ព្រោះអតីតធ្លាប់ឈឺចាប់ ទើបចេះតែមិនហ៊ានចាប់ផ្ដើមជាថ្មី

ដឹងថាមនុស្សមិនដូចគ្នាទេ តែក៏ចេះតែខ្លាចខ្លួនឯងគ្មានសំណាង បានជួបមនុស្សដែលល្អៗ ចេះតែខ្លាចថាខ្លួនឯងជួបតែមនុស្សដែលចិត្តមិនត្រង់ ព្រោះតែអតីតកាល ព្រោះតែធ្លាប់ជួបការឈឺចាប់ រហូរដល់ធ្វើឱ្យបាត់បង់ភាពជឿជាក់ និងទំនុកចិត្តចំពោះពាក្យថាស្នេហា។

79119301_2979877728904803_5208182071612145664_o

ធ្លាប់ជួបជីវិតស្នេហាដែលបរាជ័យ ធ្លាប់ទទួលរងនូវការឈឺចាប់ពីពាក្យថាស្រឡាញ់ ទុកចិត្ត និងលះបង់ចំពោះមនុស្សខ្លួនស្រឡាញ់ តែអ្វីដែលបានមកវិញគឺ មានតែការឈឺចាប់ ខកចិត្ត ខកបំណង តែប៉ុណ្ណោះ ចិត្តស្មោះពិតជាគ្មានតម្លៃពិតមែន ព្រោះតែបែបហ្នឹងហើយ ទើបមិនចង់បើកចិត្តបើកបេះដូងសាកល្បងក្នុងរឿងស្នេហាម្ដងទៀត ខ្លាចជួបរឿងដដែលៗ ខ្លាចការឈឺចាប់សាជាថ្មី ខ្លាចអ្វីៗមិនដូចចិត្តដែលចង់បាន ទើបសុខចិត្តនៅម្នាក់ឯងលេងៗកំដរភាពឯកា។

77231402_2597651703649315_4311178559864438784_o

មិនចង់ឯកាទេ ក៏មិនចង់នៅម្នាក់ឯងដែរ តែមិនចង់ជួបស្នេហាម្ដងទៀត ប៉ះមនុស្សមិនស្មោះ ជួបតែមនុស្សដែលធ្វើឱ្យឈឺចាប់នោះដែរ។ ពេលខ្លះ ការដែលនៅម្នាក់ឯង វាឯកាខ្លាំង តែវាក៏ល្អជាងការដែលត្រូវចាប់ផ្ដើមម្ដងទៀត តែបែរជាជួបរឿងខូចចិត្តជាថ្មី អ៊ីចឹងហើយ សុខចិត្តបន្តនៅម្នាក់ឯងវាល្អជាង៕

74390894_2606256782788807_8343684102372720640_o

អត្ថបទ ៖ ភី អេក

ក្នុងស្រុករក្សាសិទ្ធ