ពិ​ត​ជា​រំភើប​ណាស់​! ​កូន​ផ្សោត​​មួយ​ក្បាល​ទៀត​ហើយបាន​កើត​​ក្នុង​ខេត្ត​ក្រចេះ​! តើ​គួរ​ដាក់​ឈ្មោះ​​អ្វី​ទៅ​ហ្ន៎?

​ក្រុម​ស្រាវ​ជ្រាវ នៃ​​អង្គ​ការ​ WWF-កម្ពុជា​ រដ្ឋបាល​ជល​ផល និង​ខណ្ឌ​រដ្ឋ​បាល​ជល​ផល​ខេត្ត​ក្រចេះ​ និង​ស្ទឹង​ត្រែង​ នៃ​មន្ទីរ​កសិកម្ម​ រុក្ខា​ប្រមាញ់​ និង​នេ​សាទ បាន​ប្រទះ​ឃើញ​កូន​ផ្សោត​ទើប​កើត​ថ្មី​មួយ​ក្បាល​​នៅ​អន្លង់​ផ្សោត​កាំ​ពី​ ស្ថិត​ក្នុង​ភូមិ​សំបុក ឃុំ​សំបុក ស្រុក​ចិត្រ​បុរី​ ខេត្ត​ក្រចេះ​ នៅ​ថ្ងៃ​ទី​១០ ខែ​ធ្នូ ឆ្នាំ​២០១៩ ខណៈ​ដែល​ក្រុម​ការងារ​កំពុង​ចុះ​បំពេញ​ការងារ​ត្រួត​ពិនិត្យ​សកម្ម​ភាព​នេ​សាទ​ខុស​ច្បាប់​ក្នុង​តំបន់​ការ​ពារ​សត្វ​ផ្សោត​។

​បន្ទាប់ពីបានប្រទះឃើញវត្តមានកូន​ផ្សោត​ទើបកើតថ្មីនោះ ក្រុមការងារបានធ្វើការអង្កេតពីសកម្មភាពក្នុងក្រុមហ្វូងផ្សោតធំដែលមានកូនតូចនៅជាមួយ និងថតរូបកូនផ្សោតថ្មីនោះ និងមេរបស់វា៕ កូន​ផ្សោត​ទើប​កើត​ថ្មី​នោះ​ មាន​អាយុ​ប្រហែល​ជា មួយ​ថ្ងៃ​ ហើយ​នៅក្នុងក្រុមហ្វូងផ្សោតធំដែលមានចំនួនប្រមាណ​ជាប្រាំពីរក្បាល។

​កូនផ្សោតដែលបានប្រទះឃើញថ្មីនេះ គឺជាកូនផ្សោតទី ១៣ ហើយ ដែលត្រូវ​បានកត់ត្រាថាបានកើតនៅក្នុងឆ្នាំ២០១៩ ចាប់ពី ខែមករា​ រហូតដល់ ខែធ្នូ នេះ ដោយក្នុងនោះកូនផ្សោតចំនួនប្រាំមួយក្បាលត្រូវបានកត់ត្រាថាបានកើតនៅក្នុងខេត្តស្ទឹងត្រែង និងកូនផ្សោតចំនួនប្រាំពីរក្បាលត្រូវបានកត់ត្រាថាបានកើតនៅក្នុងខេត្តក្រចេះ។

កូន​ផ្សោត​កើត​ថ្មី និង​កំណើនចំនួន​​សត្វ​ផ្សោត​ជា​លទ្ធផល​ ដែល​ឆ្លុះ​បញ្ជាំង​ពី​កិច្ច​ខិត​ខំ​ប្រឹង​ប្រែង​រួម​គ្នា​នៃ​ការ​អភិរក្ស​សត្វ​ផ្សោត​ទន្លេ​មេគង្គ​ រវាង​រដ្ឋ​បាល​ជល​ផល​ ខណ្ឌ​រដ្ឋបាល​ជលផល​ខេត្ត​ក្រចេះ និង​ស្ទឹង​ត្រែង អង្គ​ការ​ WWF-កម្ពុជា សហគមន៍ ​និង​ដៃ​គូ​ពាក់​ព័ន្ធ​នានា។

ប្រភព៖ WWF-Cambodia

79217222_3619800941363702_15895673962496_o

79218680_3619798924697237_6321413362529861632_o

79602437_3619798934697236_9053762279392149504_o