឹងសាឡាង ខណ្ឌទួលគោក។
( ពីស្តុបកោសដូង មកដល់ស្តុបផ្សារដើមគរ បត់ស្តាំ រួចបត់ឆ្វេងផ្លូវទី១ ជាប់ពីក្រោយគ្លីនិច ចិត្រា) ដោយអាចទំនាក់សាកសួរព័ត៌មានបន្ថែមតាមរយៈលេខទូរស័ព្ទ 015 623333 / 012212148 / 088 9996368 ឬគណនីហ្វេសប៊ុកផេក T&M Car Dealer ៕