ស្គាល់ហើយអារម្មណ៍បាក់ទឹកចិត្ត ពិតជាពិបាកទទួលយកណាស់

ស្គាល់ហើយអារម្មណ៍បាក់ទឹកចិត្ត មិនបន្ទោសអ្នកណាទេ ក៏មិនបន្ទោសទេវតាដែរ តែមកពីខ្លួនឯងមិនរឹងមាំ មកពីខ្លួនឯង ចេះតែបណ្ដែតបណ្ដោយទៅតាមអារម្មណ៍ដែលទន់ជ្រាយ។ ឆ្លងកាត់អារម្មណ៍អស់សង្ឃឹម និងបាក់ទឹកចិត្ត អាចជម្នះបាន ទើបដឹងថា តាមពិតជីវិតនេះមានតម្លៃណាស់ ជីវិតមួយនេះ មានរឿងច្រើនដែលត្រូវធ្វើបន្ត ហើយក៏អាចរកអត្ថន័យឱ្យជីវិតបន្ថែមទៀត។

76680620_2614982728561028_2122468942424309760_n

អារម្មណ៍ពេលបាក់ទឹកចិត្ត ពិតជាអស់សង្ឃឹមណាស់ ទោះមានមនុស្សច្រើននៅក្បែរ ក៏នៅតែមានអារម្មណ៍ថា​ឯកា គ្មានអ្នកណាយល់ចិត្ត គ្មានអ្នកណាខ្វល់ពីខ្លួន អារម្មណ៍ចេះតែចង់នៅម្នាក់ឯង កាន់តែព្យាយាមចង់ស្ងប់ស្ងាត់ អ្នកណាធ្វើអ្វីក៏មិនត្រូវចិត្ត គិតឃើញតែរឿងអវិជ្ជមាន ពេលខ្លះ គ៏ស្អប់ខ្លួនឯងទៀតដែលចេះតែមានអារម្មណ៍បែបហ្នឹង ខឹងនឹងខ្លួនឯង ចេះតែធ្វើបាបខ្លួនឯង ... ។ ដឹងថាមកពីខ្លួនឯងអន់ជ្រាយ មិនរឹងមាំ ទើបបណ្ដោយឱ្យជំងឺបាក់ទឹកចិត្តមកគ្រប់គ្រងលើជីវិតបាន បណ្ដោយឱ្យជំងឺបាក់ទឹកចិត្ត មកសណ្ឋិត បំផ្លាញក្ដីសង្ឃឹម និងកម្លាំងចិត្តខ្លួនឯង។

File6y1rox8dwkml239zmul

ឆ្លងកាត់អារម្មណ៍បាក់ទឹកចិត្ត គំនិតដែលគិតចង់តែសម្លាប់ខ្លួន អាចឆ្លងផុតនូវអារម្មណ៍ និងគំនិតអស់ទាំងនោះ ទើបដឹងច្បាស់ថា ជីវិតនេះ ត្រូវតែតស៊ូបន្ថែម ប្រឹងប្រែងបន្ត ទោះជួបរឿងលំបាក និងបញ្ហាខ្លាំងយ៉ាងណា ទោះអ្នកដទៃបំបាក់ទឹកចិត្ត ឬមើលងាយខ្លាំងប៉ុនណា ក៏ដាច់ខាតលែងអស់សង្ឃឹម និងខូចចិត្ត ធ្វើបាបខ្លួនឯងទៀតដែរ ជីវិតត្រូវតែរស់នៅឱ្យល្អ បន្តរហូតដល់ដង្ហើមចុងក្រោយ ទោះសល់ត្រឹមសង្ឃឹម ១%ក៏ដោយ ឱ្យតែនៅមានដង្ហើម គ្រប់យ៉ាងសុទ្ធតែអាចដោះស្រាយបានទាំងអស់។

ចូរស្រឡាញ់ខ្លួនឯង ចូរមើលថែខ្លួនឯង លើកទឹកចិត្ត និងមើលថែខ្លួនឯងឱ្យល្អ គ្មាននរណាស្រឡាញ់យើងមើលថែ លើកទឹកចិត្តឱ្យយើងបានល្អ ជាងយើងខ្លួនឯងនោះឡើយ៕

76717588_2614982871894347_338780912864985088_o

78130705_2614982525227715_3199418265180831744_n

20140904000754_0

អត្ថបទ ៖ ភី អេក

ក្នុងស្រុករក្សាសិទ្ធ